គេង​បែបណា ទើប​មិន​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ

0
1

ឥរិយាបទ​នៃ​ការ​គេង​របស់​ទារក​ពិត​ជាមាន​សារៈសំខាន់ ព្រោះ​វា​អាចមាន​ប្រយោជន៍​ដល់​កូន​ក្នុង​ផ្ទៃ ហើយក៏​អាច​គ្រោះថ្នាក់​ដល់​កូន​វិញ​ផងដែរ។ អ្នកដឹង​ទេ! ការ​គេង​ឧស្សាហ៍​ងើប ឬ​ធ្វើ​សកម្មភាព​ប្រែខ្លួនខ្លាំងៗ អាច​រំខាន​ដល់​ដំណេក​របស់​ទារក និង​មាន​ផល​អវិជ្ជមាន​មួយចំនួនទៀត។ ហេតុនេះ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់ និង​ធ្វើ​ឲ្យ​ទារ​កមាន​សុខភាព​ល្អ អ្នក​គួរតែ​អនុវត្តតាម​វិធីសាស្ត្រ​មួយចំនួន។

 

 

ហាម​គេង​ផ្ងារពោះ

ការ​គេង​បែបនេះ​ស្បួ​ន និង​ឆ្អឹងខ្នង​របស់​អ្នក ច្បាស់​ជា​ត្រូវ​រង​នូវ​បន្ទុក​ធ្ងន់ ដោយសារតែ​ទម្ងន់​របស់​ទារក ជាពិសេស​នៅពេលដែល​ទារក​កាន់តែ​ធំ​ជិត​គ្រប់​ខែ។ ប្រសិនបើ​អ្នកមាន​ទម្លាប់​បែបនេះ អាច​នាំ​ឲ្យ​កើតមាន​បញ្ហា​ឈឺចាប់​សាច់ដុំ រមួល​ក្ពើ សម្ពាធ​ឈាម​ចុះខ្សោយ ហើយ​ទារក​មិនអាច​ទទួលបាន​ឈាម​គ្រប់គ្រាន់​តាម​តម្រូវការ​ឡើយ។

 

 ត្រូវ​គេង​បែរ​ចំហៀង

គេង​បែរ​ទៅ​ចំហៀង ជា​ឥរិយាបទ​ដ៏​ល្អប្រសើរ​ខ្លាំង​បំផុត​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ ដោយសារតែ​វា​អាចជួយ​ឲ្យ​ទាំង​ម្តាយ និង​កូន​មាន​ផាសុខភាព​ពេញទំហឹង។ ជាពិសេស​ការ​គេង​បាន​នេះ​ធ្វើ​ឲ្យ​ថ្លើម តម្រងនោម និង​ឆ្អឹងខ្នង​របស់​អ្នក​ម្តាយ​លែង​ទទួល​នូវ​បន្ទុក​ធ្ងន់ ហើយ​ចរាចរ​ឈាម​របស់​ទារ​ក៏​ដំណើរការ​បានល្អ​ដែរ។

 

 

ប្រើ​ខ្នើយ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ

ក្រៅពី​គេង​ចំហៀង អ្នក​អាច​ប្រើ​ខ្នើយ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ដើម្បី​ជួយ​សម្រាល​បន្ទុក​ឆ្អឹងខ្នង និង​ពោះ​របស់​អ្នក។ ខ្នើយ​នេះ មិន​ត្រឹមតែ​ជួយ​ឲ្យ​ខ្នង​អ្នក​ម្តាយ​ត្រង់​នោះទេ ថែមទាំង​មាន​កន្លែង​កល់​នៅ​ចន្លោះ​ភ្លៅ​មិន​ឲ្យ​មាន​សម្ពាធ​មកលើ​ពោះ​ទៀតផង។ ដូច្នេះ អ្នក​ម្តាយ​ក៏​គេង​លក់​ស្រួល ចំណែក​ឯង​កូន​មាន​សុខ​ភាពល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here