បាត់​រដូវ​ប៉ុន្មាន​សប្ដាហ៍ ទើប​ពិនិត្យ​ដឹងថា​មានកូន?

0
1
Happy woman with positive pregnancy test and calendar. A concept being success to get pregnant

ប្រសិនបើ​នារី​គ្រប់រូប​ដែលមាន​រដូវ​ទៀង​រាល់​ខែ ក៏ប៉ុន្ដែ​នៅថ្ងៃនេះ​មិនមាន​ឃើញ​មក​រដូវ ហើយ ១សបា្តហ៍​កន្លង​ហើយក៏​មិនទាន់​ឃើញ​មក ដូច្នោះ​អ្នក​ត្រូវ​សាកល្បង​សង្កេត​ខ្លួនឯង​ថា នៅក្នុង​អម្លុង​ខែ​នេះ អ្នកមាន​រួមភេទ​ជាមួយ​ស្វាមី​ជា​ញឹកញយ​ឬទេ ? អាច​សាកល្បង​ធ្វើការ​ពិនិត្យ​ទឹកនោម​បាន ដើម្បីឱ្យ​ប្រាកដថា អ្នក​កំពុង​តាំង​គភ៌​ឬទេ?

 

 

១. គ្មាន​រដូវ​ប្រចាំខែ ១ សប្ដាហ៍ និង​មាន​អាការ​មិនសូវ​ស្រួល​ខ្លូន មិនថាតែ​វិលមុខ ក្ដៅខ្លួន រកខ្យល់ ឬ​អាការផ្សេងៗ ជា​សញ្ញា​ដាស់តឿន​ឱ្យ​អ្នក​ដឹងថា អ្នក​កំពុង​តាំង​គភ៌ ក៏ប៉ុន្ដែ​អាការ​ដែល​ពោល​នេះ ក៏​ជាស​ញ្ញា​នៃ​ការរាំងស្ទះ​ការ​មក​រដូវ​ផងដែរ។

២.ប្រសិនបើ គ្មាន​រដូវ ១ សប្ដាហ៍​ហើយ មាន​អារម្មណ៍​ធុញ​ធ​ប់ តានតឹង នៅ​មិន​ស្រណុក​ក្នុង​ខ្លួន ដូច្នោះ​សញ្ញា​នេះ អាច​បញ្ជាក់ថា អ្នក​និង​ពិនិត្យឃើញថា​កំពុងមាន​បុត្រ។

 

 

គួ​បញ្ជាក់​ផងដែរ​ថា ចំពោះ​ស្ត្រី​មួយចំនួន​មិនមាន​ឃើញ​មក​រដូវ ១ សប្ដាហ៍​ហើយ ក៏​មិនអាច​បញ្ជាក់​ផល​វិជ្ជមាន​នៃ​ការ​មាន​បុត្រ ១០០ ភាគរយ​បាន​ផងដែរ គឺត្រូវធ្វើ​ការរង់ចាំរ​ហូត​ដល់​ចាប់ពី ១ ទៅ ៣ សប្ដាហ៍ ព្រោះ​មកពី​បម្រែបម្រួល​អ័រម៉ូន​ស្ត្រី​ន​នៅក្នុង​ខ្លួនខុសៗគ្នា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here