អ្នក​ម្តាយ​ថ្មោងថ្មី​ត្រូវ​ដឹង​អ្វីខ្លះ មុននឹង​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ខ្លួនឯង

0
1

អ្នក​ម្តាយ​ទាំងអស់គ្នា​បានដឹង​ច្បាស់​ហើយ​ថា ទឹកដោះ​ម្តាយ​គឺជា​សារធាតុ​អាហារ​ដ៏​សំខាន់ និង​មាន​ភាពចាំបាច់​ចំពោះ​រាងកាយ​របស់​កូន​ខ្លាំងណាស់ ព្រោះ​សារធាតុ​អាហារ​ដែលមាន​នៅក្នុង​ទឹកដោះ​ម្តាយ​គឺ​សារធាតុ​អាហារ​ពិសេស​ដែល​ហៅថា “ព្រី​បៃ​អូ​ទិ​ក”ជា​សារធាតុ​អាហារ​ដែល​ជួយ​ឱ្យ​ការ​ចម្រើន​ធំធាត់​របស់​កូនតូច​កាន់តែ​មាន​ប្រសិទ្ធភាព​ឡើង។ ថ្ងៃនេះ​ទំព័រ​សុខភាព​មាតា និង​ទារក សូម​លើកយក​ចំណេះដឹង​រឿង​ទឹកដោះ​ម្តា​យមក​ជម្រាបជូន​មិត្ត​អ្នកអាន រួមទាំង​វិធី​ជំរុញឱ្យមាន​ទឹកដោះ​ច្រើន​ផងដែរ។

 

 

1 – ត្រៀម​កាយ ត្រៀម​ចិត្ត​ឱ្យ​រួចជាស្រេច
សម្រាប់​អ្នក​ម្តាយ​ដែល​តាំងចិត្ត​ចង់​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ខ្លួនឯងពិតៗនោះ ប្រាកដ​ណាស់​ថា​នឹងមាន​ការព្យាយាម​យ៉ាងខ្លាំង​ចំពោះ​ការ​បំបៅ​ដោះ​កូនតូច និង​ដែល​សំខាន់​នោះ ការចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ម្តាយ​គឺជា​ចំណុច​ចាប់ផ្តើម​ដែល​ល្អ​ក្នុង​ការត្រៀម​រួចជាស្រេច​ទាំង​ចិត្ត​កាយ និង​ក្នុង​រឿង​ផ្សេង​ទៀតផង។

2 – ស្វែងរក​ព័ត៌មាន និង​ចំណេះដឹង​បន្ថែម
ប្រាកដ​ណាស់​ថា ការស្វែងរក​ចំណេះដឹង​នឹង​ជួយ​ឱ្យ​អ្នក​ម្តាយ​កាន់​តែមាន​ភាពជឿជាក់​ខ្លាំង​ឡើង​ថា ខ្លួនឯង​នេះ​គឺជា​អ្នក​ម្តាយ​ដែល​ល្អ​បំផុត​សម្រាប់​កូន​សម្លាញ់​ពិតមែន ព្រោះ​ព័ត៌មានផ្សេងៗនោះ​នឹង​អាចធ្វើឱ្យ​យើង​ដឹង​ពី​វិធី​ការ​បំបៅ​ទឹកដោះ​កូនតូច​យ៉ាង​ត្រឹមត្រូវ និង​ពេល​ជួបនឹង​បញ្ហាផ្សេងៗនោះ ក៏​អ្នក​ម្តាយ​អាច​ទប់ទល់​បាន​ទាន់ពេល​ដែរ។

 

 

3 – ជំរុញ​ទឹកដោះ 3 ថ្ងៃ​ដំបូង​ក្រោយ​ប្រសូត
ក្នុងអំឡុងពេល​បី​ថ្ងៃ​ដំបូង​ដែល​កូន​ប្រសូត​ចេញមក​នោះ អាច​នឹង​និយាយបានថា ជា​អំឡុង​ពេលដែល​មិនបាន​សង្កត់ធ្ងន់​លើ​ការ​បំបៅ​ទឹកដោះ​កូនតូច​បែប​ច្បាស់លាស់​ប៉ុន្មាន​នោះទេ ដោយសារតែ​ក្រពះ​អាហារ​របស់​កូន​នៅ​តូច ដូច្នេះ​ទើប​គេ​ត្រូវការ​ទឹកដោះ​មិន​ច្រើន​ប៉ុន្មាន​ទេ តែ​រឿង​ដែល​សំខាន់​នោះ​គឺ ភាព​ជិតដិត​ស្និទ្ធស្នាល​រវាង​អ្នក​ម្តាយ ជាមួយ​កូនតូច​ដែល​នឹង​ត្រូវតែ​ស្អិតល្មួត និង​ស្ថិតស្ថេរ​កាន់តែខ្លាំង​ឡើង។

