សញ្ញា​ទាំង ៦ បង្ហាញថា​អ្នកមាន​កូនស្រី ឬ​ប្រុស ដោយ​មិនបាច់​ឆ្លុះ​អេកូ

0
2

ការ​ពពោះ គឺជា​កំឡុងពេល​រងចាំ​របស់​អ្នក​ម្ដាយ លោកឪពុក គ្រប់រូប​ក្នុង​រយៈវេលា ៩ ខែ ១០ ថ្ងៃ ហើយ​សេចក្ដីរំភើប​ដំបូងបង្អស់​តែ​កើតមានឡើង​នៅ​កំឡុងពេល ៣ ខែ​ដំបូង ព្រោះថា ទាំង​អ្នក​ម្ដាយ និង​លោក​ពុក តែង​ចង់ដឹង​ជាមុន​ថា កូន​ដែល​នៅក្នុង​ផ្ទៃ​មាន​ភេទ​អ្វី ? ស្រី ឬក៏​ប្រុស ? ហើយ​តើ​សមបំណង​ប្រ​ថ្នា​ដែរឬទេ ?

 

 

នេះ​មិនមែនជា​ក្ដី​ស្រ​ម៉ៃ​ឡើយ ហើយក៏​មិនមែនជា​ការពន្យល់​ដូចជា​ការសម្ដែង​សៀក​ដែរ តែ​គេហទំព័រ Baby and Mom ( មាតា និង ទារក ) នឹង​ជម្រាបជូន​នូវ​សញ្ញា​ទាំង ៦ ដែល​បង្ហាញថា ទារក​ក្នុង​ផ្ទៃ​មាន​ភេទ​ប្រុស ឬ ក៏​ស្រី ឲ្យ​បានដឹង​មុន​ដោយ​មិនចាំបាច់​ឆ្លុះ​អេកូ​ទេ ។

១.ទឹកនោម

ទឹកនោម របស់​អ្នក​ម្ដាយ​អាច​បញ្ជាក់ប្រាប់​ពី​ភេទ​របស់​កូន​បាន ដោយ​គ្រាន់តែ​ពិនិត្យ​ទឹកនោម​អ្នក​ម្ដាយ​នៅពេល​ព្រឹក​ក្រោកពីដំណេក ប្រសិនបើ​ទឹកនោម​មាន​ព័ណ៌​លឿងខ្ចី នោះ​បញ្ជាក់ថា​អ្នក​ម្ដាយ​មានកូន​ប្រុស ហើយ​បើ​ទឹកនោម​នោះ​មាន​ព័ណ៌​លឿងចាស់ ប្រាកដ​ណាស់​ថា​កូន​នៅក្នុង​ផ្ទៃ​ជា​កូនស្រី​ហើយ ។

 

 

២.ការ​ចាញ់កូន

សង្កេត​តាមរយៈ​ការ​ចាញ់កូន បើតាម​បទ​ពី​សោធន៍​ដែល​អ្នក​ម្ដាយ​នានា​បាន​ប្រាប់ថា កាលណា​មានកូន​ប្រុស​នោះ​អាកា​រៈ​ចាញ់កូន​ខ្លាំង ហើយ​អស់កម្លាំង​ណាស់ ព្រោះ​ឧស្សាហ៍​ចាញ់ ។ រីឯ​កូនស្រី​វិញ មិនសូវមាន​អាកា​រៈ​ចាញ់​ទេ​ហើយ​មិនសូវមាន​អាការប្លែកៗនៅក្នុង​អារម្មណ៍​ឡើយ ។

៣.លក្ខណៈ​ផ្ទៃពោះ

ចាស់​បុរាណ​ពោលថា បើកាលណា​មានកូន​ប្រុស​នោះ​ពោះ​នាង​រាង​ធំ​ធ្លាក់​បន្ដិច តែបើ​នាង​មានកូន​ស្រី​វិញ នោះ​ពោះ​នាង​មូល​ក្ដុំ​ដូច​ព្រះ​ខែ​ពេញ​វង្ស ។ ពាក្យចាស់​មិនអាច​រំលង​បានទេ បើ​មិន​ជឿ​ក៏​មិនបាន​ដែរ ព្រោះ​មនុស្ស​ចាស់​តែងតែ​យក​បទពិសោធន៍​ដែល​ខ្លួន​មានមក​បង្រៀន​កូន ។

 

 

