អាហារ​របស់​អ្នកមាន​ផ្ទៃពោះ 9ខែ មិនគួរ​ទទួលទាន​

0
1

អំឡុងពេល​ប្រសូត​កាន់តែ​ខិតចូល​មក​ជិត​ហើយ ស្ត្រី​មាន​ផ្ទៃពោះ​ជិត​ប្រសូត​គួរ​បណ្តោយ​ផ្លូវចិត្ត​ឱ្យ​ធូរស្រាល ព្រោះ​មិន​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ នឹង​បានឃើញ​មុខ​កូនតូច​ជាទី​ស្រឡាញ់​ហើយ តែ​ទោះជា​ផ្លូវ​ចិត្តនឹង​ធូរស្រាល​ក៏ដោយ ក៏​ផ្ទៃ​របស់​អនាគត​អ្នក​ម្តាយ​នៅ​ត្រូវ​ទ្រាំទ្រ​នឹង​ទម្ងន់​ខ្លួន​របស់​កូន​ដែល​ធំ​ប៉ុន​ផ្លែ​ឪឡឹក​ដដែល ដូច្នេះ​រឿង​ការទទួល​ទាន​អាហារ​ក៏​អាច​នឹង​ធ្វើឱ្យ​ស្ត្រី​មានគភ៌​តឹងតែង​ក្បាលពោះ​បានដែរ ម្យាងទៀត​ស្ត្រី​មានគភ៌​គួរ​ជ្រើសរើស​ទទួលទាន​តែ​អាហារ​ដែល​ល្អ និង​ចាំបាច់​ដល់​រាងកាយ​តែប៉ុណ្ណោះ។

 

អាយុ​គភ៌9ខែ អាហារ​ដែល​គួរ​ចៀសវាង និង​មិនគួរ​ទទួលទាន៖

1. កាហ្វេ ៖ ក្នុង​ត្រីមាស​ទី3 ស្ត្រី​មានគភ៌​ភាគច្រើន​តែងតែមាន អាកា​រគេង​មិន​លក់​ស្រាប់​ទៅហើយ អាច​ដោយសារតែ​អ័រម៉ូន និង​ក្តីកង្វល់​រឿង​ទារក និង​ការ​ប្រសូត ទើប​ធ្វើឱ្យ​គេង​មិន​លក់ បើ​ទទួលទាន​កាហ្វេ ឬ​ភេសជ្ជៈ​ដែលមាន​ជាតិ​កាហ្វេ​អី​ុ​ន​ចូលទៅ​ទៀត​អាច ធ្វើឱ្យមាន​អាកា​រគេង​មិន​លក់​កាន់តែខ្លាំង​ឡើង។ ដូច្នេះ​ស្ត្រី​មានគភ៌​ដែល​ចូលចិត្ត​ទទួលទាន​កាហ្វេ មិនគួរ​ទទួលទាន​លើសពី1កែវ​ក្នុង​មួយថ្ងៃ​ឡើយ។

2. អាហារ​សមុទ្រ​ខ្លះ​មាន​សារធាតុ​បា​រ៉​ត ៖ អាហារ​ទាំងនេះ​នឹងធ្វើ​ឱ្យ​ប្រព័ន្ធ​ប្រសាទ និង​ខួរក្បាល​របស់​កូនតូច​ក្នុង​ផ្ទៃ​ត្រូវ​បំផ្លាញ។

3. ស៊ុត​ឆៅ ៖ ស៊ុត​ស្ទើរ​ឆៅ ស្ទើរ​ឆ្អិន​អាចមាន​មេរោគ​បាក់តេរី ដែលជា​មូលហេតុ​ធ្វើឱ្យ​ស្ត្រី​មានគភ៌​មាន​អាការ​ពុល​អាហារ។

4. ការជក់បារី និង ការទទួល​ទាន​ទឹក​ភេសជ្ជៈ​ដែលមាន​ជាតិ​អាល់កុល ៖ វត្ថុ2នេះ​អាចធ្វើឱ្យ​ស្ត្រី​មានគភ៌​មាន​សភាវ​ប្រថុយ​នឹង​ការ​ប្រសូត​មុន​កំណត់ និង​អាច​បំផ្លាញ​ប្រព័ន្ធ​ប្រសាទ និង​ខួរក្បាល​របស់​កូនតូច។

