រឿងដែលស្ត្រីមិនគួរធ្វើក្រោយពេលមានផ្ទៃពោះ ៣ខែ

0
1

តើអ្នកមានផ្ទៃពោះប៉ុន្មាខែហើយ? ការមានផ្ទៃពោះកំឡុង៣ខែដំបូងពិតជាមានសារសំខាន់ខ្លាំងណាស់ ព្រោះវាជាដំណាក់កាលដំបូងដែលទារកកំពុងតែអភិវឌ្ឍសរីរង្គផ្សេងៗ។

 

 

ក្រោយឆ្លងកាត់ការមានផ្ទៃពោះត្រីមាសដំបូងមិនមែនមាន័យថា អ្នកឆ្លងផុតឧបសគ្គទាំងអស់នោះទេ គឺនៅមានរឿងជាច្រើនទៀតដែលស្ត្រីត្រូវជួបប្រទះ។ ក៏ប៉ុន្តែបន្ទាប់ពីឆ្លងផុតការមានផ្ទៃពោះ ៣ខែដំបូង អ្នកត្រូវជៀសវាងរឿងមួយចំនួនទៀត ដើម្បីការពារកុំឲ្យមានគ្រោះថ្នាក់ដល់កូន។

-រាល់របស់ធ្ងន់ៗកុំលើកឲ្យសោះ គឺត្រូវទុកឲ្យស្វាមីរបស់អ្នកធ្វើជំនួសវិញ
-អាហារហិរ ត្រូវតែជៀសវាង ព្រោះទារកក៏ចេះហិរដូចអ្នកដែល
-កាត់បន្ថយការទទួលទានកាហ្វេ ត្រឹមតែ ១ពែងក្នុងមួយថ្ងៃបានហើយ
-ហាមដាច់ខាតគ្រឿងស្រវឹង ដោយសារតែវាអាចប៉ះពាល់ដល់សុខភាពទារកធ្ងន់ធ្ងរ

 

-កុំស្លៀកសម្លៀកបំពាក់តឹងណែន ជាពិសេសខោខូប៉ូយ
-បំភ្លេចស្បែកជើងកែងចោលចោលសិនទៅ ហើយគួរតែជំនួសស្បែកជើងដែលមានបាតរាបស្មើវិញ
-ជៀសវាងគិតរឿងពិបាកចិត្ត ដែលនាំឲ្យកើតជំងឺស្ត្រេស ធ្វើឲ្យប៉ះពាល់ដល់សុខភាពទារកក្នុងផ្ទៃ
ត្រូវចាំថា បន្ទាប់ពីមានផ្ទៃពោះ៣ខែ ពោះរបស់អ្នកនឹងរីកធំបន្តិចម្តងៗ ហើយរាល់សកម្មភាពផ្សេងៗក៏ងាយនឹងមានផលប៉ះពាល់ដែរ ដូច្នេះត្រូវតែមានការប្រុងប្រយ័ត្នបន្តិច៕

 

មាន​ផ្ទៃពោះ៣ខែ​ចុងក្រោយ ហាម​គេង​បែបនេះដាច់ខាត!

ឥរិយាបទ​ក្នុងការ​គេង​របស់​ស្ត្រី​មាន​ផ្ទៃពោះ ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ ជាពិសេស ក្នុងដំណាក់កាល​ចុងក្រោយ​នៃ​ការ​មាន​ផ្ទៃពោះ។

ស្ត្រី​គ្រប់រូប​ត្រូវ​ដឹងថា ការ​គេង​ផ្អៀង​ទៅ​ផ្នែក​ខាងឆ្វេង​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ អ្នក​អាច​គេង​ឧស្សាហ៍​ភ្ញាក់​ដឹងខ្លួន ដោយសារតែ​ទាកមាន​សកម្មភាព​រើស​បំរាស់​ខ្លាំងពេក។ ផ្ទុយទៅវិញ​ប្រសិនបើ​អ្នក​គេង​បែរ​ទៅខាង​ស្តាំ អា​ចលេ​លក់​ស្រួល​ជាង ដោយសារ​តែមាន​សកម្ម​ភាព​តិច។

 

 

ទោះជា​យ៉ាងណា បើ​យោងតាម​ការស្រាវជ្រាវ​បាន​រកឃើញថា ការ​គេង​ផ្ងារ អា​ចប​ណ្តោ​ល​ឲ្យ​ទារក​ស្លាប់​នៅក្នុង​ផ្ទៃ ដោយសារតែ​ទម្ងន់​នៃ​ទារក ដាក់​សម្ពាធ​ធ្ងន់​ទៅលើ​សរសៃឈាមសំខាន់ៗរបស់​អ្នក​ម្តាយ។ នៅពេលដែល​សរសៃឈាមសំខាន់ៗរបស់​អ្នក​ម្តាយ​រាំងស្ទះ កា​រប​ញ្ចូ​ន​ឈាម និង​សារធាតុចិញ្ចឹម ទៅកាន់​ទារ​ត្រូវបាន​កាត់ផ្តាច់ ទីបំផុត​ចង្វាក់បេះដូង​របស់​ទារ​កមាន​ការផ្លាស់ប្តូរ និង​បាត់​បង់ជីវិត​តែម្តង។

ហេតុនេះ ជា​មូល​ហេតុដែល​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​គេង​ផ្ងារពោះ ជាពិសេស​នៅ ៣ខែ​ចុងក្រោយ ត្រូវ​គេង​ផ្អៀង​ទៅ​ស្តាំ​ជានិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here