៤.ដើមទ្រូង

អ្នក​ម្ដាយ​ដែល​សង្កេត​ទេ​ថា កំឡុងពេល​ពពោះ ដើមទ្រូង​របស់​អ្នកមាន​សភាព​ប្លែក​យ៉ាងណាខ្លះ។ ជាទូទៅ​បើ​ដើមទ្រូង​អ្នក​ម្ដាយ​មាន​សភា​ពរីក ឡើង​ធំ​ជាង​មុន​ខុសធម្មតា នោះ​ជា​សញ្ញា​បញ្ជាក់ថា​ជា​កូនស្រី ព្រោះ​ធម្មតា​កូនស្រី​តែងមាន​ដើមទ្រូង​ធំ​ជាង​កូនប្រុស ក៏ប៉ុន្ដែ​បើ​ដើមទ្រូង​មិនមាន​ការប្រែប្រួល​អ្វី​នោះទេ ច្បាស់​ណាស់​គឺជា​កូនប្រុស។

៥.ស្បែក ក្រចកដៃ សក់

នៅពេល​ពពោះ​អរ​ម៉ូ​ន​អ្នក​ម្ដាយ​តែ​ប្រែប្រួល ដូច្នោះ​អ្នក​ម្ដាយ​គួរ​សង្កេត​ថា​មាន សក់​រលោង​វែង ស្បែក​ស្រស់ថ្លា ក្រចកដៃ​ដុះ​លឿងហើយ​ឆាប់​វែង គឺ​អ្នក​កំពុង​ពពោះ​កូនប្រុស​ហើយ តែបើ​សក់​របស់​អ្នក​ម្ដាយ​ស្អិត ហើយ​ឧស្សាហ៍​រមាស់​ក្បាល មាន​សម្បុរ​ស្បែ​ស្រអាប់ នោះ​បញ្ជាក់ថា កូន​ក្នុង​ផ្ទៃ​ជា​កូនស្រី។

 

 

៦.ចង្វាក់បេះដូង​កូន

លោកឪពុក​អាច​ស្ដាប់​នឹង​រាប់​ចង្វាក់បេះដូង​កូន​បាន ដោយ​ការផ្ទៀងផ្ទាត់​នាទី​របស់​ទ្រនិចនាឡិកា ប្រសិនបើ​ចង្វាក់បេះដូង​លោត​បាន​ត្រឹម ១៤០ នាទី​ដំបូង នោះ​បញ្ជាក់បាន​ថា ជា​កូនប្រុស រីឯ​កូនស្រី​គឺ​ច្រើនជាង ១៤០ នាទី ៕

 

 

វិធីសាស្ត្រ​ក្នុង​ការយក​កូនប្រុស

១. ដំបូង​យើង​ត្រូវ​ស្វែងយល់​ពី​យន្ដការ​របស់​មេជី​វិត​ឈ្មោល​ជាមុនសិន

បុរស​ជា​អ្នកកំណត់​ជោគ​ជាតា​ភេទ​របស់​កូន ចំណែក​ស្ត្រី​វិញ​ជា​អ្នក​ផលិត​ក្រូម៉ូសូម X រហូត។ នៅ​ខណៈ​ខ្លះ​មេជី​វិត​ឈ្មោល​ជា X ឬ Y ព្រោះ​ភេទ​របស់​ក្មេង​អាស្រ័យ​លើ​ក្រូម៉ូសូម​ដែល​ចេញពី​មេជី​វិត​ឈ្មោល មួយណា​ដែល​បានមក​បង្ករ​កំណើត​ជាមួយនឹង​អូវុល​បាន​មុន។ ក្រូម៉ូសូម XX ជា​ភេទ​ស្រី រីឯ​ក្រូម៉ូសូម XY ជា​ភេទ​ប្រុស ដូច្នោះ​ប្រសិនបើ​ចង់បាន​កូនប្រុស យើង​ត្រូវ​បន្ថែម​ក្រូម៉ូសូម Y ឱ្យបាន​ច្រើន នឹង​ទៅ​បង្ករ​កំណើត​បាន​មុនគេ។

អ្នកស្រាវជ្រាវ​ខាង​វិទ្យា​ពេទ្យ បាន​ជឿថា ក្រូម៉ូសូម Y មាន​ភាពរហ័សរហួន​ជាង​ក្រូម៉ូសូម X ខណៈដែល​វា​ទន់ខ្សោយ ប្រសិនបើ​អ្នក​ចង់បាន​កូនប្រុស អ្នក​ត្រូវតែ​ប​ញ្ជេ​ញ​ទឹក​មេជី​វិត​ឈ្មោល ឱ្យ​កៀក​នឹង​ស៊ុត​អូវុល​បំផុត ព្រោះ​ពេលនោះ​ក្រូម៉ូសូម Y នឹងធ្វើ​ដំណើរ​បាន​រហ័ស​ជាងគេ វា​នឹង​ទៅ​បង្ករ​កំណើត​បាន​មុនគេ។

