អាការ​បន្តិច​ឈឺ​នេះ បន្តិច​ឈឺ​នោះ គួរ​ឲ្យ​ធុញទ្រាន់​ក្នុងពេល​មានផ្ទៃពោះ

0
1

រយៈដំបូងៗនៃ​ការ​មានគភ៌ អ្នក​ម្តាយ​តែងមាន​កង្វល់​ក្នុង​រឿងផ្សេងៗ ជាច្រើន ទាំង​រឿង​រូបរាង សុខភាព អារម្មណ៍​ដែល​ប្រែប្រួល ដែល​អាការ​ទាំងអស់នេះ​អាចមាន​ផលប៉ះពាល់​ដោយ​ត្រង់​ទៅដល់​កូន​នៅក្នុង​ផ្ទៃ​បាន ដូច្នេះ​ថ្ងៃនេះ​គេហទំព័រ​យើង សូម​នាំយក​គន្លឹះល្អៗពាក់ព័ន្ធ​នឹង​ការមើល​ថែទាំ​ខ្លួនឯង​ក្នុង​រយ:ដំបូង​នៃ​ការ​មានគភ៌​មក​ជំរាបជូន​អ្នក​ម្តាយ​ថ្មោងថ្មី តើ​មាន​អ្វីខ្លះ​នោះ​សូម​តាមដាន​ដូចតទៅ ៖

 

 

ទទួលទាន​អាហារ​ដែលមាន​ប្រយោជន៍៖ គួរ​ជ្រើសរើស​ទទួលទាន​អាហារ​ឲ្យ​គ្រប់​ទាំង ៥ក្រុម ដែល​ហុច​ផល​ល្អ​ដល់​សុខភាព​របស់​ខ្លួនឯង និង​កូន​នៅក្នុង​ផ្ទៃ សង្កត់ធ្ងន់​លើ​សារធាតុ​ពពួក​ប្រូតេអ៊ីន កាល់ស្យូម អាស៊ីត​ហ្វូ​លិ​ក ដើម្បី​ជួយ​អភិវឌ្ឍ​ខួរក្បាល និង​សាច់ដុំ​របស់​ទារក​ឲ្យ​ធំធាត់​បាន​តាម​ប្រក្រតី មាន​ជាអាទិ ញ៉ាំ​ទឹកដោះគោ​ឲ្យ​បាន​ច្រើន ញ៉ាំ​អាហារ​សមុទ្ទ និង​បន្លែ​ស្លឹក​ពណ៌​បៃតង​គ្មាន​សារធាតុ​គីមី ជាដើម ។ ក្នុងអំឡុងពេល​មានគភ៌ អ្នក​ម្តាយ​ទាំងឡាយ​គួរ​តម ឬ​កាត់បន្ថយ​ការ​ញ៉ាំ​ទឹកតែ កាហ្វេ និង​ភេ​ស្ជ​ជៈ ដែលមាន​ជាតិ​អាល់កុល ឬ​ឈប់​ដាច់​តែម្តង​ក៏​ជាការ​ប្រសើរ ។

ថែទាំ​សុខភាព​ផ្លូវចិត្ត​ឲ្យ​ស្រស់ស្រាយ​ជាប់​ជានិច្ច៖ ដូចដែល​បានដឹងហើយថា បើ​អ្នក​ម្តាយ​មាន​ភាព​តានតឹង​ក្នុង​អារម្មណ៍​នោះ គឺ​ពិត​ជាមាន​ផលប៉ះពាល់​ដល់​កូន​នៅក្នុង​ផ្ទៃ​មិន​ខាន ដូច្នេះហើយ​គួរ​លះបង់​ភាព​កង្វល់​ខ្វល់ខ្វាយ ភាព​តានតឹង​ក្នុង​អារម្មណ៍​ទាំង​រឿង​ការងារ និង​រឿងផ្សេងៗទៀត​ចោល​ឲ្យ​អស់ ឬ​អាច​កែប​ញ្ហា​ទាំងនេះ​បាន​តាមរយ: ការរក​កិច្ច​ការធ្វើ​ដើម្បី​បន្ធូរ​អារម្មណ៍ ដូចជា ស្តាប់​ចំរៀងពីរោះៗ អាន​សៀវភៅ ធ្វើ​ការងារ​ច្នៃប្រឌិត ជាដើម ។

 

 

សំរាក​ក្នុងមួយថ្ងៃៗឲ្យ​បាន​គ្រប់គ្រាន់៖ ដោយសារតែ​ក្នុងអំឡុង​ពេលនេះ អ្នក​ម្តាយ​នឹង​ចាប់ផ្តើម​មាន​អារម្មណ៍​ថា ខ្លួនឯង​ល្វើយ និង​ឆាប់​ហត់​នោះ​ដូច្នេះ​គួរ​គេង​សំរាក​ឲ្យ​បាន​ច្រើន ឬ​បន្ថែ​មការ​សំរាក​ដោយ​ការ​គេង​ឲ្យ​លក់​ក្នុងពេល​ថ្ងៃ​ប្រមាណ​ជា ១-២ ម៉ោង​ក៏បាន ។

ធ្វើ​លំ​ហាត់ប្រាណស្រាលៗ ដើម្បី​បង្កើន​ភាព​រឹងប៉ឹង៖ ជ្រើសរើស​ហាត់ប្រាណ​ដោយ​ឥរិយាបថស្រាលៗ ដូចជា យ៉ូ​ហ្កា ដើរលេង​ជុំវិញ​សួនច្បារ ឬ​ធ្វើ​ការងារ​ផ្ទះ​បែបស្រាលៗដើម្បី​ជួយ​ជំរុញ​ប្រព័ន្ធផ្សេងៗក្នុង​រាងកាយ​ឲ្យ​ធ្វើការ​បានល្អ ថែមទាំង​ជួយ​ឲ្យ​ប្រសូត​បាន​កាន់តែ​ងាយស្រួល​ឡើង​ទៀតផង ។ គួរ​ចៀសវាង​លំ​ហាត់ប្រាណ​ណា​ដែល​ប្រើ​កម្លាំង​ច្រើន និង​មានការ​ងាក ឬ​បែរ​ខ្លួនខ្លាំងៗ ។

 

ឧស្សាហ៍​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ពិ​នឹ​ត្យ​គភ៌ និង​រកមើល​អាការ​ខុស​ប្រក្រតី៖ ជាធម្មតា​អ្នក​ម្តាយ​ខ្លះ​ដែល​ទើបតែ​មានគភ៌​ជា​លើកដំបូង​អាច​នឹងមាន​កង្វល់​ក្នុង​រឿង​គ្រោះថ្នាក់ អា​ការខុស​ប្រក្រតី​ដែល​អាច​ហុច​ផល​អាក្រក់​ដល់​កូន​នៅក្នុង​ផ្ទៃ ដូច្នេះ បើ​មាន​អា​ការខុស​ប្រក្រតី ឬ​អាការ​ផ្លែកៗណាមួយ ដូចជា ចុក​ឆ្អល់​ញឹកញាប់ ឬ​ចាញ់កូន​ខ្លាំង​ក៏​គួរ​ទៅ​ជួប​គ្រូពេទ្យ ឬ​ទៅ​ត្រួត​ពិ​នឹ​ត្យ​គភ៌​តាម​ការ​ណាត់​របស់​ពេទ្យ​ឲ្យ​បាន​ជាប់​ជានិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here