ការសម្អាតសម្បោរក្នុងច្រមុះរបស់ទារកមិនជារឿងពិបាកអ្វីឡើយ ក៏ប៉ុន្ដែមិនមែនបានន័យថា អ្នកម្ដាយគ្រប់រូបអាចប្រមាថការងារមួយនេះបានដែរ ។ អ្នកម្ដាយមិនគួរប្រើក្រដាស ឬសំឡី មកជូតពីចុងច្រមុះក្នុងការយកសំបោរចេញ ឬទាញកាកសំណល់ផ្សេងនៅក្នុងច្រមុះ( អាចមច្រមុះ ) ទាំងស្រុងទេ អ្នកគួរប្រើវិធីសាស្ដ្រខាងក្រោមនេះវិញ ដើម្បីជៀសវាងការលាកច្រមុះរបស់ទារក នឹងមិនបណ្ដាលឲ្យទារកឆ្លងបាតរីតាមដង្ហើម ។
១.ទឹកអំបិល
ប្រើទឹកអំបិលអនាម័យបន្ដក់ពីលើសំឡីត្បាល់ត្រចៀកខ្នាតតូចបំផុត រួចត្បាល់រន្ធច្រមុះទារកយកកាកសំបោរចេញ មិនត្រូវកម្លាំងដៃខ្លាំងពេក ហើយក៏មិនត្រូវរុញត្បាល់ចូលទៅជ្រៅពេកដែរ ។ គឺអ្នកម្ដាយគួរតែប្រយ័ត្នបំផុត ព្រោះចម្រុះទារកនៅជាសាច់ខ្ចី មិនត្រូវឲ្យមានការដាច់រលាត់ណាមួយឡើយ ។ ការត្បាល់យកកាកសំបោរបែប ធ្វើឲ្យទារកមានអារម្មណ៍ដកដង្ហើមស្រួល នឹងមិនតឹងច្រមុះទៀតឡើយ ។
២.ប្រើឧបករណ៍ចំហុយច្រមុះ
អ្នកអាចជ្រើសរើសវិធីនេះបាន ហើយវាមានលក្ខណៈងាយស្រួលសម្រាប់អ្នកម្ដាយពិតមែន ក៏ប៉ុន្ដែឧបករណ៍ចំហុយច្រមុះត្រូវមាន សីតុណ្ហភាពក្ដៅអ៊ុនៗ មិនមានចំហាយក្ដៅខ្លាំង ឬក្ដៅដល់មិនសាកសមដែលទារកទទួលមិនបាន ព្រោះវាអាចបណ្ដាលឲ្យរលាកច្រមុះបានដូចគ្នា ។ ការចំហុយច្រមុះទារក អ្នកម្ដាយត្រូវបង្រៀនកូនស្រូបផ្សែងចំហាយទឹក បន្ដិចម្ដងៗ កុំឧស្សាហ៍ដាក់ពេក ឬដាក់ជាប់និងច្រមុះទារកយូរពេកឡើយ អ្នកគួរតែធ្វើរាល់ ២ ទៅ វិនាទីម្ដង ទើបល្អ ។ យកល្អរាល់ការចំហុយច្រមុះ អ្នកគួរតែលាយអំបិល ឬថ្នាំបំបាត់សម្បោរចូលជាមួយទឹក ដែលត្រូវយកមកប្រើក្នុងការចំហុយ។
៣.ប្រើមាត់អ្នកម្ដាយប៊ឺតយកសម្បោរ
កុំចម្លែកអារម្មណ៍ឡើយ វិធីនេះល្អបំផុតហើយ ព្រោះតាំងពីជំនាន់ម្ដាយរបស់អ្នក លោកយាយអ្នក ក៏ធ្លាប់បានប្រើវិធីនេះ ក្នុងការសម្អាតយកសម្បោរចេញដែរ ព្រោះទារកនូវក្មេងខ្ចី សូមអ្នកម្ដាយកុំគិតខ្ពើមវិធីមួយនេះ តែផ្ទុយទៅវិញវាអាចជួយសម្អាតច្រមុះបានល្អជាងវិធីខាងលើទៅទៀត ៕