 

 

២.ឥរិយាបថ​រួមភេទ​ឱ្យ​សម្រើប​ក៏​អាចជួយ​បាន

ខណៈដែល​បុរស​បានដាក់​បញ្ចូល​ប្រដាប់ភេទ​របស់ខ្លួន​ចូលទៅក្នុង​ប្រដាប់ភេទ​ស្ត្រី​បាន​ជ្រៅ​ដល់​កម្រិតណា​នោះ ឱកាស​នៃ​ការ​មានកូន​ប្រុស​ក៏​ច្រើន​ឡើងដល់​កម្រិត​នោះដែរ ដូច្នោះ​ហើយ​គ្រា​ដែល​បុរស​កំពុង​ដែលមាន​សង្វាស់​ជាមួយគ្នា​យ៉ាង​ក្ដៅ​រោលរាល ស្ត្រី​ក៏​ជា​ចំណែក​មួយ​ជួយ​ឱ្យ​ប្រដាប់​ភេទបុរស​ចូលទៅក្នុង​បាន​កាន់តែ​ជ្រៅ​ផងដែរ ដោយ​ការប្រើ​ក្បាច់​អង្គុយ​ពីលើ​បុរស ព្រោះ​នៅពេលដែល​បាន​បាញ់​ទឹកអសុចិ ចូល​ទៅហើយនោះ​វា​ងាយ​ឆាប់​ដល់​ស៊ុត​អូ​វី​ល​ស្ត្រី ជា​ឱកាស​ដែល​ក្រូម៉ូសូម Y ឆាប់​បាន​ទៅ​បង្ករ​កំណើត។

៣.ការទទួល​ទាន​ចំណីអាហារ​មានគុណ​ប្រយោជន៍

បុរស​គួរតែ​ទទួលទាន​អាហារ​ដែល​សម្បូរ​សារធាតុចិញ្ចឹម និង​បង្កើត​ក្រូ​ម៉ូ​សូ Y បាន​ច្រើន​ដូចជា ផ្ទី ផ្កា​ខាត់ណា​ខៀវ ស្ពី​ក្ដោប ឆៃថាវ ការ៉ុត ក្រូ​ឆ្មារ និង​ខ្ទឹមស ជាដើម ព្រោះ​វា​ជួយ​ឱ្យ​រាងកាយ​បុរស​សម្បូរ pH ។

 

 

៤.ទទួលទាន​អាហារ​មាន​កាឡូរី​ច្រើន

បុរស​គ្រប់រូប​គួរ​ទទួលទាន​អាហារ​មាន​កាឡូរី​ច្រើន ដើម្បី​បន្ថែម​នូវ​កម្លាំង​ព​លាំ ចំណែកឯ​ស្ត្រី​វិញ​គួរ​ទទួលទាន​ផ្លែ ចេក ឱ្យបាន​ច្រើន​បន្ដិច ព្រោះ​ចេក​មិន​ធ្វើ​អ្នក​ឡើង​ទម្ងន់ និង​ជួយ​ឱ្យ​រាងកាយ​ស្ត្រី​មាន​កាឡូរី​គ្រប់គ្រាន់ ។

៥.បរិភោគ​អាហារ​ដែលមាន​ធាតុដែក ប៉ូ​តា​ស្យូ​ម សូ​ដ្យូ​ម ឱ្យបាន​ច្រើន

មហាវិទ្យាល័យ Oxford បាន​បង្ហើប​ថា ស្ត្រី​ដែល​បរិភោគ​អាហារ​មាន​ធាតុដែក ប៉ូ​តា​ស្យូ​ម និង​សូ​ដ្យូ​ម ច្រើន នឹងមាន​ឱកាស​បង្កើត​បានកូន​ប្រុស​ដូច​ក្ដី​ប្រាថ្នា ជាពិសេស​ផ្លែ​ចេក ដែលមាន​ផ្ទុក​ទៅដោយ​សារធាតុ​ទាំងអស់នេះ ហើយ​តមនូវ​អាហារ​មួយចំនួន​ដូចជា ឈី​ស អាហារ​ផ្អាប់ ត្រាំ ទឹក​សូ​ដា អាហារ​ប្រៃ ៕

 

 

