ផលប៉ះពាល់​នៃ​ការប្រើប្រាស់​ថ្នាំ​ពន្យារកំណើត ដែល​ស្ត្រី​គ្រប់រូប​មិន​ធ្លាប់​ដឹង

0
1
baby and mom in Cambodia

ទោះបីជា​ថ្នាំ​ពន្យា​កំណើត​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​គូស្នេហ៍​ដែល​មិនទាន់​ចង់បាន​កូន​ក៏ដោយ ប៉ុន្តែ​មនុស្ស​មួយ​ភាគ​ធំ​មិនទាន់​ដឹង​ពី​ផលប៉ះពាល់​របស់​វា​នៅឡើយ។បើ​យោងតាម​ការស្រាវជ្រាវ​បានបង្ហាញ​ឲ្យ​ដឹងថា ការប្រើប្រាស់​ថ្នាំ​គ្រាប់​ពន្យារកំណើត​អាចធ្វើ​ឲ្យ​ស្ត្រី​មាន​បញ្ហា​ឡើង​ទម្ងន់ អស់កម្លាំង កើត​ជំងឺ​ធ្លាក់​ទឹកចិត្ត ក្អួតចង្អោរ ។ល។ ក្រៅពីនេះ នៅមាន​ផល​អាក្រក់​មួយចំនួនទៀត ដែលស្រីៗគួរតែ​ស្វែងយល់​ឲ្យ​បាន​ច្បាស់។

baby and mom in Cambodia

 

កំណក​ឈាម​ក្នុង​រាងកាយ៖ ការ​កកឈាម​នៅក្នុង​រាងកាយ គឺជា​ផលប៉ះពាល់​មិន​ប្រក្រតី​មួយ​នៃ​ការប្រើប្រាស់​ថ្នាំ​គ្រាប់​ពន្យារកំណើត​រយៈពេល​យូរ ជាពិសេស​ប្រសិនបើ​ស្ត្រី​ទាំងនោះ​មាន​ទម្លាប់​ជក់បារី ឬ​លើស​ទ្ង​ន់ គឺ​កាន់តែ​ជួប​ទុក្ខលំបាក់​ធ្ងន់ធ្ងរ។

ប៉ះពាល់​ដល់​ភ្នែក៖ ការប្រើប្រាស់​ថ្នាំ​គ្រាប់​ពន្យារកំណើត​រយៈពេល​យូរ អាច​បង្ក​មាន​គ្រោះថ្នាក់​ដល់​ភ្នែក ដូចជា ភ្នែក​ស្ងួត រមាស់ ព្រិល​មើល​មិន​ច្បាស់ ហើយ​រាងកាយ​អាច​ខ្សោះ​ជាតិ​ទឹក​ថែមទៀត។

ឆ្លង​មេរោគ៖ វា​គ្មាន​សុវត្ថិភាព​នោះទេ ប្រសិនបើ​អ្នកប្រើប្រាស់​ថ្នាំ​គ្រាប់​ពន្យារកំណើត​ទៀងទាត់ ព្រោះ​វា​អាច​បណ្តោយ​ឲ្យ​អ័រម៉ូន​ក្នុង​រាងកាយ​មានការ​ប្រែប្រួល ហើយ​បង្ក​ឲ្យ​ទ្វារមាស​ស្ងួត និង​ឆ្លង​មេរោគ​ផ្សិត។

ឈឺក្បាល​ប្រកាំង៖ បើតាម​ការស្រាវជ្រាវ​មួយ​បាន​រកឃើញថា ការប្រើប្រាស់​ថ្នាំ​គ្រាប់​ពន្យារកំណើត អា​ចប​ណ្តោ​ល​ឲ្យ​ស្ត្រី​មួយចំនួន​មាន​អា​ការៈឈឺ​ក្បាល​ប្រកាំង រួមទាំង​ផលប៉ះពាល់​តូចតាច​មួយចំនួនទៀត​ផងដែរ។

ឈឺចាប់​ពេល​រួមភេទ៖ ការឈឺចាប់​ក្នុងពេល​រួមភេទ គឺជា​ផលប៉ះពាល់​មួយទៀត នៃ​ការប្រើប្រាស់​ថ្នាំ​គ្រាប់​ពន្យារកំណើត។ នេះ​ក៏​ដោយសារតែ​ថ្នាំ ធ្វើ​ឲ្យ​មានការ​ឈឺចាប់​អាង​ត្រគាក និង​ទ្វារមាស​ស្ងួត។

