កត្តាធំ៤យ៉ាង ប​ណ្តោ​ល​ឲ្យ​ទារក​កើតមក​ខូច​សរីរាង្គ ឬ​ពិការភាព

0
1

ស្ត្រី​ភាគច្រើន​ច្បាស់​ជាមាន​អារម្មណ៍​រំភើប​ខ្លាំង​បំផុត​នៅ​នាទី​ដំបូង​ដែល​បានដឹងថា​ខ្លួន​កំពុងតែ​ជិត​ក្លាយទៅជា​ម្តាយ​របស់គេ​ហើយ។ តែ​ស្រប​ពេលនេះ អ្នក​គួរតែ​ប្រុងប្រយ័ត្ន​ចំពោះ​ទង្វើ​មួយចំនួន​ផងដែរ ព្រោះ​វា​អាច​នាំ​ឲ្យ​ទារក​ពិការភាព​ពី​កំណើត​បាន ជាពិសេស​ការទទួល​ទាន​របប​អាហារ និង​ការរស់នៅ​តែម្តង។

 

 

១. របប​អាហារ

របប​អាហារ​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ទារក​ក្នុង​ផ្ទៃ ដែល​កំពុងតែ​រីកលូតលាស់ ប៉ុន្តែ​ប្រសិនបើ​អ្នក​ទទួលទាន​សារធាតុចិញ្ចឹម​មិនបាន​គ្រប់គ្រាន់ ដូចជា ជាតិ​ដែក និង​អាស៊ីត​ហ្វូ​លិ​ក អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ការលូតលាស់​ឆ្អឹងខ្នង និង​ខួរក្បាល​ទារក។ ដូច្នេះ នៅពេល​ទារក​កើតមក​អាច​ជួប​បញ្ហា ទាំងពីរ​ចំណុច​នេះ។

 

២. ទម្លាប់​ជក់បារី និង​ផឹក​គ្រឿង​ស្រវឹង

បារី និង​គ្រឿង​ស្រវឹង គឺជា​បុព្វហេតុ​មួយទៀត ដែល​អាច​បង្ក​ឲ្យ​ទារក​ពិការភាព​ពី​កំណើត ជាពិសេស​ក្នុងដំណាក់កាល៣ខែ​ដំបូង ដែល​ទារក​កំពុងតែ​លូតលាស់ គឺ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់បំផុត។ យក​ល្អ​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ផ្អាក​សិន​ទៅ ដើម្បី​សុខភាព​ទារក ក៏ដូចជា​សុខភាព​ខ្លួនឯង​ផងដែរ។

 

 

៣. កត្ដា​បរិស្ថាន

ប្រសិនបើ​ស្ត្រី​មាន​ផ្ទៃពោះ​រស់នៅ​តំបន់​ដែល​ពោរពេញ​ទៅដោយ បរិស្ថាន​ពុល ក៏​អា​ចប​ណ្តោ​ល​ឲ្យ​ទារក​មាន​បញ្ហា​ពិការភាព​ពី​កំណើត​ដែរ។ ជាពិសេស ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ស្រូបយក​ជាតិពុល ពី​ថ្នាំ​សម្លាប់​សត្វល្អិត ឬក៏​ជាតិ​សំណ ពី​ការ​ផ្សារ​ដែក ជា​រៀងរាល់ថ្ងៃ។

 

៤.ការប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់

តាម​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​រកឃើញថា ការប្រើប្រាស់​ថ្នាំ​បំបាត់​ការឈឺចាប់​ដូចជា ឆ្កួតជ្រូក ថប់​អារម្មណ៍ ធ្លាក់​ទឹកចិត្ត ។ល។ អាច​នាំ​ឲ្យ​ពិការភាព​ពី​កំណើត។ អ្នកជំនាញ​បាន​រកឃើញថា សារ​ធាតុគីមី​មួយចំនួន​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ថ្នាំ​ទាំងនេះ អាច​ជ្រាបចូល​ទៅក្នុង​ចរន្តឈាមរ​សប់​ទារក​តាមរយៈ​សុខ ហើយ​បង្ក​ផលប៉ះពាល់​ដល់​សរីរាង្គផ្សេង៕


 

