គូស្នេហ៍ជាច្រើននៅតែឆ្ងល់ថា តើការរួមភេទក្នុងពេលមានផ្ទៃពោះបណ្តោលឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃដែរឬទេ?
ចំពោះគូស្នេហ៍ថ្មោងថ្មីច្បាស់ជាមិនហ៊ានរួមភេទក្នុងអំឡុងពេលនេះទេ ព្រោះខ្លាចប៉ះពាល់ដល់កូនក្នុងផ្ទៃ។ តែទោះជាយ៉ាងណាក៏ដោយ បើយោងតាមគេហទំព័រ thehealthsite បានបង្ហាញថា ការរួមភេទក្នុងពេលមាន
ផ្ទៃពោះពិតជាគ្មានផលប៉ះពាល់ឡើយ ប្រសិនបើអ្នកអនុវត្តតាមអនុសាសន៍របស់អ្នកជំនាញបានត្រឹមត្រូវ។
តមរួមភេទនៅ៣ខែដំបូង និង១ខែចុងក្រោយវាពិតជារឿងមួយដ៏សំខាន់បំផុតសម្រាប់គូស្នេហ៍គ្រប់រូបគួរជៀសវាង ព្រោះក្នុងដំណោក់៣ខែដំបូងទារកកំពុងតែអភិវឌ្ឍ។ បើពុំដូច្នោះទេ ទារកអាចប្រឈមនឹងបញ្ហារបូតទងសុខ ហើយសូម្បីតែខែចុងក្រោយក៏ដូចគ្នាដែរ។