តើ​ផ្លែឈើ​អ្វីខ្លះ​ដែល​ស្ត្រី​មានផ្ទៃពោះគួរតែ​ទទួលទាន?

0
1

ផ្លែឈើ​គួរតែ​ត្រូវបាន​រួមបញ្ចូល​ទៅក្នុង​ពេល​អាហារចម្បងៗរបស់​ស្ត្រី​មានគភ៌​ផងដែរ ព្រោះ​សារធាតុ​អាហារសំខាន់ៗដែលមាន​នៅក្នុង​ផ្លែឈើ ដូចជា បេ​តា​ឃែ​រ៉ូ​ធី​ន មាន​ចំណែក​សំខាន់​ក្នុងការ​អភិវឌ្ឍ​សាច់​ភ្នាស និង​កោសិកា​សម្រាប់​ប្រព័ន្ធ​ការពារ​ជំងឺ​របស់​ទារក រួម​ទៅដល់​ការជួយ​សាង​ធ្មេញ និង​ឆ្អឹង​ឱ្យ​រឹងមាំ ព្រមទាំង​ផ្លែឈើ​ដែល​សម្បូរ​ទៅដោយ​អាស៊ីត​ហ្វូ​លិ​ក ដែល​នឹង​ជួយ​ការពារ​អាការ​ខុស​ប្រក្រតី​របស់​ទារក​នៅក្នុង​គ​ភ៌​បាន​ទៀតផង។ តើ​ផ្លែឈើ​អ្វីខ្លះ​ដែល​ស្ត្រី​មានគភ៌​គួរតែ​ទទួលទាន សូម​តាមដាន​ជា​បន្ត៖

 

 

– ផ្លែ អេ​ព្រីខ​ត់ (Apricot) សម្បូរ​ទៅដោយ​វីតាមីន A, C, E, បេ​តា​ឃែ​រ៉ូ​ធី​ន, ហ្វូ​ស្វ័​រ, ស៊ិ​លិ​ខន, កាល់ស្យូម និង​ប៉ូ​តា​ស្យូ​ម មាន​ចំណែក​ជួយ​ក្នុងការ​អភិវឌ្ឍ​សុខភាព​របស់​ទារក​ក្នុង​គភ៌និង​ធាតុដែក​ដែល​ជួយ​ការពារ​ជំងឺ​ស្លេកស្លាំង​ទៀតផង។ ស្ត្រី​មានគភ៌​គួរ​ទទួលទាន​ផ្លែ​អេ​ព្រីខ​ត់ 2-4ផ្លែ​ក្នុង​មួយថ្ងៃ។

– ផ្លែ​ប៉ោម សម្បូរ​ទៅដោយ​វីតាមីន A, E, D និង​ជាតិ​ស័ង្កសី(Zinc) ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​ជំងឺ និង​ភាព​រឹងប៉ឹង​មាំមួន​របស់​ទារក​ក្នុង​គភ៌កាត់បន្ថយ​ភាព​ប្រថុយប្រថាន​ពី​ការកើត​រោគ​ហឺត និង​រោគ​ឃ្លង់​នៅលើ​ក្មេង​បានល្អ​ទៀតផង។

 

 

– ផ្លែស្វាយ​ទុំ សម្បូរ​ទៅដោយ​វីតា​មីន C ជួយ​គ្រប់គ្រង​ប្រព័ន្ធ​ការរំលាយ​អាហារ​របស់​ស្ត្រី​មានគភ៌ កាត់បន្ថយ​អាការ​ទល់លាមក និង​សម្រាល​អាការ​ឆ្លង​មេរោគ​ក្នុងអំឡុងពេល​មានគភ៌។

– ផ្លែ​ស្ត្រ​ប៊ើ​រី សម្បូរ​ទៅដោយ​វីតាមីន C, A, B1, B2, ហ្វូ​លេ​ត, ធាតុដែក, ម៉ាញេស្យូម, ហ្វ្លា​វ៉ូ​ណ​យ​ដ៍, ស័ង្កសី និង​កាក​សរសៃ​អាហារ ជួយ​បញ្ចុះ​សម្ពាធ​ឡើង​ខ្ពស់​របស់​ស្ត្រី​ខណៈ​មានគភ៌ ការពារ​អាការ​ខុស​ប្រក្រតី​ខាង​ខួរក្បាល​របស់​ទារក។

 

 

– ផ្លែ​ចេកទុំ សម្បូរ​ទៅដោយ​វីតាមីន C, B6,ហ្វូ​លេ​ត, ប៉ូ​តា​ស្យូ​ម និង​ម៉ាញេស្យូម​ដែល​ជួយ​ការពារ​ការ​ប្រសូត​មុន​កំណត់​របស់​ទារក និង​ជួយ​ការពារ​រោគ​សរសៃឈាម​ក្នុង​ខួរក្បាល និង​សភាវ​ជ្រៀតជ្រែក​ដែល​ពាក់ព័ន្ធ​នឹង​ការតាំង​គភ៌ផ្សេងៗ។

ចុងក្រោយ​គេ​គឺ ផ្លែក្រូច ជា​ផ្លែឈើ​សម្រាប់​ស្ត្រី​មានគភ៌ ព្រោះ​សម្បូរ​ទៅដោយ​វីតាមីន C និង​ហ្វូ​លេ​ត​ដែល​ជួយ​បំប៉ន​ឱ្យ​ស្ត្រី​មានគភ៌​មាន​ទឹកដោះ​ដែល​ពេញ​ទៅដោយ​សារធាតុ​អាហារ និង​ជួយ​សាង​គ្រាប់​ឈាមក្រហម និង​ជួយ​ការពារ​រោគផ្សេងៗដែល​ធ្វើឱ្យ​ទារក​ពិការ​តាំងពី​កំណើត​បាន​ទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here