អ្វី​ដែល​គួរ​ធ្វើ និងមិន​គួរ​ធ្វើនៅពេលមានផ្ទៃពោះ

0
1

ក្រៅពី​តំណម​ទៅតាម​ទំលាប់​ចាស់​បុរាណ​ហើយ​នោះ ស្ត្រី​មានគភ៌​ត្រូវតែ​យល់ដឹង​អំពី​កិច្ចការ​មួយចំនួន​ផ្សេងទៀត​ទៅតាម​វិទ្យាសាស្ត្រ ដើម្បី​ឲ្យ​ដឹងថា កិច្ច​ណា​ដែល​ត្រូវធ្វើ និង​កិច្ចការ​ណា​ដែល​មិន​ត្រូវធ្វើ នៅក្នុង​អំឡុងពេល​មានគភ៌។ ខាងក្រោម​នេះ​គឺជា​ទង្វើ ក៏ដូចជា​សកម្មភាព​មួយចំនួន​ដែល​គួរ​ធ្វើ និង​មិនគួរ​ធ្វើ​នៅក្នុង​អំឡុងពេល​មានគភ៌៖

 

អ្វីដែល​គួរ​ធ្វើ៖
– ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឱ្យ​ទៀងទាត់

– សួរ​គ្រូពេទ្យ​អំពី​ថ្នាំ​បំប៉នផ្សេងៗ

– បរិភោគ​ឱ្យបាន​គ្រប់់គ្រាន់

– គិតពី​អ្វីសប្បាយៗ

– ហាត់ប្រាណ​ឱ្យបាន​ច្រើន

– ប្រុងប្រយ័ត្ន​ក្នុងការ​ធ្វើដំណើរ និង​ធ្វើ​ការងារផ្សេង…

អ្វីដែល​មិនគួរ​ធ្វើ៖
– កុំ​សម្រក​ទម្ងន់

– កុំ​ជក់់បារី ឫ​នៅ​កន្លែង​មាន​ផ្សែង​បារី​ច្រើន

– កុំ​ពិសា​គ្រឿង​ស្រវឹង

– កុំ​ប្រើប្រាស់​គ្រឿងញាន

– កុំ​ធ្វើ​ការងារ​ធ្ងន់

– កុំ​នៅ​កន្លែង​ដែលមាន​ក្លិន​មិនល្អ ឫ​ក្លិន​ដែលមាន​ធាតុគីមី

– កុំ​ប្រើ​ថ្នាំ​ផ្ដេសផ្ដាស់​ដែល មិនបាន​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ

– កុំ​ពាក់​ស្បែកជើង​កែង

– កុំ​ស្លៀក​សម្លៀកបំពាក់​រឹប ឫ​តឹង​ពេក

 

 

ប្រភេទ​អាហារ​គួរ​ចៀសវាង៖
– សាច់​ឆៅ ស៊ុត​ឆៅ សាច់​ប៉ា​តេ គ្រឿង​សមុទ្រ ឈី​ស

កាហ្វេ កូកាកូឡា ទឹកដោះគោ​ស្រស់ ស្រា…

ប្រភេទ​អាហារ​ទទួលទាន៖
ប្រភេទ​អាហារ​ដែល​សំបូរ វីតាមីន ជាតិ​សរសៃ ជាតិ​ប្រូ​តេ​អុ​ី​ន ជាតិ​ដែក និង​កាលស្យូម ដូចជា៖ សាច់ ត្រី សណ្ដែក ពោត គ្រាប់​ធ​ញ្ញា​ជាតិ បន្លែ​ពណ៍​បៃតង

និង​ផ្លែឈើផ្សេងៗ -ល-។

LEAVE A REPLY

Please enter your comment!
Please enter your name here