តំបន់សំខាន់៣ក​ន្លែ​ករប​ស់មនុស្ស​ស្រី អាច​ប្រែ​ទៅជា​ពណ៌​ខ្មៅ​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ

0
1

ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ រាងកាយ​របស់​មនុស្ស​ស្រី​នឹង​ប្រែល​ប្រួល​ស្ទើរ​គ្រប់កន្លែង ដើម្បី​ត្រៀម​ចិញ្ចឹមជីវិត​ថ្មី ដែល​ជិត​ចាប់កំណើត។ ហេតុនេះហើយ ការប្រែប្រួល​រូបរាងកាយ​ទាំង​ខាងក្រៅ និង​ខាងក្នុង​ត្រូវបាន​គេ​ចាត់ទុកថា ជា​រឿង​ធម្មតា សម្រាប់​មនុស្ស​ស្រី​គ្រប់រូប។

 

 

ក៏ប៉ុន្តែ​មានរឿង​មួយចំនួន​ដែល​មនុស្ស​ភាគច្រើន​មិនទាន់​ដឹង​នៅឡើយ គឺ​តំបន់សំខាន់៣កន្លែង​របស់​មនុស្ស​ស្រី​អាច​ប្តូរ​ទៅជា​ពណ៌​ខ្មៅ​នៅពេល​មាន​ផ្ទៃពោះ។ តើ​តំបន់​ណាខ្លះ​ទៅ? តំបន់​ទាំងនោះ​គឺ បបូរមាត់ ចុង​សុដន់ និង​តំបន់​ឯកជន។ តំបន់​ទាំងនេះ មនុស្ស​ស្រី​ខ្លះ​អាច​ប្រែប្រួល​ទៅជា​ពណ៌​ខ្មៅ​តាំងពី​ពេល​ពេញវ័យ​មក​ម្ល៉ះ ក៏ប៉ុន្តែ​អ្នកខ្លះ​ទៀត​ទាល់​តែមាន​ផ្ទៃពោះ​ទើប​ប្រែប្រួល។

មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​បែបនេះ គឺ​អ័រម៉ូន ព្រោះ​ការឡើង​អ័រម៉ូន​ខ្លាំង​ធ្វើ​ឲ្យ​រាងកាយ​ផលិត​ជាតិ មេឡានីន កាន់តែច្រើន​ដែរ ហើយ​សារធាតុ​មួយ​នេះ​អាច​កំណត់​ពណ៌​សម្បុរស្បែក​ឲ្យ​ប្រែ​ទៅជា​ខ្មៅ​បាន។ ហេតុនេះហើយ ទើប​ស្ត្រី​មាន​ផ្ទៃពោះ​ស្ទើរតែ​ទាំងអស់​តែងតែមាន​ការផ្លាស់​ពណ៌​សម្បុរ​នៅ​តំបន់​ពិសេស។
ទោះបីជា​យ៉ាងនេះ​ក្តី កុំ​ព្រួយ​ឲ្យ​សោះ​ព្រោះ​វា​គ្មាន​ផលប៉ះពាល់​អ្វី​នោះទេ ហើយ​វា​នឹង​បាត់​ទៅវិញ​ក្នុង​រយៈពេល ២ទៅ៣ខែ ក្រោយពេល​សម្រាលកូន​រួច៕

LEAVE A REPLY

Please enter your comment!
Please enter your name here