មូល​ហេតុដែល​ស្ត្រី គួរ​ឈប់​ចូល​ចង្ក្រាន​ពេល​មាន​ផ្ទៃពោះ

0
9

មិនមែន​មានន័យថា ឲ្យ​ស្ត្រី​ឈប់​ចូល​ចង្ក្រាន​រហូត​នោះទេ គ្រាន់តែ​កាត់បន្ថយ​ក្នុង​ការធ្វើ​ម្ហូបអាហារ​ខ្លះ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ដល់​សុខភាព​អ្នក និង​ទារក​នៅក្នុង​ផ្ទៃ។

 

 

ស្ត្រី​ទាំងឡាយ​ត្រូវ​ដឹងថា ផ្ទះបាយ​គឺជា​កន្លែង​កខ្វក់ ដែល​ប្រមូលផ្តុំ​ទៅដោយ​បាក់តេរី និង​មេរោគផ្សេងៗ ព្រោះ​នៅពេល​ធ្វើ​ម្ហូបអាហារម្តងៗវា​តែងតែ​កំ​ពុល ឬ​ខ្ជា​ត​ខ្លាញ់​ប្រឡាក់​តាម​ជញ្ជាំង និង​ច​ង្ក្រោ​ន ធ្វើ​ឲ្យ​មាន​ក្លិន​មិនល្អ។ ដូច្នេះ បរិយាកាស​នៅទីនេះ​មិន​សមស្រប​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ឡើយ។

ម្យ៉ាងវិញទៀត នៅពេល​ចម្អិន​អាហារ​អ្នក​ច្បាស់​ជា​ស្រូប​ផ្សែង ឬ​ចំហាយ​ពុល​ភាយ​ចេញពី​អាហារ​ជា​មិន​ខាង។ ផ្សែង និង​សារធាតុពុល​មួយចំនួន អាច​ជ្រាបចូល​ទៅក្នុង​រាងកាយ​របស់​អ្នកតា​មរយៈ​ការដកដង្ហើម ហើយ​ប្រសិនបើ​អ្នក​ស្រូបយក​រាល់ថ្ងៃ ច្បាស់​ជា​ប៉ះពាល់​ដល់​សុខភាព​ទាំង​ខ្លួនឯង និង​ទារក​ជាមិនខាន។

ដូច្នេះ អ្នក​ត្រូវ​ចង់ចាំ​ថា នៅពេល​មាន​គួរតែ​ឲ្យ​ស្វាមី​ធ្វើ​អាហារ​ជំនួស​វិញ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដល់​សុខភាព៕

 

 

 

ស្ត្រី​មាន​ផ្ទៃពោះដែលមានរោគសញ្ញាទាំងនេះ ហាមដាច់ខាត​ធ្វើដំណើរផ្លូវ​ឆ្ងាយ!

 

អំឡុងពេល​មាន​ផ្ទៃពោះ មិនមែនជា​ពេលវេលា​ដ៏​ល្អ​សម្រាប់​ស្ត្រី​ធ្វើដំណើរ​ឆ្ងាយ​ឡើយ។ ដូចនេះ​អ្នក​ម្តាយ​ទាំងឡាយ​គួរស្វែងយល់​អំពី​ចំនុច​ខាងក្រោម​ដើម្បី​ទុកជា​អត្ថប្រយោជន៍។

ក) ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ត្រូវ​ហាមឃាត់​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ នៅពេល​ដែលមាន៖

– ផ្ទៃពោះ​កូនភ្លោះ

– ប្រវត្តិ​រលូត​កូន

– មាន​សញ្ញា​គម្រាម​កើត​មិន​គ្រប់​ខែ

– ជំងឺលើសឈាម

– ជំងឺ​ទឹកនោមផ្អែម

ខ) ទីកន្លែង​ដែល​មិនគួរ​ធ្វើដំណើរ​ទៅ៖

– ក្នុង​តំបន់​ពុំមាន​កន្លែង​សំរាក​ពេទ្យ

– ក្នុង​តំបន់​ដែលមាន​ជំងឺគ្រុនចាញ់ ជំងឺ​ហ្ស៊ី​កា

 

 

គ) ក្នុង​ធ្វើដំណើរ​ស្ត្រី​ត្រូវ​យកទៅ​ជាមួយ​នូវ ៖

– ប្រដាប់​ស្ទង់កំដៅ

– ថ្នាំ Paracétamol

– ប្រដាប់​វាស់​ឈាម

ឃ) ការធ្វើដំណើរ​តាម​យន្តហោះ៖

ស្ត្រី​អាចធ្វើ​ដំណើរ​តាម​យន្តហោះ (ចំពោះ​ការហោះហើរ​រយៈពេល​ខ្លី) បាន​រហូត​កូន​ក្នុង​ផ្ទៃ​អាយុ ៧ខែ ឬ ៨ខែ ដោយមាន​សំបុត្រ​ពេទ្យ​បញ្ជាក់​ពី​ការប៉ាន់ស្មាន​ថ្ងៃ​សម្រាល។ ការធ្វើដំណើរ​តាម​យន្តហោះ​ត្រូវ​ហាមឃាត់​ក្នុង​រយៈពេល​ខែ​ចុងក្រោយ និង៧ថ្ងៃ ក្រោយ​សម្រាល។

បងប្អូន​ស្ត្រី​មាន​ផ្ទៃពោះ គួរ​ជៀសវាង​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ ដែល​អាច​បង្ក​គ្រោះថ្នាក់ផ្សេងៗនៅ​អំឡុងពេល​ធ្វើដំណើរ ឬ​នៅ​តំបន់​ដែល​គ្មាន​មន្ទីរពេទ្យ។ ប្រសិនបើ​មាន​បញ្ហា​កើតឡើង បន្ទាប់ពី​ការធ្វើដំណើរ សូម​ប្រញាប់​មកជួប​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ធ្វើការ​ពិគ្រោះ និង​ពិនិត្យ​ឲ្យ​បានច្បាស់លាស់ ជៀសវាង​គ្រោះថ្នាក់ផ្សេងៗដែល​កើតឡើង​ចំពោះ​ម្តាយ​និង​កូន​នៅក្នុង​ផ្ទៃ។

LEAVE A REPLY

Please enter your comment!
Please enter your name here