កុំ​ចេះតែ​ហ៊ាន មិន​ចង់​ឲ្យ​កូន​ជាទី​ស្រឡាញ់​អស់​ជីវិត កុំ​ឲ្យ​អ្នកណា​ថើប​មាត់​ឲ្យ​សោះ

0
1

កាលពីពេលថ្មីៗនេះ​មាន​ករណី​ដ៏​គួរ​ឲ្យ​បារម្ភ​មួយ​ដែល​បង្កឡើង​ដោយសារ​មេរោគ​ម្យ៉ាង​មាន​ឈ្មោះថា Herpes Simplex Virus (HsV-1) ត្រូវបាន​បញ្ចូនទៅ​កាន់​ទារក​ដែល​ទើបនឹង​កើន​យ៉ាង​ងាយ តាមរយៈ​ការ​ថើប​មាត់។

 

 

នេះហើយ​ជា​មូលហេតុ​ដែល​ក្រុម​អ្នកជំនាញ​ធ្វើការ​ព្រមាន​ដល់​អាណាព្យាបាល​គ្រប់រូប មិនគួរ​អនុវត្ត​ឲ្យ​អ្នកណាម្នាក់​ថើប​ទារក​ដែលមាន​អាយុ​ក្រោម ៣ខែ​ឡើយ។ ដោយសារតែ​ជំងឺ​នេះ មាន​សមត្ថភាព​អាច​ឆក់យក​ជីវិត​ទារកតូចៗបាន ហើយ​អ្នកជំនាញ​នៅ​សា​លក​វិទ្យាល័យ Maryland’s Medical Center បា​នប​បង្ហាញថា ភាគរយ​នៃ​ជនជាតិ​អាមេរិក​បាន​ឆ្លង​ជំងឺ​នេះ រហូតដល់ ៩០ភាគរយ​ឯណោះ។

ក្រៅពី​ការ​ថើប មេរោគ​នេះ អាច​ឆ្លងទៅ​កុមារ​តាមរយៈ កែវ​ទឹក ឬ​ប្រដាប់​ប្រដាល់​ក្មេង​លេង ខណៈដែល​ការឆ្លងភ្លាមៗមិន​បង្ក​គ្រោះថ្នាក់​នោះទេ តែ​ទារក​អាច​នឹង​ស្លាប់​ប្រសិនបើ​វា​រីក​រា​ដាល។

 

 

អ្នកជំនាញ​បានបង្ហាញ​ទៀតថា ជំងឺ​នេះ​អាច​ឆ្លង​ចូលទៅក្នុង​ខួរក្បាល​របស់​ទារក ព្រមទាំង​សរីរាង្គផ្សេងៗ ដែល​បង្ក​ឲ្យ​មានការ​ឈឺចាប់​ធ្ងន់ធ្ងរ និង​ស្លាប់។ ហេតុនេះហើយ ឪពុកម្តាយ​គ្រប់រូប​គួរតែ​ប្រុងប្រយ័ត្ន​ចំពោះ​ក្មេង​អាយុ​ក្រោម ៣ខែ មិនត្រូវ​ឲ្យ​អ្នកណា​ថើប​មាត់​ផ្តេសផ្តាស់ ឬ​លេង​របស់​លាយឡំ​ជាមួយនឹង​ក្មេង​ដទៃ​ឡើយ៕

 

ឈប់​ធ្វើ​រឿង​មួយ​នេះ​ចំពោះ​ទារក​ទៀត បើ​មិន​ចង់​ឲ្យ​ពួកគេ​ខូច​ប្រព័ន្ធ​ប្រសាទ

 

ជាទូទៅ​ឪពុកម្តាយ​ភាគច្រើន តែងតែ​ប្រើ​ប្រេងកូឡា លាប​នៅលើ​បង្ហើយ​ទារក​ដែល​ទើបនឹង​កើត ព្រោះ​យល់ថា ការធ្វើ​បែបនេះ​អាចជួយ​ឲ្យ​កូន​របស់​ពួកគេ​ដកដង្ហើម​បាន​ស្រួល។ ប៉ុន្តែ ទង្វើ​បែបនេះ​មិនត្រូវ​បានផ្តល់​អនុសាសន៍​ដោយ​អ្នកជំនាញ​ឡើយ ហើយ​មនុស្ស​ភាគច្រើន​ធ្វើ​តាមតែ​គ្នា​ប៉ុណ្ណោះ ដោយ​មិនដឹង​ពី​ផលប៉ះពាល់​ឡើយ។

តាម​ការបកស្រាយ​រប​ស់លោក​វេជ្ជបណ្ឌិត ប៉ែន កក្ត​ដា បានបង្ហាញ​នៅលើ​ប​ណ្តោ​ញ​សង្គម​របស់ខ្លួន​ថា ទម្លាប់​យក​ប្រេងកូឡា មក​លាប​នៅលើ​បង្ហើយ​ទារក អាច​បង្ក​គ្រោះថ្នាក់​ជាច្រើន​ដូចជា ធ្វើ​ឲ្យ​កោសិកា​ប្រសាទ​របស់​ទារក​ត្រូវ​រង​នូវ​ការខូចខាត ទារក​ក្លាយជា​មនុស្ស​ល្ងង់​រៀន​មិនចេះ​នៅ​ថ្ងៃ​នៅ​ពួកគេ​ធំ​ឡើង ប​ណ្តោ​ល​ឲ្យ​ក​កើតជា​ក្អែលខ្មៅៗដែល​គេ​ហៅថា​អាចម៍ក្របី ហើយ​ធ្វើ​ឲ្យ​កូន​យំ​ដោយសារតែ​ការ​រមាស់។

 

 

វេជ្ជបណ្ឌិត​បានបង្ហាញ​ថា ក្រោយពេល​កើតមក​ភ្លាម ឪពុកម្តាយ​មួយចំនួន​មិន​ហ៊ាន​ប៉ះ​បង្ហើយ​កូន​នោះទេ ហើយ​សូម្បីតែ​កក់​សាប៊ូ​ក៏​មិន​ហ៊ាន​ដែរ ដោយសារតែ​ខ្លាច​គ្រោះថ្នាក់។ ប៉ុន្តែ​រឿង​ម្យ៉ាង​ដែល​ពួកគេ​ហ៊ាន​ទាំង​មិនមាន​ការផ្តល់​យោបល់​ពី គ្រូពេទ្យ គឺ​យក​ប្រេងកូឡា លាប​លើ​បង្ហើយ ទាំង​មិនដឹងថា​វា​មាន​ផ្ទុក​សារធាតុ​អ្វីដែល​ខ្លះ ដែល​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​នោះឡើយ។

ចុងក្រោយ​លោក​វេជ្ជបណ្ឌិត បាន​បន្ថែមទៀតថា គ្រាន់តែ​ចង់​ឲ្យ​កូន​ដកដង្ហើម​បាន​ស្រួល អ្នក​មិនចាំបាច់​ប្រើ​ប្រេងកូឡា លាប​នៅលើ​បង្ហើយ​ទារក​នោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here