មានភស្តុតាងជាច្រើនបានបង្ហាញថា បញ្ហាស្ត្រេសក្នុងអំឡុងពេលមានផ្ទៃពោះ អាចធ្វើឲ្យទារកកើតមកមានទម្ងន់ស្រាល ហើយមានចរិកមិនល្អ។ តែទោះជាយ៉ាងណា មានទស្សនៈមួយចំនួនបានលើកឡើងផ្ទុយពីនេះ ហើយយល់ថា ក្មេងដែលកើតចេញពីផ្ទៃម្តាយមានបញ្ហាស្ត្រេស គឺមានភាពអំណត់អត់ធន់ជាងក្មេងដទៃ។
ទោះជាយ៉ាងណា បើយោងតាមគេហទំព័រ pregnancyvideo បានបង្ហាញថា អ្នកម្តាយដែលមានបញ្ហាស្ត្រេសខ្លាំង អាចជួបនឹងបញ្ហាកូនកើតមិនគ្រប់ខែ ឬកូនកើតមកមិនគ្រប់ទម្ងន់។
ចាប់តាំងពីរកឃើញពីផលប៉ះពាល់នេះហើយ អ្នកជំនាញបានផ្តល់ដំបូន្មានឲ្យស្ត្រីមានផ្ទៃពោះគ្រប់គ្រងបញ្ហាស្ត្រេសខ្លួនឯងឲ្យបានល្អ ដើម្បីជៀសវាងបញ្ហាផ្សេងៗដែលកើតមានចំពោះកូនទៅថ្ងៃអនាគត់៕
សូមទស្សនាវីដេអូដែលអ្នកជំនាញបានបង្ហាញដូចខាងក្រោម៖
បញ្ហាឈឺខ្នង ចង្កេះ ដែលស្ត្រីមានផ្ទៃពោះគ្រប់រូបត្រូវតែដឹង
នៅពេលផ្ទៃពោះរបស់ស្ត្រីកាន់តែធំទៅៗ ខ្នងមានភាពកោងកាន់តែខ្លាំង ដើម្បីទ្រទម្ងន់ពោះ ដោយសារតែសាច់ដុំយឺតទាញ ដែលធ្វើឱ្យអ្នកមានផ្ទៃពោះ មានអារម្មណ៍ឈឺខ្នង ហើយខណៈដែលស្បូនកាន់តែរីកធំ ជាពិពេសគឺពោះកាន់តែហុចទៅមុខ ដែលជាកត្តាមួយដាក់សម្ពាធទៅលើខ្នង។
មានវិធីជាច្រើនក្នុងការសម្រាល ឬកាត់បន្ថយអាការឈឺខ្នង ដូចជា៖
– នៅពេលអង្គុយ ទោះបីជានៅផ្ទះ ឬនៅកន្លែងណាក្ដី ស្ត្រីមានផ្ទៃពោះត្រូវអង្គុយត្រង់ខ្នង និងមិនត្រូវអង្គុយគងអន្ទាក់ខ្លាឡើង ព្រោះនឹងធ្វើឱ្យឆ្អឹងត្រគាកមានសភាពផ្អៀង ធ្វើឱ្យសាច់ដុំខ្នង ធ្វើការមិនល្អ ឬអាចខុសប្រក្រតី។
– ត្រូវសម្រាកឱ្យបានញឹកញាប់ ដោយដើរ ឬឈរ ឬពន្យឺតសរសៃតិចៗ ក្នុងរយៈពេលមួយម៉ោងម្ដង ព្រោះបើអង្គុយយូរពេកនឹងធ្វើឈឺខ្នងកាន់តែខ្លាំង។
– មិនត្រូវឈរយូរពេកទេ ប្រសិនបើការងាងរតម្រូវឱ្យឈរគូរដាក់ជើងម្ខាងនៅលើកំណល់ទម្រ ដើម្បីទ្រទម្ងន់ខ្លួន និងកាត់បន្ថយសម្ពាធទៅលើឆ្អឹងខ្នងផ្នែកខាងក្រោម។
– ចៀងវាងលើករបស់ធ្ងន់ៗ តែបើសិនជាចាំបាច់ ត្រូវលើកវាដោយយឺតៗ និងរក្សាលំនឹងនៃរាងកាយ ដោយបន្ទន់ជង្គង់បន្តិចៗ ហើយលើករបស់នោះដោយប្រើកម្លាំងដៃ និងជើង ពោលគឺមិនត្រូវប្រើកម្លាំងខ្នង។
– មិនត្រូវបាក់ស្បែកជើងកែងចោតខ្ពស់ពេកទេ គួរប្រើស្បែកជើងកែងទាបៗ ហើបើអាចជៀសបាន កុំពាក់ស្បែកជើងកែងតែម្ដងក៏ល្អដែរ។
– នៅក្នុងអំឡុងពេលមានផ្ទៃពោះ ពូកដេក គួរតែប្រើពូកណាដែលមិនទន់ ពោលគឺរឹងបន្តិច ដើម្បីរក្សាទម្រដងខ្លួនឱ្យនៅត្រង់ល្អ និងចំណុចមួយទៀត ក៏ត្រូវតែចាំដែរ គឺមិនត្រូវឈោងយករបស់ដែលនៅទីខ្ពស់ឡើយ ជាពិសេសគឺមិនត្រូវប្រើកំណល់ជាន់ឡើង ព្រោះវាអាចបង្កគ្រោះថ្នាក់បានភ្លាម៕