5. ការ​ប្រើ​ប្រាស់​ថ្នាុុំ៖​ ថ្នាំ​ជា​អាវុត​មុខ​២ដែល​អាច​សម្លាប់​ទារក​ក្នុងផ្ទៃ​បាន​ដោយ​ងាយ ប្រើសិន​បើ​អ្នក​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ណា​មួយ​ជា​ចាំបាច់ សូម​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​ពេទ្យ​ជំនាយ​ដើម្បី​ទទួល​បាន​ការព្រឹក្សា​យោបល់​ដែល​ល្អ​បំផុត។

 

 

អាយុ​គភ៌9ខែ អាហារ​ដែល​គួរ​ទទួលទាន​ដើម្បី​បំប៉ន​គភ៌​មាន​ដូចខាងក្រោម​នេះ៖

1. ធញ្ញជាតិ និង​ធញ្ញជាតិ​ដែល​មិន​សម្រិតសម្រាំង​ពណ៌ ឬ​នំប៉័ង៖ បែង​ជា​ពេល​ទទួលទានតូចៗ 6-11ពេល​ក្នុង​មួយថ្ងៃ។

2. ផ្លែឈើ ៖ 2-4ដង​ក្នុង​មួយថ្ងៃ។

3. បន្លែ ៖ ច្រើនជាង4ដង​ក្នុង​មួយថ្ងៃ។

4. ផលិតផល​ធ្វើ​ពី​ទឹកដោះ ៖ ប្រមាណ4ដង​ក្នុង​មួយថ្ងៃ។

5. អាហារ​ដែល​សម្បូរ​ដោយ​វីតាមីន ៖ ទទួលទាន3ដង​ក្នុង​មួយថ្ងៃ។

6. ខា​បូ​ហាយ​ដ្រេ​ត ៖ បែង​ជា​ពេល​ទទួលទានតូចៗយ៉ាងតិច3-4ដង​ក្នុង​មួយថ្ងៃ។

7. ទឹក​ត្រជាក់ ៖ យ៉ាងតិច​មួយថ្ងៃ1លិ​ត្រ។

ក្នុងអំឡុង​ខែ​ចុង​ក្រោយនេះ​ស្ត្រី​មានគភ៌​អាច​បន្ថែម​ដោយ​ជាតិ​កាល់ស្យូម និង​ធាតុដែក​ឱ្យ​ច្រើន​ជាពិសេស និង​ក្រោយ​ប្រសូត​ក៏​គួរ​ទទួលទាន​ជាតិ​កាល់ស្យូម និង​ធាតុដែក​ប្រមាណ​ជា3ខែ​ទៀត​ដែរ ជាពិសេស​ស្ត្រី​ដែល​ត្រូវ​បំបៅ​ដោះ​កូន។

 

 

ពេលនេះ​ទារក​ក្នុង​គភ៌​ល្អ​ពេញលេញ​ឥតខ្ចោះ​ហើយ ត្រៀម​រួចជាស្រេច​ក្នុងការ​ប្រសូត​ចេញមក​គ្រប់ពេលវេលា ស្ត្រី​មានគភ៌​ត្រូវ​ជ្រើសរើស​ទទួល ទាន​អាហារ​ឱ្យ​ច្រើនឡើង ទទួលទាន​ឱ្យទទួល បាន​គុណប្រយោជន៍​ច្រើន​បំផុត និង​មិនគួរ​បណ្តោយឱ្យ​ទម្ងន់​ខ្លួន​កើនឡើង​ខ្លាំង​ជ្រុល​ពេក​ទេ  ព្រោះ​ក្នុង​ខែ​នេះ​ស្ត្រី​មានគភ៌​ជាច្រើន​នាក់​ច្រើន​តែមាន​ទម្ងន់​ខ្លួន​ស្ទុះ​ឡើង​ខ្លាំង​បំផុត ប្រព័ន្ធ​រំលាយ​អាហារ​ក៏​ធ្វើការ​យឺត ហើយ​ដែល​សំខាន់​គួរ​ជ្រើសរើស​ទទួលទាន​អាហារ​ដែល​ផ្តល់​កម្លាំង​ថាមពល​ខ្ពស់ ព្រោះ​នឹង​បាន​មាន​កម្លាំង​ប្រសូត​បុត្រ​នៅពេល​ថ្ងៃ​ប្រសូត​មកដល់៕

LEAVE A REPLY

Please enter your comment!
Please enter your name here