អត្ថប្រយោជន៍​មិន​នឹកស្មាន​នៃ​ការហាត់​យូ​ហ្គា ពេល​មាន​ផ្ទៃពោះ

0
1

តើ​អ្នកមាន​ធ្លាប់ លឺ​ការហាត់​យូ​ហ្គា ដែរឬទេ? ហេតុអ្វី​បានជា​មនុស្ស​ជាច្រើន​ចូលចិត្ត​ម្ល៉េះ ជាពិសេស​សូម្បីតែ​ស្ត្រី​មាន​ផ្ទៃពោះ​ក៏ត្រូវ​បាន​គេ​ណែនាំ​ឲ្យ​ហាត់​ដូចគ្នា? តាមពិត​យូ​ហ្គា គឺជា​លំ​ហាត់ប្រាណ​បែប​តាំងសមាធិ និង​កាយវិកាមួយៗ ដែល​អាចជួយ​លើកកម្ពស់​ទាំង​ផ្លូវការ និង​ផ្លូវចិត្ត​របស់​មនុស្ស​គ្រប់រូប។

 

 

ក៏ប៉ុន្តែ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​វិញ ប្រសិនបើ​ធ្វើ​លំ​ហាត់ប្រាណ​យូ​ហ្គា អាច​ទទួលបាន​អត្ថប្រយោជន៍​ច្រើនយ៉ាង ដែល​គ្រប់គ្នា​នឹកស្មាន​មិន​ដល់។

១.ការធ្វើ​លំ​ហាត់ប្រាណ​យូ​ហ្គា អាចជួយ​កែលម្អរ​ចរាចរ​ឈាម​នៅក្នុង​រាងកាយ និង​ធ្វើ​ឲ្យ​អ្នកមាន​សកម្ម​ភាបរហ័សរហួន។

២.ទម្លាប់​ធ្វើ​លំ​ហាត់ប្រាណ​យូ​ហ្គា ជាប្រចាំ​អាចជួយ​កាត់បន្ថយ​ការឈឺចាប់​ជុំវិញ​មាត់ស្បូន និង​តំបន់​អាង​ត្រគាក ហើយ​សូម្បីតែ​បញ្ហា​ទល់លាមក​របស់​ស្ត្រី​មាន​ផ្ទៃពោះ​អាច​ដោះស្រាយ​បានដែរ។

៣.ការធ្វើ​លំ​ហាត់ប្រាណ​យូ​ហ្គា ដោយ​ដកដង្ហើមមួយជ្រៅៗ ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្ងប់ស្ងាត់ និង​បន្ធូរបន្ថយ​អារម្មណ៍​អន្ទះសារ អំឡុងពេល​ឈឺពោះ​សម្រាលកូន។

 

 

៤.ការហាត់​យូ​ហ្គា អាចជួយ​ការពារ​បញ្ហា​ខ្វះ​អុកស៊ីសែន ពង្រឹង​បេះដូង និង​សួត ឲ្យ​មាន​សុខភាព​ល្អ។

៥.អត្ថប្រយោជន៍​ចុងក្រោយ​នៃ​ការហាត់​យូ​ហ្គា គឺ​អាចជួយ​ពង្រឹង​សាច់ដុំ​អាង​ត្រគាក កាត់បន្ថយ​ហានិភ័យ​កូន​កើត​មិន​គ្រប់​ខែ និង​ងាយស្រួល​ក្នុងការ​សម្រាល។

តែ​ទោះជា​យ៉ាងណាក៏ដោយ ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ពេញលេញ​ពី​ការធ្វើ​លំ​ហាត់ប្រាណ​យូ​ហ្គា និង​ការពារ​ផលប៉ះពាល់ ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ទទួលបាន​ការណែនាំ​ពី​អ្នកជំនាញ៕


LEAVE A REPLY

Please enter your comment!
Please enter your name here