រួមភេទពេលមានផ្ទៃពោះមានសុវត្ថិភាពឬទេ? តើគួរផ្អាកពេលណា?

0
1

មានគូរស្នេហ៍ជាច្រើននៅតែមានចម្ងល់ក្នុងចិត្ត ហើយមិនហ៊ានសួរអ្នកណាឡើយ ចំពោះបញ្ហាសុវត្ថិភាពក្នុងការរួមភេទពេលមានផ្ទៃពោះ។ ដូច្នេះថ្ងៃនេះ BabyandMom និងធ្វើការបង្ហាញឲ្យគូរស្នេហ៍ទាំងឡាយអស់ចម្ងល់ទាំងនេះ។

 

 

បើយោងតាមអ្នកជំនាញបានបង្ហាញថា ការរួមភេទក្នុងអំឡុងពេលមាផ្ទៃពោះមិនបង្កគ្រោះថ្នាក់នោះទេ ប្រសិនបើអ្នកដឹងពីសកម្មភាពក្នុងការគ្រប់គ្រង។
អ្នកត្រូវចាំថា ពេលមានផ្ទៃពោះ ស្បូនរបស់មនុស្សស្រីមានភាពរឹងមាំខ្លាំងណាស់ ដែលអាចកាពារសរីរាង្គភេទបុរសមិនឲ្យប៉ះពាក់ដល់ទារកឡើយ ហើយវាក៏អាចការពារពីការឆ្លងមេរោគផ្សេងៗ តាមរយៈការបញ្ចេញសារធាតុរាវខាប់ៗដើម្បីទប់ទល់ផងដែរ។

ប៉ុន្តែអ្វីដែលគួរឲ្យបារម្ភនោះ គឺសកម្មភាពក្នុងការរួមភេទ ប្រសិនបើអ្នកធ្វើឲ្យមានសម្ពាធដល់ពោះ កូនរបស់អ្នកក៏ប៉ះពាល់ដូចគ្នាដែរ។ ហេតុនេះ សូមប្រើឥរិយាបទណាដែលមិនប៉ះពាល់ដល់ពោះ ឬឲ្យខាងស្រីនៅខាងលើជាអ្នកគ្រប់គ្រងវិញ។

 

 

ម្យ៉ាងវិញទៀត ប្រសិនបើអ្នកចង់រួមភេទ គួរតែជៀសវាង ក្នុងត្រីមាសដំបូង និងខែចុងក្រោយ។ ដោយសារតែត្រីមាសដំបូង ជាពេលវេលាដ៏សំខាន់ដែលទារកត្រូវការអភិវឌ្ឍ ហើយចំណែកឯខែចុងក្រោយទារកអាចប្រឈមនឹងការរបូតទងសុខ ប្រសិនបើសកម្មភាពខ្លាំង៕

 

 

 

សំខាន់​ខ្លាំងណាស់​មែន​ទេ ទើប​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​រួមភេទ

មនុស្ស​ភាគច្រើន​មិន​ហ៊ាន​ប្រព្រឹត្តិ​សកម្មភាព​រួមភេទ អំឡុងពេល​មាន​ផ្ទៃពោះ​នោះទេ ព្រោះ​ខ្លាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ។ ប៉ុន្តែ​តាម​ការស្រាវជ្រាវ​បាន​បង្ហាញថា ប្រសិនបើ​អ្នក​រួមភេទ​បាន​ត្រឹមត្រូវ មិន​ត្រឹមតែ​មិន​ប៉ះពាល់​នោះទេ វា​ថែមទាំង​ជួយ​ពង្រឹង​សាច់ដុំ​ឲ្យ​មាន​កម្លាំង​សម្រាប់​បំពេញ​តួនាទី​ពេល​សម្រាល​ថែមទៀត។

 

ក្រៅពីនេះ ការ​រួមភេទ​អំឡុងពេល​មាន​ផ្ទៃពោះ អាច​ទទួល​បា​នូវ​អត្ថប្រយោជន៍​ជាច្រើន​ទៀត៖

កាត់បន្ថយ​ភាព​តានតឹង

នៅពេល​រួមភេទ រាងកាយ​នឹង​បញ្ចេញ​អ័រម៉ូន អ័រម៉ូន​អុក​ស៊ី​តូ ដែល​ធ្វើ​ឲ្យ​អារម្មណ៍​តានតឹង​នៅក្នុង​ខ្លួន​របស់​អ្នក​ត្រូវ​រំសាយ។ លើសពីនេះ​ការរួម​ភេទ​ពេល​មាន​ផ្ទៃពោះ ធ្វើ​ឲ្យ​អារម្មណ៍​ស្ងប់ស្ងាត់ ហើយ​អាច​កាត់បន្ថយ​សម្ពាធ​ឈាម​ផងដែរ។

 

 

គេង​លក់​ស្រួល

នៅពេល​មាន​ផ្ទៃពោះ ស្ត្រី​ច្បាស់​ជា​ជួបប្រទះ​នូវ​បញ្ហា​រាប់សិប​ជំពូក មិន​ថា​ការឈឺចាប់​រាងកាយ នោម​ញឹក ឬ​គេង​ឧស្សាហ៍​ភ្ញាក់​នោះឡើយ។ ក៏ប៉ុន្តែ ប្រសិនបើ​អ្នក​រួមភេទ​ឈានដល់​ចំណុក​កំពូល អារម្មណ៍​ទាំងនេះ​នឹង​លុបបំបាត់​ទៅដោយ​មិនដឹង​ខ្លួន ចំណែកឯ​ការ​គេង​រប​ស់​អ្នក​ក៏មាន​ភាព​ស្ងប់​ស្រួល​ផងដែរ។

កាត់បន្ថយ​ការឈឺចាប់

ការ​រួមភេទ​អំឡុង​ពេលនេះ អ័រម៉ូន​នៅក្នុង​រាងកាយ​មួយចំនួន​ត្រូវបាន​បញ្ចេញ ដែល​អាចជួយ​បង្កើន​ដល់​លំហូរ​ឈាម​ទៅកាន់​អាង​ត្រគាក រួមទាំង​ទ្វារមាស​ផងដែរ។ នេះហើយ​ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​ការឈឺចាប់​របស់​ស្ត្រី​មាន​ផ្ទៃពោះ បាត់​ទៅដោយ​មិនដឹង​ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here