របៀប​សម្គាល់​មើល​ឈាម​ហូរ​ក្នុងពេល​មាន​ផ្ទៃពោះ ដែល​អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់

0

ការ​ហូរឈាម​ក្នុងពេល​មាន​ផ្ទៃពោះ​មិនមែនជា​រឿង​ធម្មតា​ឡើយ ប្រសិនបើ​អាការ​ហូរឈាម​នោះ​ខុស​ប្រក្រតី។ បើ​យោងតាម​គេហទំព័រ pregnancyvideo បាន​ចុះផ្សាយ​ថា ប្រសិនបើ​អាការ​ហូរឈាម​ធ្ងន់ធ្ងរ អា​ចប​ណ្តោ​ល​ឲ្យ​កូន​ក្នុង​ផ្ទៃ​រលូត​បាន ហេតុនេះ អ្នក​ម្តាយ​គ្រប់រូប​គួរតែ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ប្រសិនបើ​ឃើញ​សញ្ញា​មិន​ស្រួល​បែបនេះ។

 

– ឈាម​ហូរ​តាម​ទ្វារមាស​ច្រើន មិនអាច​ឃាត់​ឈ្នេះ។

– ឈាមមាន​ពណ៌​ខ្មៅ អម​ទៅដោយ​ដុំ​ពក​ក្នុង​ស្បូន។

– មានការ​ឈឺចាប់​ខ្លាំង ពេលដែល​ឈាម​ហូរ​ចេញមក។

– ស្ត្រី​មាន​ផ្ទៃពោះ អាចមាន​អាការ​វិលមុខ ឬ​ដួលសន្លប់ ពេល​ហូរឈាម។

អាស្រ័យហេតុនេះ សូម​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្លាំង​បំផុត​ចំពោះ​អាការ​ដូចខាងលើ ឬ​ត្រូវ​ឧស្សាហ៍​ទៅពិនិត្យ​សុខភាព​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ទៀងទាត់ ចាប់តាំងពី​មាន​ផ្ទៃពោះ​ត្រីមាស​ទីមួយ៕

 

 

 

ការធ្លាក់​ឈាម ត្រីមាស​ដំបូង​នៃ​គភ៌!

ការ​ធ្លាក់ឈាម​កំឡុងពេល​មានគភ៌ ជា​ក្តីបារម្ភ​របស់​ស្ត្រី​ជា​មាតា​ទាំងឡាយ ។ ២០% ទៅ ៣០% នៃ​គភ៌​សរុប​អាច​ជួបប្រទះ​បញ្ហា​នេះ​នៅ​កំឡុងពេល​ត្រីមាស​ដំបូង (តិចជាង ៣ខែ ឬ​តិចជាង ១២សប្តាហ៍)។ បញ្ហា​នេះ​អាចជា​សញ្ញា​អាសន្ន ដែល​ស្ត្រី​ចាំបាច់​ត្រូវ​ត្រួតពិនិត្យ​និង​តាមដាន​ជាបន្ទាន់​នៅ​មន្ទីរពេទ្យ។

 

 

ក) ប្រភេទ​នៃ​ការធ្លាក់​ឈាម៖

– ការធ្លាក់​រំអិល​ឈាមក្រហម ឬ​ក្រ​ម៉ៅ (កករ ឃ្លោក ឬ​កាក​កាហ្វេ)

– ការធ្លាក់​ឈាម​ដូច​កណ្តាល​រដូវ ពណ៌​ក្រហម ឬ ក្រ​ម៉ៅ

– ការធ្លាក់​កំណក​ឈាម ក្រហម ឬ​ក្រ​ម៉ៅ

 

ខ) រោគសញ្ញា​ផ្គួប​ផ្សំ៖

– ឈឺពោះ ឬ​ឈឺ​លើ​ថ្ងាស​ផ្នែក​ខាងក្រោម​នៃ​ពោះ

– កម្រិត​ឈឺ តិច ឬ​ខ្លាំង

– រោយ​ចង្កេះ

– អស់កម្លាំង ល្ហិតល្ហៃ

– បាត់បង់​ស្មារតី

 

