ពិតឬ​ទេ! រត់​ហាត់ប្រាណ​ធ្វើ​ឲ្យ​កូន​កើត​មិន​គ្រប់​ខែ ឬ​មាន​ទម្ងន់​មិន​គ្រប់?

0
1

ចាប់តាំងពី​ដឹងថា​ក្នុង​ពោះ​មាន​មន​ស្ស​ម្នាក់ទៀត​ភ្លាម ស្ត្រី​ទាំងឡាយ​តែងតែ​ថ្នមខ្លួន​មិន​ហ៊ាន​ធ្វើ​អ្វី​ឡើយ ក្នុងនោះ​រួមទាំង​មាន​ទម្លាប់​ហាត់ប្រាណ​ផងដែរ។ តែ​ទោះជា​យ៉ាងណា ការសិក្សា​មួយ​ដែល​ចេញផ្សាយ​ដោយសារ​ពត៌មាន Mail Online បាន​បង្ហាញថា ស្ត្រី​មាន​ផ្ទៃពោះ​ដែល​រត់​ហាត់ប្រានយឺតៗ មិន​ជួប​បញ្ហា​កើត​មិន​គ្រប់​ខែ ឬ​ទម្ងន់​មិន​គ្រប់​ឡើយ។

 

 

ការសិក្សា​នៅ​ប្រទេស​អង់គ្លេស​នេះ បានធ្វើ​តេស​ទៅលើ​ស្ត្រី​មាន​ផ្ទៃពោះ​ជាច្រើន ដោយ​តម្រូវ​ឲ្យ​ពួកគេ​រត់​ទៀងទាត់ ចំងាយ ៥គីឡូ​ក្នុង​មួយថ្ងៃ ទីបំផុត​លទ្ធផល​បាន​បង្ហាញថា ទារក​ភាគច្រើន​កើត​គ្រប់​ខែ ហើយ​មាន​ត្រឹមតែ ៥ភាគរយ​ប៉ុណ្ណោះ​ដែល​ជួប​បញ្ហា។ ដូច្នេះ ការធ្វើ​លំ​ហាត់ប្រាណ​ដោយ​រត់យឺតៗ មិនមែនជា​មូលហេតុ​ដែល​នាំ​ឲ្យ​ទារក​កើត​មិន​គ្រប់​ខែ ឬ​មិន​គ្រប់​ទម្ងន់​ដូច​មនុស្ស​មួយចំនួន​យល់​ឡើយ។

 

 

ពិតមែន​ទេ!!មើលរូប​ក្មេងស្អាតៗពេល​ពពោះ កូន​ប្រសូត​មក​ស្អាត​ដូច?

 

ជឿ​ឬទេ ស្ត្រី​តាំង​គភ៌ទាំងឡាយៗអើយ អ្នក​ធ្លាប់បាន​ស្ដាប់ឮ​ពាក្យ​ពេជ្រ​អស់ទាំងនោះ​ដែរឬទេ? ឮ​ចេញពី​មនុស្ស​ចាស់​ទាំងពួង​ថា នៅក្នុង​អម្លុងពេល​តាំង​គភ៌ ឱ្យ​ត្រូវ​ទិញ​រូបក្មេងស្អាតៗ គួរឱ្យ​ស្រលាញ់ មក​បិទ​ជាប់​ជញ្ជាំង​បន្ទប់ ជាច្រើនរូប ដើម្បីឱ្យ​អ្នក​ម្ដាយ​កំពុង​ពពោះ បាន​សម្លឹង​មើលឃើញ​ជា​រៀងរាល់ថ្ងៃ រហូតដល់​ថ្ងៃ​ប្រសូត នឹងធ្វើ​ឱ្យ​កូន​ប្រសូត​មក​មានមុខមាត់​ស្អាត​ដូច​នៅក្នុង​រូបនោះ និង​ហាម​រិះគន់ ក្មេង​ណា​ដែលមាន​ភាពមិនប្រក្រតី និង​ពិកា ឬ​អន់​សតិបញ្ញា ព្រោះថា តាម​ការ​ចំណាំ​នេះ ខ្លាច​កូន​កើតមក​មាន​សភាព​ដូច​ក្មេង​ទាំងនោះ។

 

 

ខាង​ផ្នែក​វិទ្យាសាស្ត្រ​បាន​ពិសោធន៍​រកឃើញថា ការដែល​កូន​កើតមក​មានមុខមាត់ រូបរាង យ៉ាងណា​នោះ គឺ​ស្ថិតនៅលើ​តំណពូជ​របស់​ឪពុក និង​ម្ដាយ និង​ស្ថិតនៅលើ​កូន​ត្រង់​ថា ហ្សែ​ន​ដែល​ខ្លាំង និង​មក​រួម​ចាប់កំណើត​នៅក្នុង​រាងកាយ​នោះ​ប្រភេទ​យ៉ាងណា។ ហើយ​ចំពោះ​ការដែល​ម្ដាយ​ត្រូវឱ្យ​សម្លឹង​មើលរូប​ក្មេង​ស្អាត គួរឱ្យ​ស្រលាញ់ គឺជា​ការបញ្ជូន​នូវ​សតិអារម្មណ៍​របស់​ឱ្យទៅ​កាន់​កូន ដែល​មិនឱ្យ​ម្ដាយ​មាន​អារម្មណ៍​ខ្វាយខ្វល់ និង​ព្រួយបារម្ភ​ពីមុខ​មាត់ រូបរាង​កូន​តែប៉ុណ្ណោះ ក៏ប៉ុន្ដែ​ជាការ​ចំលង​រូប​ពី​ម្ដាយ​ទៅ​កូន​ទៅវិញ ហើយ​អាចជា​ផ្នែក​មួយ​ជំរុញ​បន្ថែម​ឱ្យ​ហ្សែ​ន​របស់​កូន​បាន​ចំលង​ផ្នែក​ណាមួយ​នៃ​រូបភាព។

ជា​ចុងក្រោយ​មាន​ស្ត្រី​ជាច្រើន​នាក់​ដែល​បាន​ពិសោធន៍​របៀបនេះ ព្រមទាំង​សម្រេច​ដូច​ប្រាថ្នា​នៅ​ផ្នែក​ខ្លះ នៃ​មុខមាត់ រូបរាងកាយ​របស់​កូន​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here