ផឹកស្រា​ក្នុងកម្លុងពេល​មានគភ៌​ដូច​ចង់​សម្លាប់​កូន​ខ្លួនឯង

0
1

ថ្វីបើ​មាន​ព័ត៌មាន​ជាច្រើន​ដែល​ចុះផ្សាយ​អំពី​ផលប៉ះពាល់​នៃ​ការ​ទទួលទាន​គ្រឿង​ស្រវឹង ក៏ប៉ុន្តែ​នៅតែមាន​មនុស្ស​មួយចំនួន​ឆ្ងល់​ទៀតថា តើ​ស្ត្រី​មានគភ៌​អាច​ញ៉ាំ​គ្រឿង​ស្រវឹង​បានដែរ​ឬទេ?

ការទទួល​ទាន​គ្រឿង​ស្រវឹង​ក្នុងអំឡុងពេល​មានគភ៌ ប្រៀបដូចជា​ការចង់​សម្លាប់​កូន​ខ្លួនឯង​ចោល​អញ្ចឹង ព្រោះ​វា​អាចធ្វើ​ឲ្យ​រលូត​បាន ជាពិសេស​អ្នកមាន​គភ៌​នៅ​ដំណាក់កាល​ដំបូង។

 

ពីមុន​អ្នកជំនាញ​បាន​កម្រិត​ឲ្យ​ការទទួល​ទាន​គ្រឿង​ស្រវឹង​ក្នុង​បរិមាណ​ទាប(១ទៅ២ដង​ក្នុង​មួយ​សប្តាហ៍) ប៉ុន្តែថ្មីៗនេះ​អ្នកជំនាញ​បាន​រឹប​បន្តឹង​ចំពោះ​ការទទួល​ទាន​គ្រឿង​ស្រវឹង​ព្រោះ​ពួកគេ​បាន​រកឃើញថា ហានិភ័យ​នៃ​ការ​រលូត​កូ​ម​មាន​កម្រិត​ខ្ពស់​សម្រាប់​ស្ត្រី​ទទួលទាន​គ្រឿ​ស្រវឹង​ច្រើន​ខណៈដែល​មិនដឹងថា​ខ្លួន​មានគភ៌។

 

 

ក្រុម​អ្នកជំនាញ​កំពុងតែធ្វើការ​វែកញែក​បន្តទៀតថា តើ​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ក្នុងពេល​មានគភ៌​មាន​សុវត្ថិភាព​ប៉ុណ្ណា? ទោះជា​យ៉ាងណា ប្រសិនបើ​អ្នក​កំពុង​តែមាន​ផ្ទៃពោះ ឬ​មាន​គំរោង​ចង់​មាន​ផ្ទៃពោះ គួរតែ​ពិភាក្សា​ជាមួយនឹង​ក្រុមគ្រូពេទ្យ​ជាមុនសិន អំពី​ឥទ្ធិពល​នៃ​សុរា៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here