រឿង​គួរ​ឲ្យ​ខ្មាស់​អៀន​៤​ចំណុច ដែល​ស្ត្រី​មាន​ផ្ទៃពោះ​មិន​ឲ្យ​ចង់​អ្នក​ផ្សេង​ដឹង​ក្រៅពី​ខ្លួនឯង

0
1

តាមពិត​ការប្រែប្រួល​មួយ​ចំ​នួ​នៅក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ មិនមែនជា​រឿង​ខ្មាស់អៀន​ឡើង​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ ព្រោះ​វា​ជា​ច្បាប់​ធម្មតា​ដែល​បាន​តាក់តែង​មក។ ក៏ប៉ុន្តែ​មានរឿងចម្លែកៗមួយចំនួន ធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​មាន​អារម្មណ៍​អៀនខ្មាស់ ហើយ​មិន​ចង់​ឲ្យ​អ្នកណាម្នាក់​ដឹង​ឡើយ សូម្បីតែ​ស្វាមី​របស់ខ្លួន។

ហូរ​ទឹកដោះ​សើម​អាវ
នៅពេល​មាន​ផ្ទៃពោះ​សុដន់​របស់​មនុស្ស​ស្រី​ចាប់ផ្តើម​ផលិត ដើម្បី​ត្រៀម​ចិញ្ចឹម​កូន​បន្ទាប់ពី​កើតមក​ភ្លាម។ ប៉ុន្តែ​ខណៈ​ផលិត​ទឹកដោះ​នេះ អាចមាន​ការហូរ​ចេញមកក្រៅ ប្រសិនបើ​ការផលិត​បបូរ​ពេក ហេតុនេះ​ដើម្បី​ដោះស្រាយ​បញ្ហា​កុំ​ឲ្យ​ប្រលាក់​សម្លៀកបំពាក់ អ្នក​គួរតែ​ប្រើ​សំឡី​អនាម័យ​មក​ទ្រាប់​ត្រង់​ចុង​សុដន់​ឲ្យ​ស្រូបយក​ទឹកដោះ។

ពេល​ក​ណ្តោ​សម្តងៗអាច​លេច​នោម
នៅពេល​មាន​ផ្ទៃពោះ​ប្លោកនោម​របស់​មនុស្ស​ស្រី​នឹង​តូចចង្អៀត ដោយសារតែ​កូន​ក្នុង​ស្បូន​ចេះតែ​រីក​ធំ​បន្តិចម្តង។ នេះ​ជា​ហេតុផល​មួយ​ដែល​ធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ងាយ​នឹង​លេច​នោម​ពេល​ក​ណ្តោ​ស់ ព្រោះ​ការ​កណ្តាស់​អាចដាក់​សម្ពាធ​ទៅលើ​តម្រងនោម​កាន់តែខ្លាំង។

កន្ទួល​ក្រហម​ចុង​សុដន់
នៅពេលដែល​សុដន់​រីក​ធំ ចុង​សុដន់​ក៏​រីក​ធំ​តាម​ដែរ ដើម្បី​សម្រួល​ដល់​ការបញ្ចេញ​ទឹកដោះ​ពេល​កូនបៅ។ ទន្ទឹមនឹង​ការរីក​ធំ​នៃ​ចុង​សុដន់​នេះដែរ ច្បាស់​ជាមាន​ការ​កកិត​ជាមួយនឹង​អាវទ្រនាប់ ឬ​អាវ ដែល​បង្ក​ឲ្យ​ចេញ​កន្ទួល​ក្រហម​កើតឡើង។ យក​ល្អ អ្នក​គួរតែ​ព្យាយាម​រក្សា​ចុង​សុដន់​ឲ្យ​មាន​សំណើម​ជានិច្ច ហើយ​កុំ​សូវ​ពាក់អាវ​ទ្រនាប់​ខ្លាំងពេក ជាពិសេស​អាវ​ដែល​រឹប​តឹង​ជ្រុល។

លេច​អាចម៍​ពេល​សម្រាលកូន
នៅពេល​សម្រាលកូន​មិន​ត្រឹមតែ ទឹកនោម ឈាម ឬ​សារធាតុ​រាវផ្សេងៗទៀត​នោះទេ សូម្បីតែ​លាមក​ក៏​ធ្លាយ​ចេញមក​ដែរ ដោយសារតែ​ការ​ប្រឹង​រុញច្រាន​ឲ្យ​ទារក​ចេញមកក្រៅ។ នេះហើយ​ជា​រឿង​ដ៏​គួរ​ឲ្យ​អៀនខ្មាស់​មួយទៀត ដែល​ស្ត្រី​ទាំងឡាយ​មិន​ចង់​ឲ្យ​នរណាម្នាក់​ដឹង​ឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here