ឆ្លងផុតខែទី៣ភ្លាម មិនមានន័យថា អ្នកអាចឆ្លងផុតពីឧបស្គនោះទេ គឺមានរឿងរ៉ាវជាច្រើនទៀតដែលអ្នកត្រូវជួបប្រទះ។ ដូច្នេះ ក្នុងដំណាក់កាលនេះ អ្នកត្រូវធ្វើរឿងមួយចំនួនដើម្បី ថែរក្សាទារកឲ្យមានសុខភាពល្អ។
១.ធ្វើចិត្តឲ្យសប្បាយរីករាយជានិច្ច តាមារយៈការស្តាប់បទចម្រៀងដែលអ្នកចូលចិត្ត មើលរឿងកំប្លែង ឬធ្វើរឿងសប្បាយ។ នេះជាទម្លាប់មួយដែលធ្វើឲ្យ ផ្លូវចិត្តរបស់អ្នកមានសុខភាពល្អ គេចផុតពីភាពស្មុគស្មាញ។
២.ធ្វើលំហាត់ប្រាណយូហ្គា ដោយសារតែវិធីមួយនេះអាចជួយឲ្យកូនក្នុងផ្ទៃកាន់តែមានសុខភាពល្អ និងងាយស្រួលកើត។
៣.ធ្វើយ៉ាងណា ព្យាយាមគេងឲ្យបានគ្រប់គ្រាន់ ដើម្បីជៀសផុតពីការអស់កម្លាំង ដែលនាំឲ្យប៉ះពាល់ដល់សុខភាពទារក។
៤.ព្យាយាមទទួលទានអាហារដែលសម្បូរសារធាតុចិញ្ចឹមចម្រុះ ដើម្បីជំរុញដល់ការអភិវឌ្ឍទារក។ ជាពិសេស អ្នកត្រូវផឹកទឹកឲ្យបានគ្រប់គ្រាន់ និងបន្លែផ្លែឈើដែលសម្បូរជាតិសរសៃ ដើម្បីការពារការទល់លាមក៕