ស្ត្រីពពោះហាមដាច់ខាតធ្វើរឿងទាំងនេះកំពុងពេលងូតទឹក

គ្រប់​សកម្មភាព​ទាំងអស់ របស់​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ជានិច្ច មិន​ថា​ការ​ដេក ដើរ អង្គុយ ឈរ​នោះទេ សូម្បីតែ​ការ​ងូតទឹក​ក៏​គួរតែ​យកចិត្តទុកដាក់​ដែរ។ ការ​ងូតទឹក​មិនបាន​ត្រឹមត្រូវ នាំ​ឲ្យ​សរសៃឈាម​រីក​ធំ កាត់បន្ថយ​ចរាចរណ៍​ឈាម ឆ្លង​មេរោគ និង​លំហូរ​ឈាម​ទៅកាន់​ទារក​មិន​គ្រប់គ្រាន ជាដើម។ ដូច្នេះ អ្នក​ម្តាយ​មាន​ផ្ទៃពោះ​គួរតែ​រៀន​ពី​របៀប​ងូតទឹក​ឲ្យ​បាន​ត្រឹមត្រូវ។

 

 

កុំ​ងូតទឹក​យូរពេក

ការ​អង្គុយ​ត្រាំ​ទឹក​យូរ​ជា ១០នាទី អាច​បង្ក​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​ផ្ទៃ ដោយសារតែ​រលំ​ហូរឈាម​រត់​ទៅកាន់​ទារក​មានការ​ថយចុះ ដែល​អាច​គំរាមកំហែង​ដល់​ជីវិត។ មួយវិញទៀត វា​អាច​ឆ្លង​មេរោគ​ទៅក្នុង​ទ្វារមាស​ផងដែរ។

កុំ​ផឹកទឹក ពេល​កំពុង​ងូតទឹក

ការផឹក​ទឹក ក្នុងអំឡុងពេល​ងូតទឹក មិនមាន​ជា​រឿង​ល្អ​សម្រាប់​រាងកាយ​នោះទេ ព្រោះ​វា​អា​ចប​ណ្តោ​ល​ឲ្យ​ខ្សោះ​ជាតិ​ទឹក។ ក្នុងករណី ដែល​អ្នក​ស្រេកទឹក​ខ្លាំង គួរតែ​ទទួលទានតិចៗបាន​ហើយ។

ប្រយ័ត្ន​ចំពោះ​សីតុណ្ហភាព​ទឹក

ប្រសិនបើ​អ្នក​ងូទទឹក​ក្តៅ មិន​ត្រូវមាន​សីតុណ្ហភាព​លើសពី ៣៦អង្សា​សេ​ឡើយ។ យក​ល្អ អ្នក​ត្រូវ​សាកល្បង ដោយ​ប្រើ​ដៃ​លូក ដើម្បី​ឲ្យ​ដឹង​ពី​កម្រិត​នៃ​កម្តៅ​ជាមុនសិន។

 

 

ហាម​ងូតទឹក​ក្រោយ​ពេលបាយ​រួច​ភ្លាម

ការ​ងូតទឹក​បន្ទាប់ពី​បាយ​រួច​ភ្លាម មិន​ត្រឹមតែ​មិនល្អ​ចំពោះ​មនុស្ស​ទូទៅ​នោះទេ សូម្បីតែ​ស្ត្រី​មាន​ផ្ទៃ​ពៅះ​ក៏​ដូចគ្នា​ដែរ។ ការ​ងូតទឹក បន្ទាប់ពី​ការទទួល​ទាន​បាយ​រួច​ភ្លាម អាចធ្វើ​ឲ្យ​សរសៃឈាម​រីក​ធំ ហើយ​ចរាចរណ៍​ឈាម​នឹង​ថយចុះ។ ទីបំផុត ឈាម​ដែល​ត្រូវ​បញ្ចូនទៅ​កាន់​ផ្នែក​ខាងក្រោម​នៃ​រាងកាយ​នឹង​ផ្លាស់ប្តូរ ចំណែកឯ​ទារក​ក៏​ទទួល​លំ​ហូរឈាម​មិនបាន​គ្រប់​ដែរ។

ម្យ៉ាងវិញទៀត ការរំលាយ​អាហារ​ត្រូវ​ថយចុះ ហើយ​ជាតិ​ស្ករ​ក្នុង​ឈាមមាន​កម្រិត​ទាប​មួយ​រំពេច។

ហាម​ងូតទឹក​ពេលព្រឹក​ពេក និង​យប់​ជ្រៅ​ពេក

ការ​ងូតទឹក​ព្រឹក​ពេក និង​យប់​ជ្រៅ​ពេក អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​ទាំង​ម្តាយ ព្រមទាំង​កូន។ ព្រោះ​ការ​ងូតទឹក​ក្នុង​ពេលនេះ សីតុណ្ហភាព​ក្នុង​រាងកាយ​ផ្លាស់ប្តូរ​លឿន​ពេក ដូច្នេះ អ្នក​គួរ​ងូតទឹក​នៅពេល​ថ្ងៃ​រះ ឬ​ពេល​ល្ងាច​កុំ​ឲ្យ​យប់​ឲ្យ​សោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here