 

គ) មូលហេតុ ដែល​អាច​ជួបប្រទះ (ពី​ស្រាល​ទៅ​ធ្ងន់)មាន៖

– ការប៉ះទង្គិច ឬ​កកិត​មាត់ស្បូន (ការរួម​ភេទ, ការពិនិត្យ​មាត់ស្បូន)

– ការបង្ក​កំណើត​របស់​គភ៌​ក្នុង​ស្បូន (ការ​កាច់​សំបុក)

– ការ​គម្រាម​រលូត ឬ​រលូត

– កូនក្រៅស្បូន

– កូន​ពង

– ការ​រលាក​មាត់ស្បូន

 

ឃ) ដំបូន្មាន៖

– ប្រការ​គួរ​ជៀសវាង​មាន ការរួម​ភេទ ការ​ហែល​ទឹក ការធ្វើដំណើរ​ឆ្ងាយ និង​ការធ្វើការងារ​ធ្ងន់។

– សូម​រក្សា​អនាម័យ​ដោយ​ការផ្លាស់ប្តូរ​សំឡី​ទ្រនាប់ និង​ការសំអាត​ប្រដាប់ភេទ។

– សូម​ស្ត្រី​យកចិត្តទុកដាក់ និង​វាយ​តំលៃ​លើ​បរិ​មាណនៃ​ការបាត់បង់​ឈាម​តាម​ទ្វា​មាស ដោយ​ត្រួតពិនិត្យ​លើ​ការប្រើប្រាស់​សំឡី​អនាម័យ ចំនួន​នៃ​ការផ្លាស់ប្តូរ​សំឡី និង​កម្រិត​ឈាម​ដែល​ជ្រាប​ជោគ​លើ​សំឡី​របស់​ស្ត្រី។

– គ្រូពេទ្យ​ជំនាញ ឬ​ឆ្មប​ជំនាញ នឹង​សួរ​បញ្ជាក់​សុំ​ឲ្យ​ស្ត្រី​រៀបរាប់​នូវ​សភាព និង​លក្ខណៈ​នៃ​ឈាម ដែល​ហូរ​តាម​ទ្វា​មាស​របស់​ស្ត្រី។ ស្ត្រី​អាច​ថតរូប​ភាព​បង្ហាញជូន​គ្រូពេទ្យ ឬ​ឆ្មប​ជំនាញ​ក៏បាន។

 

“សូម​ស្ត្រី​យកចិត្តទុកដាក់​លើ​ថ្ងៃខែ​មក​រដូវ​ជាប្រចាំ​របស់ខ្លួន។ បើសិន​មានការ​រាំងរដូវ សញ្ញា​ធ្លាក់ឈាម ឬ​ឈឺចាប់​លើ​ផ្ទៃពោះ​ផ្នែក​ណាមួយ​សូម​ប្រញាប់​មក​ពិនិត្យ​សុខភាព​កុំបី​ខាន ជាមួយ​ក្រុមគ្រូពេទ្យ​ជំនាញ​ផ្នែក​សម្ភព នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​កំណត់​បាន​នូវ​រោគវិនិច្ឆ័យ និង​ធ្វើការ​ព្យាបាល​បាន​ទាន់ពេលវេលា ប្រកបដោយ​ប្រសិទ្ធភាព។

ប្រភព​៖Calmette Hospital

 

 

កត្តា​ប្រឈម នៃ​ការ​ធ្លាក់ឈាម​ក្រោយ​សម្រាល!

 

១) អ្វី​ទៅជា​ការ​ធ្លាក់ឈាម​ក្រោយ​សម្រាល?

