មិនថាមនុស្សទូទៅនោះទេ សូម្បីតែស្ត្រីមានផ្ទៃពោះក៏ត្រូវការធ្វើលំហាត់ប្រាណដែរ ដើម្បីទទួលបានសុខភាពល្អ។ ប៉ុន្តែ សកម្មភាពហាត់ប្រាណមួយចំនួនមិនល្អស្រាប់ស្ត្រីមានផ្ទៃពោះនោះទេ បើដូច្នេះស្ត្រីមានផ្ទៃពោះគួរធ្វើដូចម្តេច? អ្នកជំនាញបានណែនាំថា ការដើរ ត្រូវបានគេចាត់ទុកជាការធ្វើលំហាត់ប្រាណដ៏ល្អបំផុតមួយស្រាប់ស្ត្រីមានផ្ទៃពោះ ព្រោះវាជាសកម្មភាពងាយៗ ហើយមិនមានសម្ពាធដល់ពោះនោះផងដែរ ហើយប្រសិនបើស្ត្រីអនុវត្តបានទៀងទាត់ នឹងទទួលបានអត្ថប្រយោជន៍ដ៏អស្ចារ្យមួយចំនួនដូចខាងក្រោម។
១.កាត់បន្ថយសម្ពាធឈាម
នៅពេលមានផ្ទៃពោះ លំហូរឈាមរបស់មនុស្សស្រីនឹងមានការកើនឡើង ដោយសារតែតម្រូវការផ្គត់ផ្គង់ឈាមមនុស្សពីរនាក់។ ប៉ុន្តែ សកម្មភាពដើរជារៀងរាល់ថ្ងៃ អាចជួយរក្សាកម្រិតសម្ពាធឈាមរបស់អ្នក មិនឲ្យខ្លាំងពេក។
២.កាត់បន្ថយបញ្ហាស្ត្រេស
អារម្មណ៍ធុញថប់ ច្បាស់ជាកើតឡើងចំពោះស្ត្រីមានផ្ទៃពោះទាំងឡាយ ហើយប្រសិនបើវានៅតែអូសបន្លាយរយៈពេលយូរអាចបង្កទៅជាបញ្ហាផ្សេង។ ប៉ុន្តែការដើរ គឺជាលំហាត់ប្រាណមួប ដែលអាចជួយជំរុញដល់ការបញ្ចេញអ័រម៉ូន អង់ដូភីន ចេញពីរាងកាយ។ អ័រម៉ូននេះ គឺជាសារធាតុគីមី ដែលធ្វើឲ្យអ្នកមានអាមរម្មណ៍ល្អ នៅពេលវាភាយចេញពីក្នុងខ្លួន។ ហេតុនេះ ដើម្បីបំបាត់បញ្ហាស្ត្រេស ស្ត្រីមានផ្ទៃពោះគួរតែព្យាយាមដើរឲ្យបានច្រើន។
៣.ជួយសម្រាលទុកលំបាកពេលសម្រាលកូន
ការដើរ អាចជួយពង្រឹងសាច់ដុំត្រគាកឲ្យមានភាពរឹងមាំ ដែលធ្វើឲ្យការស្រាលកូនងាយស្រួល ឆាប់កើត និងកាត់បន្ថយការឈឺចាប់ផងដែរ។
៤.រក្សាទម្ងន់
មិនត្រឹមតែទម្ងន់របស់អ្នកម្តាយនោះទេ សូម្បីតែទារក ក៏អាគ្រប់គ្រងបានដែរ ដោយសារតែសកម្មភាពដើររាល់ថ្ងៃ។ អ្នកត្រូវចាំថា ការលើសទម្ងន់ក្នុងពេលមានផ្ទៃពោះអាចបណ្តោលឲ្យប្រឈមនឹងជំងឺទឹកនោមផ្អែម ហើយទារក ថ្លោសជ្រុលពិបាកកើតថែមទៀត។ ហេតុនេះ សូមរក្សាទម្ងន់ឲ្យបានល្អ ដោយទម្លាប់ខ្លួនដើររាល់ថ្ងៃ។
៥.ជួយឲ្យអ្នកគេងលក់ស្រួល
ក្រៅពីអត្ថប្រយោជន៍ខាងលើ ការដើរក៏អាចជួយឲ្យស្ត្រីមានផ្ទៃពោះ គេងល់ស្រួលផងដែរ។ ហេតុនេះ សូមស្ត្រីមានផ្ទៃពោះទាំងឡាយព្យាយាមដើរឲ្យបាន ៣០នាទីក្នុងមួយថ្ងៃ ដើម្បីទទួលបានប្រយោជន៍ចំពោះសុភាព៕
មូលហេតុដែលស្ត្រី គួរឈប់ចូលចង្ក្រានពេលមានផ្ទៃពោះ
មិនមែនមានន័យថា ឲ្យស្ត្រីឈប់ចូលចង្ក្រានរហូតនោះទេ គ្រាន់តែកាត់បន្ថយក្នុងការធ្វើម្ហូបអាហារខ្លះ ដើម្បីជៀសវាងគ្រោះថ្នាក់ដល់សុខភាពអ្នក និងទារកនៅក្នុងផ្ទៃ។
ស្ត្រីទាំងឡាយត្រូវដឹងថា ផ្ទះបាយគឺជាកន្លែងកខ្វក់ ដែលប្រមូលផ្តុំទៅដោយបាក់តេរី និងមេរោគផ្សេងៗ ព្រោះនៅពេលធ្វើម្ហូបអាហារម្តងៗវាតែងតែកំពុល ឬខ្ជាតខ្លាញ់ប្រឡាក់តាមជញ្ជាំង និងចង្ក្រោន ធ្វើឲ្យមានក្លិនមិនល្អ។ ដូច្នេះ បរិយាកាសនៅទីនេះមិនសមស្របសម្រាប់ស្ត្រីមានផ្ទៃពោះឡើយ។
ម្យ៉ាងវិញទៀត នៅពេលចម្អិនអាហារអ្នកច្បាស់ជាស្រូបផ្សែង ឬចំហាយពុលភាយចេញពីអាហារជាមិនខាង។ ផ្សែង និងសារធាតុពុលមួយចំនួន អាចជ្រាបចូលទៅក្នុងរាងកាយរបស់អ្នកតាមរយៈការដកដង្ហើម ហើយប្រសិនបើអ្នកស្រូបយករាល់ថ្ងៃ ច្បាស់ជាប៉ះពាល់ដល់សុខភាពទាំងខ្លួនឯង និងទារកជាមិនខាន។
ដូច្នេះ អ្នកត្រូវចង់ចាំថា នៅពេលមានគួរតែឲ្យស្វាមីធ្វើអាហារជំនួសវិញ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សុខភាព៕