លែងមាន​ចំណង់​ផ្លូវភេទ៖ សូម​ចង់ចាំ​ថា ជាតិ​ដែក​មាននៅ​ក្នុង​ថ្នាំ​គ្រាប់​ពន្យារកំណើត ក៏​អា​ចប​ណ្តោ​ល​ឲ្យ​ស្ត្រី​បាត់បង់​ចំណង់​ផ្លូវភេទ​ដែរ។ ដូច្នេះ​អ្នក​គួរតែ​គិត​ឡើងវិញ ព្រោះ​មាន​វិធី​ពន្យារកំណើត​ច្រើនបែប​ណាស់ ដែល​អ្នក​អាច​ជ្រើសរើស​បាន៕

 

ហេតុអ្វី​ប្រើ​ថ្នាំ​ពន្យា​កំណើត​ហើយ​នៅតែ​អាច​មានកូន​ទៀត?

 

ការប្រើប្រាស់​ថ្នាំ​ពន្យា​កំណើត គឺជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់តែ​គូស្នេហ៍​ដែល​មិនទាន់​ចង់បាន​កូន ក៏ប៉ុន្តែ​មាន​ករណី​មួយចំនួន​ទោះបីជា​ប្រើប្រាស់​ថ្នាំ​ពន្យា​កំណើត​ហើយក៏​នៅតែ​មានកូន​ដែរ តើ​មកពី​ហេតុអ្វី​ទៅ? បើតាម​សំដីរ​សប់​លោក​វេជ្ជបណ្ឌិត Manu Asha បាន​មានប្រសាសន៍ថា ថ្នាំ​គ្រាប់​ពន្យា​កំណើត​មាន​ប្រសិទ្ធភាព​តែ ៩៩ភាគរយ​ប៉ុណ្ណោះ ហើយ១ភាគរយ​ទៀត​គឺ​អាស្រ័យទៅលើ​ពេលវេលា និង​ទម្លាប់​របស់​អ្នក។

ការប្រើ​ប្រស់​ថ្នាំ​ពន្យា​កំណើត​ដើម្បី​គ្រប់គ្រង​អ័រម៉ូន​នៅក្នុង​រាងកាយ ដូច្នេះ​រឿង​សំខាន់​ដែល​អ្នក​ត្រូវធ្វើ គឺ​ទម្លាប់​លេបថ្នាំ​ឲ្យ​ទៀងពេល កុំ​រំលង​សូម្បីតែ​មួយថ្ងៃ។ ការខកខាន​តែមួយ​ថ្ងៃ​កម្រិត​អ័រម៉ូន​របស់​អ្នកនឹង​ថយចុះ ហើយ​អាស្រ័យទៅលើ​វដ្ត​រដូវ​ទៀត​នោះ ឱកាស​នៃ​ការ​មានកូន​នឹង​កើតមានឡើង បើ​អ្នក​រួមភេទ​ចំពេល​នេះ។
ម្យ៉ាងវិញទៀត ប្រសិនបើ​អ្នក​ញ៉ាំ​ស្រា​ច្រើន​ក៏​ធ្វើ​ឲ្យ​ការពន្យា​កំណើត​ត្រូ​បរាជ័យ​ដែរ ព្រោះ​ស្រា​អាច​ប៉ះពាល់​ដល់​ការ​ស្រូបយក​នៃ​អ័រម៉ូន​ពី​គ្រាន់​គ្រាប់​ទាំងនេះ ដូច្នេះ​វា​នឹង​លែងមាន​ប្រសិទ្ធភាប​ទៀតហើយ។

ដូច្នេះ ពន្យា​កំណើត​ឲ្យ​មាន​ប្រសិទ្ធភាព អ្នក​ត្រូវ​ទម្លាប់​លេបថ្នាំ​ឲ្យ​ទៀងទាត់​ជាប្រចាំ ហើយ​នៅ​ឲ្យ​ឆ្ងាយ​ពី​គ្រឿង​ស្រវឹង៕

 

 

នៅពេល​តាំង​គភ៌ ញ៉ាំ​ថ្នាំ​ពន្យារកំណើត មាន​បញ្ហា​អ្វី​កើតឡើង?