រាល់​ការបាត់បង់​ឈាម​ដែលមាន​បរិមាណ​ចាប់ពី ៥០០ml ឡើងទៅ​នោះគេ​ហៅថា​ការធ្លាក់​ឈាម​ក្រោយ​សម្រាល។ ហើយ​បើ​ការ បាត់បង់​ឈាម​ចាប់ពី ១០០០ml នោះគេ​ហៅថា​ការធ្លាក់​ឈាម​កំរិត​ធ្ងន់ធ្ងរ។

ការធ្លាក់​ឈាម​ក្រោយ​សម្រាល​គេ​បែង​ចែកជា ២ប្រភេទ៖

– ការធ្លាក់​ឈាម​ក្រោយ​សម្រាលភ្លាមៗ (Hémorragie du post-partum immédiate): រាល់​ការបាត់បង់​ឈាម​ដែលមាន​បរិមាណ​ចាប់ពី ៥០០ml ឡើងទៅ​ក្នុងកំឡុងពេល ២៤ម៉ោង​ក្រោយ​សម្រាល។

– ការធ្លាក់​ឈាម​ក្រោយ​សម្រាល​អូសបន្លាយ (Hémorragie du post partum tardive): រាល់​ការបាត់បង់​ឈាម​ដែលមាន​បរិមាណ​ចាប់ពី ៥០០ml ក្នុង​រយៈពេល​លើសពី ២៤ម៉ោង​រហូត ដល់ ៦សប្តាហ៍។

ចំណាំ៖ ចំពោះ​ស្ត្រី​ដែលមាន​ភាពស្លេកស្លាំង​នៅពេល​មាន​ផ្ទៃពោះ​គ្រប់​ខែ ទោះជា​ការបាត់បង់​ឈាម​តិចជាង ៥០០ml ក៏​អាច​ប៉ះពាល់​ដល់​អាយុជីវិត​ផង​ដែល​មិនចាំបាច់​ដល់​តែ​លើសពី ៥០០ml ទេ។

 

 

២) មូលហេតុ​នៃ​ការធ្លាក់​ឈាម​ក្រោយ​សម្រាល?

– ស្បូន​ទន់ ឫ​ខ្សោយ​នៅ​ការ​កន្ត្រាក់​រួម​មកវិញ​ក្រោយ​សម្រាល (Atonie utérine 70%)

– ការ​ដាច់​រហែ​កនៅ​តំបន់​ទ្វារមាស តំបន់​មាត់ស្បូន ឫ​តំបន់​ប៉េ​រី​ណេ (Déchirure des filières génitales 20%)

– ការ​នៅសល់​សុក ឫ​កំទេច​សុក​នៅក្នុង​ស្បូន (Rétention placentaire ou débris placentaires 10%)

– វិ​បិ​ត្ត​កំនក​ឈាម (Trouble de coagulation ១%)

៣) កត្តា​ប្រឈម (Facteur de risques) ៖

– កត្តា​បណ្តាលមកពី​ស្បូន​រីក​ធំ​ក្នុងកំឡុងពេល​មាន​ផ្ទៃពោះ ដូចជា​ករណី:

  • កូន​ថ្លោ​ក (Gros foetus)
  • កូនភ្លោះ (Grossesse multiple)
  • ទឹកភ្លោះ​ច្រើន (Hydramnios)

 

– ស្ត្រី​ធ្លាប់​សម្រាលកូន​ច្រើនដង (Multiparité)

– ស្ត្រី​ដែល​ធាត់​ពេក​ពេល​មាន​ផ្ទៃពោះ (Obésité)

– ស្ត្រី​ដែល​ធ្លាប់មាន​ប្រវត្តិ​ដូចជា៖ឈឺពោះ​យូរ, សម្រាល​បុត្រ​លឿន​ពេក,ស្ត្រី​ធ្លាប់​មានការ​ធ្លាក់ឈាម​ក្រោយ​សម្រាល

