ផ្លែទឹកដោះ គឺជាផ្លែឈើមួយប្រភេទដែមានរស់ជាតិផ្អែមឆ្ងាញ់ ហើយពេញនិយមបំផុតសម្រាប់មនុស្សមួយចំនួន។ ប៉ុន្តែ មនុស្សភាគច្រើនប្រហែលជាមិនទាន់ដឹងទេថា ផ្លែឈើធម្មជាតិមួយនេះ ពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ចំពោះស្ត្រីមានផ្ទៃពោះ និងទារកមិនទាន់កើត។
ក្រៅពីមានតម្លៃថោក ផ្លែទឹកដោះ អាចជួយកសាងឆ្អឹងទារកឲ្យមានភាពរឹងមាំ ហើយក៏អាចជួយជំរុញឲ្យស្បែកពួកគេមានពណ៌សម្បុរសស្អាត។ មិនតែប៉ុណ្ណោះ វាអាចជួយបង្កើនឈាមក្រហមទាំងម្តាយ និងកូនឲ្យផ្ទៃ ដូច្នេះស្ត្រីមិនចាំបាច់ព្រួយបារម្ភចំពោះជំងឺស្លេកស្លាំងអំឡុងពេលនេះឡើយ។
ដើម្បីទាញប្រយោជន៍ពីផ្លែទឹកដោះ អ្នកគ្រាន់តែយកផ្លែទឹកដោះទុំពីរទៅបីផ្លែ ហែកសំបកចេញ រួចយកសាច់ដាក់ទៅក្នុងចានមួយ។ បន្ទាប់មកបន្ថែមទឹកដោះគោ ១ស្លាបព្រាបាយ និងស្ករស កន្លះស្លាបព្របាយ ច្របល់ចូលគ្នាឲ្យសព្វល្អ រួចទទួលទានភ្លាមៗតែម្តង។
ចង់ទទួលបានអត្ថប្រយោជន៍ដូចខាងលើ អ្នកត្រូវព្យាយាមទទួលទានជាចាំ ជាពិសេសអំឡុងពេល ៣ខែដំបូង ដែលជាពេលទារកកំពុងតែលូតលាស់។ ប៉ុន្តែ អ្នកត្រូវចាំថាក្នុងអំឡុងពេលមានផ្ទៃពោះ គួរព្យាយាមបរិភោគផ្លែឈើផ្សេងៗឲ្យបានច្រើន មិនត្រឹមតែផ្លែទឹកដោះ នេះតែមួយមុខគត់នោះទេ។
ចំណាំស្ត្រីពពោះទាំងអស់មិនត្រូវទទួលទានច្រើនពេកនោះទេព្រោះបណ្តាលអោយពិបាកបន្ទបង់៕
ប្រសើរមែន ហូរផ្លែប៊ឺនៅត្រីមាសដំបូងជួយឲ្យកូនឆ្លាតវៃ
ប៊ឺ គឺជាផ្លែឈើធម្មជាតិមួយប្រភេទដែលសម្បូរទៅដោយអាហារូបត្ថម្ភសំខាន់សម្រាប់រាងកាយ ជាពិសេសជាតិកាល់ស្យូម អាស៊ីតហ្វូលិក ជាតិដែក ស្ពាន់ធ័រ ម៉ាញ៉េស្យូម ស័ង្កសី…។ ផ្លែឈើពណ៌បៃតងប្រភេទនេះ មិនត្រឹមតែផ្តល់អត្ថប្រយោជន៍សំខាន់សម្រាប់មនុស្សទូទៅនោះទេ សូម្បីតែទារកក្នុងផ្ទៃពោះក៏ត្រូវការជាចាំបាច់ដែរ។
តើផ្លែប៊ឺ ផ្តល់អត្ថប្រយោជន៍អ្វីខ្លះសម្រាប់ទារកក្នុងផ្ទៃ? តាមអ្នកជំនាញបានបង្ហាញថា ការទទួលទានផ្លែប៊ឺ មួយថ្ងៃ ៦០០ ទៅ ៨០០មីក្រូក្រាម អាចការពារ បំពង់សរសៃប្រសាទ និងឆ្អឹងខ្នងទារកឲ្យមានសុខភាពល្អ ជាពិសេសវាអាចជួយជំរុញដល់ការអភិវឌ្ឍខួរក្បាលតែម្តង។
ស្ត្រីដែលទទួលទានផ្លែប៊ឺ អំឡុងពេលត្រីមាសដំបូងជាប់លាប់ អាចជួយឲ្យកូនកើតមកមានភាពឆ្លាតវៃ ជាកុមារដទៃទៀត ដោយសារតែជាតិខ្លាញ់មានសុខភាពល្អរបស់វា។ លើសពីនេះ ជាតិអាស៊ីតហ្វូលិក ក្នុងផ្លែប៊ឺ គឺជាប្រភពនៃអាហារបំប៉នដល់ល្អសម្រាប់បេះដូង របស់ទារកផងដែរ។
ទាំងនេះជាហេតុផល ដែលស្ត្រីទាំងឡាយ គួរតែយកចិត្តទុកដាក់ចំពោះការទទួលទានផ្លែប៊ឺនៅត្រីមាសដំបូង៕