4 – អ្នកជំនួយការ​ដ៏​សំខាន់​ក្នុង​ការជំរុញ​ទឹកដោះ​នោះ គឺ​កូន
បន្ទាប់ពី​ប្រសូត​រួចរាល់​ហើយ អ្នកគ្រូ​ពេទ្យ​ច្រើនតែ​បីកូន​មកឱ្យ​បៅ​ទឹកដោះ​ម្តាយ ដោយសារតែ​កូន​ទើបនឹង​កើត​ភ្លាមនោះ​មាន​សមត្ថភាព​ក្នុងការ​បៅ​ជញ្ជក់​ទឹកដោះ​បានជា​ស្រេច​ហើយ​ហ្នឹងឯង រឹតតែ​លើក​យកមក​ដាក់​នៅលើ​ដើមទ្រូង​របស់​អ្នក​ម្តាយ ឬ​យកមក​ដាក់​នៅលើ​ពោះ​របស់​អ្នក​ម្តាយ​ក៏ដោយ កូន​សម្លាញ់​នឹង​ព្យាយាម​រើ​ប្រវេប្រវា​ទៅឱ្យ​ជិត​ដោះ​អ្នក​ម្តាយ ហើយ​កម្រើក​មាត់​ដើម្បី​ត្របាក់​ក្បាលដោះ​អ្នក​ម្តាយ ហើយ​ការប៉ះពាល់​នេះ​ក៏​នឹង​បញ្ជូន​សញ្ញា​នេះ​ទៅ​ឯ​ខួរក្បាល​របស់​អ្នក​ម្តាយ​ថា កូន​មក​បៅដោះ​ហើយ បន្ទាប់ពីនោះ​ក៏​នឹងមាន​កម្មវិធី​បញ្ជាការ​ផលិត​ទឹកដោះ​ឡើង ទើប​ការ​បំបៅ​ទឹកដោះ​ម្តាយ​ដំណើរការ​ទៅតាម​ធម្មជាតិ នេះ​គឺ​ដោយសារតែ​កូន​ស៊ាំ​ធ្លាប់​នឹង​ការ​បៅដោះ​ម្តាយ​តាំងពី​ដំបូង​ហ្នឹងឯង។

 

 

5 – កុំអាល​ទិញ​ដប​ទឹកដោះគោ​ឱ្យ​កូន
សម្រាប់​អ្នក​ម្តាយ​ដែល​ត្រូវការ​បំបៅ​ទឹកដោះ​ម្តាយ​ដល់​កូន​ឱ្យបាន​ជោគជ័យ​នោះ ក្នុងអំឡុងពេលដំបូងៗនោះ កុំ​ទិញ​ដប​ទឹកដោះគោ​មក​ប្រើ​ជាដាច់ខាត ព្រោះ​នៅពេល​មាន​ដប​ទឹកដោះគោ​នៅ​ជិត​ដៃ ក៏​នឹងមាន​សញ្ញា​ថា អ្នក​ម្តាយ​នឹង​ស្រវា​យកមក​ឱ្យ​កូនបៅ​មិន​ខាន។ រឿងនេះ​អាច​នឹង​ក្លាយជា​ចំណុច​តូច​មួយ​ដែល​អ្នក​ម្តាយ​មើលរំលង រហូត​ធ្វើឱ្យ​ការ​បំបៅ​ទឹកដោះ​កូន​ដោយ​ទឹកដោះ​ម្តាយ​មិនបាន​ទទួលជោគជ័យ​ហ្នឹងឯង។

 

 

អ្នក​ម្តាយ​ម្នាក់​ណា​ដែល​ចង់​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ដែល​ចេញ​មកពី​ដោះ​របស់​ខ្លួនឯង​ឱ្យបាន​ជោគជ័យ​នោះ កុំ​ភ្លេច​យកចិត្តទុកដាក់​លើ​រឿងតូចៗដែល​ឡា​រ៉ែ​ន​បាន​យកមក​ជម្រាបជូន​នេះ ព្រោះ​ការ​បំបៅ​ទឹកដោះ​កូន គឺជា​រឿង​សំខាន់ និង​គួរ​ឱ្យមាន​មោទនភាព​ណាស់​សម្រាប់​ស្ត្រី​ជា​ម្តាយ​គ្រប់រូប៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here