រូបមន្ត​គណនា​ដើម្បី​ឱ្យដឹងថា កូន​ខ្ពស់​ប៉ុនណា​នាពេល​អនាគត

លោកអ្នក​អាច​គណនា​កម្ពស់​របស់​កូន​នាពេល​អនាគត​បាន​តាំងពី​ពេល​គេ​នៅ​ក្មេង​ម្ល៉េះ ដោយ​ប្រើ​រូបមន្ត​ការ​គណនា​ដែល​គេ​នាំគ្នា​ធ្វើ​មក​យូរហើយ តាំងពី​ឆ្នាំ 1970 មក និង​ថែមទាំង​បានទទួល​ការបោះពុម្ព​ផ្សព្វផ្សាយ​នៅក្នុង​សារព័ត៌មាន ឌឹ​នី​វ​យ៉​ក ថា​ម​ស៍ ទៀតផង​ថា រូបមន្ត​ដែល​ប្រើ​សម្រាប់​គណនា​នេះ​មាន​ភាពត្រឹមត្រូវ និង​ច្បាស់លាស់​បំផុត។ វិធី​ការប៉ាន់ប្រមាណ​កម្ពស់​រាងកាយ​របស់​កូន​នាពេល​អនាគត​មាន​ដូចតទៅ។

 

 

ការ​គណនា​កម្ពស់​រប​ស់​ក្មេងប្រុស​នាពេល​អនាគត

ចូរ​យក​កម្ពស់​របស់​ឪពុក និង​ម្តា​យមក​បូក​ចូលគ្នា និង​បូក​ថែម 13 សង់ទីម៉ែត្រ បន្ទាប់មក​យកទៅ​ចែក​នឹង 2។

ឧទាហរណ៍ ឪពុក​កម្ពស់ 1,75 ម៉ែត្រ  ម្តាយ​កម្ពស់ 1,65 ម៉ែត្រ បូក​ចូលគ្នា​នឹង​បាន 175 + 165 + 13 = 353 យក​ផលបូក​នេះ​ទៅ​ចែក​នឹង 2 នឹង​ឃើញ​ផលចែក 176,5 ដូច្នេះ​លទ្ធផល​ដែល​ទទួលបាន​នេះ គឺ​ប្រវែង​កម្ពស់​របស់​កូនប្រុស​នាពេល​អនាគត។

ការ​គណនា​កម្ពស់​រប​ស់​ក្មេងស្រី​នាពេល​អនាគត

ចូរ​យក​កម្ពស់​របស់​ឪពុក និង​ម្តា​យមក​បូក​ចូលគ្នា ហើយ​ដក 13 សង់ទីម៉ែត្រ បន្ទាប់មក​យកទៅ​ចែក​នឹង 2។

ឧទាហរណ៍ ឪពុក​កម្ពស់ 1,75 ម៉ែត្រ  ម្តាយ​កម្ពស់ 1,65 ម៉ែត្រ បូក​ចូលគ្នា​នឹង​បាន 175 + 165 – 13 = 327 រួច​យក​ផលបូក​នេះ​ទៅ​ចែក​នឹង 2 នឹង​ឃើញ​ផលចែក 163,5 ដូច្នេះ​លទ្ធផល​ដែល​ទទួលបាន​នេះ គឺ​ប្រវែង​កម្ពស់​របស់​កូនស្រី​នាពេល​អនាគត។

 

 

ការប៉ាន់ប្រមាណ​កម្ពស់​របស់​កូន​ខាងលើនេះ គឺ​កុមារ​ត្រូវតែ​បានទទួល​ភោជនាហារ​ដែល​ល្អ និង​ការហាត់​ប្រាណ​ដែល​ល្មម​សមរម្យ នោះ​មានន័យថា ក្រៅពី​ហ្ស៊ែ​ន ឬ​ពូជ​របស់​ឪពុកម្តាយ​ហើយ បរិស្ថាន​ជុំវិញ​ក៏មាន​ភាព​សំខាន់​ចំពោះ​កម្ពស់​របស់​កុមា​រដែរ យើង​អាច​សង្កេត​បាន​តាមរយៈ​ក្មេង​ដែល​ខ្វះ​សារធាតុ​អាហារ និង​មាន​សុខភាព​មិនល្អ​តាំងពី​តូច នឹង​ហុច​ផល​ធ្វើឱ្យ​ក្មេង​មាន​រូបរាងកាយ​តូច​ល្អិត និង​ធ្វើឱ្យ​កម្ពស់​មិន​វិ​វ​ឌ្ឍ​ទៅតាម​វ័យ​ទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here