អ្នកម្តាយទាំងឡាយធ្លាប់ឆ្ងល់ទេ ហេតុអ្វីបានជាទារកចេះតែធាក់ពោះ មិនថាពេលថ្ងៃ ឬពេលយប់? ចម្ងល់មួយនេះច្បាស់ជាមានអ្នកម្តាយជាច្រើនណាស់ដែលងឿលាក់ក្នុងចិត្ត ព្រោះមិនដឹងសួរអ្នកណា។ តាមពិតសកម្មភាពធ្លាក់របស់ទារកមិនមែនជារឿងអាក្រក់នោះទេ អ្វីដែលអ្នកគួរតែបារម្ភវិញនោះ គឺទារកមានសកម្មភាពតិច គ្មានសកម្មភាពអ្វីសោះ ព្រោះវាជាសញ្ញាបង្ហាញថា ទារកមានសុខភាពទន់ខ្សោយ ឬករណីមួយចំនួនអាចស្លាប់ក្នុងផ្ទៃ។
ដូច្នេះ អ្នកគួរតែសប្បាយចិត្តទៅ បើសិនកូនរបស់អ្នកមានកម្លាំងធ្លាក់ពោះខ្លាំងៗ ហើយខាងក្រោមនេះ គឺជាហេតុផលដែលអ្នកចង់ដឹង៖
១.ការធាក់របស់ទារក គឺជារឿងល្អនោះទេ ព្រោះនេះជាសកម្មភាពដែលចង់បង្ហាញថា កូនរបស់អ្នកកំពុងតែមានសុខភាពល្អ ហើយមានការលូតលាស់ធម្មតា។
២.កូនរបស់លោកអ្នកអាចមានការរើបំរាស់ ដើម្បីឆ្លើយតបទៅវិញភ្លាមៗ នៅពេលដែលពួកគេបានលឺសំលេងពីមជ្ឈដ្ឋានខាងក្រៅ។
៣.សូម្បីតែលំហូរឈាមបញ្ចូនទៅកាន់ទារកមានការកើនឡើង ក៏ធ្វើឲ្យពួកគេមានសកម្មភាពដែរ ជាពិសេសក្នុងអំឡុងពេលដែលអ្នកម្តាយគេងបែរចំហៀងទៅឆ្វេង។
៤.ក្រោយពេលការទទួលទានអាហាររួច ទារកអាចធាក់អ្នកម្តាយញឹកញាប់ ព្រោះពេលនេះពួកគេក៏កំពុងតែទទួលបានអាហារពីអ្នកម្តាយដូចគ្នា។
៥.ក្នុងអំឡុងពេល ៩ខែ ១០ថ្ងៃ ទារកចាប់ផ្តើមធាក់ពោះម្តាយ គឺនៅសប្តាហ៍ទី ៩ ហើយសកម្មភាពនេះកាន់តែខ្លាំងនៅពេលទារកលូតលាស់កាន់តែធំ។