តើអ្នកណាមិនចង់ស្អាត? ប៉ុន្តែការប្រើប្រាស់ផលិតផលថែសម្ផស្ស មិនមែនចេះតែប្រើតាមអំពើចិត្តនោះទេ ជាពិសេសក្នុងអំឡុងពេលមានផ្ទៃពោះតែម្តង។ តើហេតុអ្វីទៅ?
បើយោងតាមគេហទំព័រ thehealthsite បានបង្ហាញថា ស្ត្រីមានផ្ទៃពោះទាំងឡាយគួរតែប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ផលិតផលថែសម្ផស្ស ព្រោះសារធាតុគីមីរបស់វាអាចបណ្តោលឲ្យប៉ះពាល់ដល់សុខភាពទាំងម្តាយនឹងកូន ហើយថ្ងៃក្រោយអាចមានបញ្ហាសុខភាពបន្តពូជ។
ដូច្នេះ ប្រសិនបើអ្នកស្រឡាញ់កូន សូមជៀសវាងផលិតផលទាំងអស់នោះ មិនថា ថ្នាំលាបសក់ ក្រែមជម្រុះរោម ផលិតផលកម្ចាត់មុន ឡេប្រការពារភាពចាស់ ឬលាបក្រចកនោះឡើយ។ អ្នកត្រូវចងចាំថា របស់ទាំងនេះមានផ្ទុកសារធាតិគីមីដែលបង្កឲ្យមានគ្រោះថ្នាក់ដល់ទារកកំពុងតែលូតលាស់សម្បើមណាស់៕
លាបពណ៌សក់ និងផាត់មុខ កំលុងពេលមានផ្ទះពោះអាចប៉ះពាល់ដល់ទារកធ្ងន់ធ្ងរ
ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការប្រើប្រាស់ថ្នាំលាបពណ៌សក់ និងការតុបតែងមុខ ក្នុងអំឡុងពេលមានផ្ទៃពោះ អាចបណ្តោលឲ្យប៉ះពាល់ដល់ទារក នេះបើយោងតាមគេហទំព័រ thehealthsite ដែលបានចុះផ្សាយ។
ក្នុងអំឡុងពេលមានផ្ទៃពោះ ស្ត្រីគ្រប់រូបត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្លាំងបំផុតជាមួយនឹងការប្រើប្រាស់គ្រឿងសំអាង ដែលមានលក់នៅលើទីផ្សាយនានា ព្រោះវាមានផ្ទុកសារធាតុគីមីបង្កឲ្យគ្រោះថ្នាក់ទាំងម្តាយ និងទារកក្នុងផ្ទៃ។ ការប្រើប្រាស់ផលិតផលកែសម្ផស្សហួសប្រមាណ អាចបង្កឲ្យមានផលវិបាកដល់ការបង្កកំណើត ជាពិសេសថ្នាំលាបសក់តែម្តង។
ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការប្រើប្រាស់ថ្នាំលាបសក់ក្នុងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះ អាចបណ្តោលឲ្យកើតជំងឺមហារីកឈាមចំពោះកុមារដែលមានអាយុក្រោម ២ឆ្នាំ។ លើសពីនេះទៅទៀត ថ្នាំលាបសក់ក៏អាចបង្កឲ្យទារកមានបញ្ហាសរសៃប្រសាទផងដែរ នៅពេលដែលធំឡើង។
សរុបមកវិញការប្រើប្រាស់ថ្នាំលាបសក់ និងផលិតផលតុបតែងមុខ សុទ្ធតែមានផ្ទុកសារធាតុគីមី ដែលបង្កឲ្យមានផលប៉ះពាល់ដល់ទារកដូចគ្នា ក៏ប៉ុន្តែថ្នាំលាបសក់មានគ្រោះថ្នាក់ខ្លាំងជាង៕