ទម្លាប់​មិនល្អ៥ចំណុច គួរ​ជៀសវាង​មុនពេល​សម្រេចចិត្ត​យក​កូន

0
1

ការ​មាន​ផ្ទៃពោះ គឺជា​ដំណាក់កាល​ដ៏​សំខាន់បំផុត​សម្រាប់​មនុស្ស​ស្រី​ទាំងឡាយ ដែល​ត្រូវ​ថែរក្សា​ខ្លួន​បាន​ឲ្យ​ល្អ ដើម្បី​សុ​ត្ថិ​ភាព​កូន​ក្នុង​ផ្ទៃ។ ប៉​ន្តែ​ទន្ទឹមនឹង​ថែរក្សា​ខ្លួន អ្នក​ក៏ត្រូវ​ជៀសវាង​ទម្លាប់​មួយចំនួន​ផងដែរ ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​គ្រោះ​នឹង​ស្មាន​មិន​ដល់ ទាំង​ម្តាយ និង​កូន។

 

 

អាហារ​សម្បូរ​ជាតិ​ស្ករ

អ្នក​ត្រូវ​ដឹងថា ការទទួល​ទាន​អាហារ​ប្រភេទ​នេះ ច្រើនពេក​អាច​នាំ​ឲ្យ​មាន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម ជាពិសេស​អ្នកមាន​ផ្ទៃពោះ​តែម្តង។ ប្រសិនបើ​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​អំឡុង​ពេលនេះ អាច​នាំ​ហានិភ័យ​អាក្រក់​ដល់​កូន​ផងដែរ។

កាត់បន្ថយ​ស្ត្រេ​ស

ជំងឺស្ត្រេស គឺជា​បញ្ហា​ដ៏​ធំ​បំផុត​សម្រាប់​មនុស្ស​ទូទៅ ហើយ​វា​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​ម្តាយ និង​ទារក​ផងដែរ។ ហេតុនេះ ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ អ្នក​គួរតែ​ព្យាយាម​ធ្វើ​រឿងសប្បាយៗ ដើម្បី​ជៀសផុត​ពី​ជំងឺ​នេះ។

 

 

ទទួលទាន​គ្រឿង​ស្រវឹង

ការទទួល​ទាន​គ្រឿង​ស្រវឹង គឺជា​ទម្លាប់​អាក្រក់​មួយ​ដែឡ​អាច​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​អាក្រក់​ដល់​សុខភាព ហើយ​អាច​នាំ​ឲ្យ​រលូត​កូន​ថែមទៀត។

ឈប់​ជក់បារី

ឈប់​ធ្វើ​ទម្លាប់​មួយ​នេះ​ទៀត​ទៅ វា​អាច​នាំ​ឲ្យ​ប៉ះពាល់​ខ្លាំង​ចំពោះ​អ្នក​ម្តាយ និង​ការអភិវឌ្ឍ​សួត​របស់​ទារក។ ដូច្នេះ ទាំង​មុន និង​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ អ្នក​គួរតែ​កុំ​ជក់បារី​ឲ្យ​សោះ។

គេច​ឲ្យ​ឆ្ងាយ​ពី​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន

ការស្រាវជ្រាវ​ជាច្រើន​បាន​បង្ហាញថា ការ​ទទួលទាន​ភេសជ្ជៈ​ដែលមាន​ជាតិ​កាហ្វេ​អ៊ី​ន អាច​បង្កើន​ហានិភ័យ​នៃ​បញ្ហា​កើត​មិន​គ្រប់​ខែ និង​រលូត​កូន។ អាស្រ័យហេតុនេះ រាល់​ភេសជ្ជៈ​ប៉ូវ​កម្លាំង អ្នក​គួរតែ​ជៀសវាង ទាំង​មុនពេល​មាន​ផ្ទៃពោះ ៣ខែ និង​ពេល​មាន​ផ្ទៃពោះ​ក្តី៕

LEAVE A REPLY

Please enter your comment!
Please enter your name here