បញ្ហាដ៏គួរឲ្យព្រួបារម្ភខ្លាំងបំផុតសម្រាប់ស្ត្រីមានផ្ទៃពោះ គឺការឆ្លងមេរោគ ព្រោះវាអាចបង្កផលលំបាកទាំងម្តាយ និងទារកក្នុងផ្ទៃ។ ជាពិសេសបើ ការឆ្លងមេរោគឈានដល់ដំណាក់កាលធ្ងន់ធ្ងរ អាចនាំឲ្យទារករលូត ឬស្លាប់ក្នុងផ្ទៃបាន ដូច្នេះអ្នកជំនាញផ្នែកសុខភាពកុមារ នៅសហរដ្ឋអាមេរិក បានបង្ហាញពីរបៀបការពារមួយចំនួនដល់ស្ត្រីមានផ្ទៃពោះ។
១.ជៀសឲ្យឆ្ងាយពីសត្វចិញ្ចឹម ដូចជាឆ្កែ និងឆ្មា ព្រោះវាជាសត្វដែលកខ្វក់សម្បូរទៅដោយមេរោគផ្សេង។
២.ព្យាយាមសម្អាតដៃ ជាពិសេសមុនពេលកាន់អាហារបរិភោគ។
៣.កុំទៅក្បែរអ្នកដែលមានជំងឺ (ជំងឺផ្តាសាយ) វាក៏អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ទារកផងដែរ។
៤.ឃ្លាតឲ្យឆ្ងាយពីទឹកដោះគោដែលគ្មានអនាម័យត្រឹមត្រូវ ឬទឹកដោះគោដែលមិនបានសម្លាប់មេរោគ។
៥.ជៀសវាងប្រភេទអាហារឆៅ ដូចជា សាច់ឆៅ ឬស៊ុតឆៅ ព្រោះវាមានផ្ទុកមេរោគ ដែលយើងមើលមិនឃើញឡើយ។
៦.ឧស្សាហ៍ទៅពិនិត្យសុខភាព និងប្រើប្រាស់ថ្នាំការពារតាមវេជ្ជបញ្ជារ៕
ពិតអត់ រត់ហាត់ប្រាណធ្វើឲ្យកូនកើតមិនគ្រប់ខែ ឬមានទម្ងន់មិនគ្រប់?
ចាប់តាំងពីដឹងថាក្នុងពោះមានមនស្សម្នាក់ទៀតភ្លាម ស្ត្រីទាំងឡាយតែងតែថ្នមខ្លួនមិនហ៊ានធ្វើអ្វីឡើយ ក្នុងនោះរួមទាំងមានទម្លាប់ហាត់ប្រាណផងដែរ។ តែទោះជាយ៉ាងណា ការសិក្សាមួយដែលចេញផ្សាយដោយសារពត៌មាន Mail Online បានបង្ហាញថា ស្ត្រីមានផ្ទៃពោះដែលរត់ហាត់ប្រានយឺតៗ មិនជួបបញ្ហាកើតមិនគ្រប់ខែ ឬទម្ងន់មិនគ្រប់ឡើយ។
ប្រយ័ត្ន! កង្វះសារធាតុ សេលេញ៉ូម បង្កឲ្យទុក្ខទោសអ្វីខ្លះដល់ស្ត្រី និងទារក
សេលេញ៉ូម ឬភាសាបច្ចេកទេហៅថា Selenium គឺជាសារធាតុរ៉ែមួយប្រភេទដែលមានតួនារទីយ៉ាងសំខាន់បំផុតក្នុងពង្រឹងប្រព័ន្ធភាពស៊ាំ ទប់ទល់ជាមួយនឹងជំងឺផ្សេងៗដូចជា បញ្ហាឈឺចាប់ដុំ ជំងឺបេះដូង ជំងឺសន្លាក់ឆ្អឹង ជួយឲ្យរាងកាយលូតលាស់បានល្អ និងជួយការពារមុខងារផ្លូវភេទឲ្យមានសុខភាពល្អ។
ផ្ទុយទៅវិញប្រសិនបើរាងកាយកង្វះសាធាតុ សេលេញ៉ូម វិញនោះ តើមានរឿងអ្វីកើតឡើង?
ចំពោះស្ត្រី៖ កង្វះសារធាតុ សេលេញ៉ូម ក្នុងអំឡុងពេលមានផ្ទៃពោះ អាចប្រឈមនឹងបញ្ហារលូតកូន កូនកើតមិនគ្រប់ខែ កើតជំងឺទឹកនោមផ្អែម និងកូលេស្តេរ៉ុលក្នុងឈាមឡើងខ្ពស់។ លោកវេជ្ជបណ្ឌិត Janet Choi ជាអ្នកឯកទេសនៅមជ្ឈមណ្ឌល់ Colorado Medical Center បានបង្ហាញផងដែរថា កង្វះសេលេញ៉ូម អាចជះឥទ្ធិពលអាក្រក់ដល់មុខងារបន្តពូជទាំងបុរស និងស្ត្រី។
ចំពោះទារក៖ កង្វះសារធាតុ សេលេញ៉ូម អាចបណ្តោលឲ្យទារកកើតមកខូចទ្រងទ្រាយអវយវៈ ម្រានដៃខើចខ្លី ឆ្អឹងក្រិនមិនព្រមធំ ឬការលូតលូសមានភាពយឺតយ៉ាវ ជាងក្មេងដទៃទៀត។
អ្នកជំនាញក៏បានបង្ហាញផងដែរថា មនុស្សដែលមានហានិភ័យនៃកង្វះសារធាតុ សេលេញ៉ូមខ្ពស់ គឺជំងឺតម្រងនោមរ៉ាំរ៉ៃ ការឆ្លងមេរោគអេដស៍ ឬអ្នកមានបញ្ហាពោះវៀន ដែលប៉ះពាល់ដល់សមត្ថភាពក្នុងការស្រូបយកសារធាតុ សេលេញ៉ូម ដើម្បីប្រើប្រាស់ក្នុងរាងកាយ។
ចំណែកឯការទទួលសារធាតុ សេលេញ៉ូម ច្រើនលើកកម្រិតក៏អាចផ្តល់ទុក្ខទោសដល់រាងកាយផងដែរ ដូចជា ដង្ហើមអាក្រក់ ចំណង់អាហារថយចុះ ចង្អោរ ជំងឺរាគរុស ស្បែក និងសក់ជួបបញ្ហាជាដើម។
ដូច្នេះ ដើម្បីធានាសុវត្ថិភាព អ្នកគួរតែទៅពីគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលថ្នាំ ឬទទួលទានអហារដែលសម្បូរសារធាតុ សេលេញ៉ូម ឲ្យបានត្រឹមត្រូវ៕