ជាធម្មតានៅពេលដែលសម្រាលកូនរួច មានស្ត្រីភាគតិចណាស់ដែលអាចរក្សារាងឲ្យនៅស្អាតដដែល ចំណែកឯមួយភាគធំទៀតមានភាពធាត់ឡើងទំងន់មួយទ្វេជាពីរ។
តើអ្នកជាមនុស្សម្នាក់ដែលស្ថិតនៅក្នុងចំណោមមនុស្សស្រីដែលធាត់ក្រោយពេលសម្រាលកូនរួចដែរ មែនទេ? បើដូច្នេះមែន មិនចាំបាច់ព្រួបារម្ភទៀតឡើយ ថ្ងៃនេះ Babyandmom នឹងធ្វើការបង្ហាញពីវិធីសាស្ត្រងាយៗ ដើម្បីរក្សារាងឲ្យនៅតែស្អាតដូចពេលក្រមុំអញ្ចឹង។
ជំហ៊ានទី១៖ ជ្រើសរើសអាហារដែលមានផាសុខភាព
ព្យាយាមទទួលទានអាហារថែរក្សារាងមួយចំនួនដូចជា ទឹកដោះគោយ៉ាងអួ ស៊ុតស្ងោរ ត្រី សាច់គ្មានខ្លាញ់ គ្រាប់ធញ្ញជាតិ រួមទាំងបន្លែផ្លែឈើ ឲ្យបានច្រើន។
ជំហ៊ានទី២៖ ទទួលទានទឹកឲ្យបានច្រើន
ទឹកមិនត្រឹមតែជួយឲ្យបណ្តេញជាតិពុល ធ្វើឲ្យរាងកាយមានសុខភាពល្អ និងជំនួយដល់ស្បែកនោះទេ សូម្បីតែរាងរបស់អ្នកក៏អាចរក្សាឲ្យមានសថេភាពផងដែរ។
ជំហ៊ានទី៣៖ ញ៉ាំអាហារទាំង៣ពេលឲ្យទៀងទាត់ និងមានដែនកំណត់
ទំលាប់បែបនេះអាចជួយឲ្យប្រព័ន្ធរំលាយអាហារមានសុខភាពល្អនោះទេ វាអាចកាត់បន្ថយហានិភ័យនៃភាពធាត់ផងដែរ។
ជំហ៊ានទី៤៖ កុំរំលងអាហារពេលព្រឹកតែម្តង
មនុស្សមួយចំនួនតែងតែរំលងអាហារពេលព្រឹក ដោយសារតែការរវល់ច្រើន ហើយគិតថាវាមិនសំខាន់នោះឡើយ។ ប៉ុន្តែការរំលងអាហារមួយពេលនេះធ្វើឲ្យរាងកាយគ្មានកម្លាំងគ្រប់គ្រាន់សម្រាប់បំពេញសកម្មភាពពេញមួយថ្ងៃ ហើយបណ្តោលឲ្យអ្នកញ៉ាំច្រើននៅពេលថ្ងៃត្រង់។ នេះជាហេតុផលមួយទៀត ដែលបណ្តោលឲ្យអ្នកខូចក្រពះ ហើយធាត់ដោយមិនដឹងខ្លួន។
ជំហ៊ានទី៥៖ ជៀសវាងអាហារមួយចំនួន
ក្រៅពីទទួលទានអាហារដែលមានផាសុខភាព អ្នកក៏ត្រូវជៀសវាងអាហារមួយចំនួនផងដែរ។ អាហារដែលអ្នកគួរញុំាអោយមានកម្រិត ឬគួរជៀសវាង គឺអាហារដែលម្បូរជាតិស្ករច្រើន អាហារសម្បូរខ្លាញ់ ជាពិសេសគឺការទទួលទានពេលយប់តែម្តង៕