ពិតប្រាកដ​ណាស់ គ្មាន​ស្ត្រី​ណា​ម្នាក់​បានដឹងថា ខ្លួន​កំពុង​តាំង​គភ៌ ខណៈដែល​នាង​កំពុងតែ​ប្រើប្រាស់​ថ្នាំ​ពន្យារកំណើត​ឡើយ ។ នៅក្នុង​ករណីខ្លះ​ការតាំង​គភ៌​អាច​កើតឡើង​បាន នៅក្នុង​ករណី​ដែល​បាន​ប្រើ​ថ្នាំ​ពន្យារកំណើត ដោយ​ស្ត្រី​ពពោះ​មិនបាន​ដឹងខ្លួន​ជាមុន​ថា នាង​កំពុងតែ​តាំង​គភ៌ ហើយនឹង​កំពុង​ប្រើប្រាស់​ថ្នាំ​ទៅតាម​ការកំណត់​នៃ​ថ្នាំ ក៏ប៉ុន្ដែ​យ៉ាង​មិញ​បញ្ហា​នេះ អាច​កើតឡើង​ចំពោះ​ស្ត្រី​ដែល​មិនមាន​ប្រាថ្នា​ចង់បាន​បុត្រ និង​កំណត់​ពេលវេលា​យក​បុត្រ។ ប្រសិនបើ​អ្នក​កំពុង​ស្ថិតនៅ​ក្នុងករណី​ខាងលើនេះ តើ​វា​អាចមាន​គ្រោះថ្នាក់​ដល់​ទារក​ដែល​កំពុងតែ​ចាប់កំណើត​ដែរឬទេ?

 

១.តើ​មាន​គ្រោះថ្នាក់​អាក្រក់​ដែល​ឬទេ?
ខណៈ​បច្ចុប្បន្ននេះ នៅ​មិនទាន់មាន​ភស្តុតាង​ណាមួយ​ដែល​បាន​អះអាងថា ថ្នាំ​ពន្យា​កំណើត​អាច​បង្ក​គ្រោះថ្នាក់​អាក្រក់​ដល់​ទារក​នៅក្នុង​ផ្ទៃ​បានឡើយ។

២.តើ​អ្នកជំនាញ​សុខភាព ឬ​គ្រូពេទ្យ មានការ​ពឹ​ក្សា​បែបណា?
អ្នកជំនាញ​សុខភាព​បាន​ពោលថា ការប្រថុយប្រថាណ​នៃ​ការតាំង​គភ៌​ក្រៅ​ស្បូន អាចមាន​ឱកាស​កើតឡើង ប្រសិនបើ​ស្ត្រី​នោះ​នៅតែ​បន្ដ​ប្រើ​ថ្នាំ​ពន្យារកំណើត ដោយ​នាង​មិនបាន​ដឹងខ្លួន​សោះ ថា​នាង​កំពុង​តាំង​គភ៌។

៣.តើ​មាន​ហានិភ័យ​អ្វីខ្លះ?
បើទោះបីជា​មនុស្ស​ជាច្រើន​បាន​គិតថា ហានិភ័យ​នោះ​អាច​កើតឡើង​នៅពេល​ក្រោយ​ប្រសូត​បុត្រ​មុន​កំណត់ នោះ​ទារ​កមាន​គីឡូ​តិច ហើយ​ត្រូវមាន​ការចិញ្ចឹម​នៅក្នុង​កែវ​របស់​ទារក តែ​យ៉ាងណាមិញ អ្នកជំនាញ​សុខភាព​បាន​ប្រាប់ថា ហាន​និ​ភ័យ​គឺមាន​អាត្រា​ទាប​បំផុត។

៤.តើ​គួរ​ពឹ​ក្សា​ជាមួយ​ពេទ្យ​អំពី​អ្វីខ្លះ?
បើទោះបីជា​ហានិភ័យ​មាន​តិច​យ៉ាងណាក៏ដោយ ប្រសិនបើ​អ្នក​សង្ស័យថា មានកូន​ហើយ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាបន្ទាន់ សូម​ការណែនាំ​អំពី​សុខភាព ការឈប់​ប្រើប្រាស់​ថ្នាំ​ពន្យារកំណើត ព្រមទាំង​ពិគ្រោះ​អំពី​គម្រោង​នៃ​ការយក​បុត្រ​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here