– ស្ត្រី​ដែលមាន សុក​ពាំង​មាត់ស្បូន (Placenta prévia) មាន​ដុំ​ឈាមកក​នៅ​ពីក្រោយ​សុក (Hématome rétro-placentaire) មាន​ដុំ​សាច់​នៅ​នឹង​ស្បូន (Myome utérin)។

– ស្ត្រី​ដែលមាន​ភាពស្លេកស្លាំង​ក្នុងពេល​មាន​ផ្ទៃពោះ (Anémie maternal)។

– កត្តា​ប្រឈម​មកពី​ការប្រើប្រាស់​ថ្នាំ​មួយចំនួន​Inhibiteur calcique, Bêta-mimétique , Anticoagulants…

– កត្តា​ប្រឈម​មកពី​វិបត្តិ​កំនក​ឈាម​ពី​កំណើត (Trouble de constitutionnel de l’Hémostase congénitale)

 

 

៤) ផលវិបាក​ដែល​ស្ត្រី​អាច​ជួប (Complications)៖

– វិបត្តិ​កំនក​ឈាម​ដែល​ធ្វើ​ឲ្យ​មានការ​បាត់បង់​ជីវិត

– វិបត្តិ​ផ្លូវ​តម្រងនោម(ខូច​តំរងនោម)

– វិបត្តិ​គ្មាន​កូន

 

៥) ការព្យាបាល (Traitements)៖

– ការព្យាបាល​ដោយ​ប្រើប្រាស់​ថ្នាំ​ជាមួយ និង​ការ​សង្កត់​សរសៃឈាម​អាក់​អក (Aorte)

– ការស្វែងរក​នៅ​កន្លែង​ដែល​រហែ​ករួច ដេរ​ឡើងវិញ

– ការព្យាបាល​ដោយ​ចង​សរសៃឈាម (Ligature vasculaire) និង ចង​ស្បូន​ផ្អិ​ប​ជាប់​គ្នា (Plicature utérine)។

– ការព្យាបាល​ដោយ​កាត់​ស្បូន (Hystérectomie)

– ការព្យាបាល​ដោយ​បាញ់​ផ្ចិត​សរសៃឈាម​អាកទែរ (Embolisation artérielle)។

 

 

៦) អនុ​សាស្ត្រ​របស់​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត៖

– ស្ត្រី​គួរ​មក​ពិនិត្យ​ផ្ទៃពោះ​អោយបាន​ទៀងទាត់​តាម​ការ​ណាត់​របស់​គ្រូពេទ្យ​ដើម្បីអោយ​គ្រូពេទ្យ​ស្វែងរក​នៅ​កត្តា

ប្រឈម​មួយចំនួន​ដែល​ស្ត្រី​មាននៅ​កំឡុងពេល​មាន​ផ្ទៃពោះ

– ស្ត្រី​គួរ​ញ៉ាំ​ជាតិ​ដែក​អោយបាន​តិច​បំផុត ៩០គ្រាប់ ចំពោះ​ស្ត្រី​ដែល​គ្មាន​ភាពស្លេកស្លាំង​ពីមុន

– ស្ត្រី​មិនត្រូវ​អោយ​ឡើង​ទំងន់​ខ្លួន​ខ្លាំងពេក​ទេ​នៅពេល​មាន​ផ្ទៃពោះ​រហូតដល់​ពេល​គ្រប់​ខែ។ ជាធម្មតា​ស្ត្រី​គួរតែ​ឡើង​ទំងន់​ត្រឹម ១២គីឡូក្រាម នៅពេល​គ្រប់​ខែ។

– ស្ត្រី​គួរ​មក​សម្រាល​បុត្រ​នៅ​កន្លែង​ណា​ដែលមាន​គ្រប់​ជំនាញ និង​សំភារៈ​ចំពោះ​ស្ត្រី​ដែល​គ្រូពេទ្យ​រកឃើញថា​គាត់​មាន​កត្តា​ប្រឈម​នៅពេល​មាន​ផ្ទៃពោះ។

 

 

ប្រភព៖ Calmette Hospital