មិនគួរ​ឲ្យ​ជឿ! របស់៣យ៉ាងនេះ អាចធ្វើ​តេស្ត​ដឹងថា​អ្នកមាន​ផ្ទៃពោះ​ឬក៏​អត់

0
1

ជាធម្មតា នៅពេល​ចង់ដឹងថា​ខ្លួនឯង​មាន​ផ្ទៃពោះ ឬក៏​អត់ មនុស្ស​ស្រី​ភាគច្រើន​តែងតែ​ទៅ​ទិញ​ប្រដាប់​ពិនិត្យ​ទឹកនោម មកប្រើប្រាស់ ព្រោះ​វា​មាន​ភាពងាយស្រួល ហើយ​អាច​ដឹង​លទ្ធផលភ្លាម។ ប៉ុន្តែ ក្រៅពី​វិធី​នេះ​នៅមាន​វិធី​បុរាណ​មួយចំនួនទៀត ក៏​អាច​ពិនិត្យ​ដឹងថា អ្នក​ពិត​ជាមាន​ផ្ទៃពោះ ឬក៏​អត់​ដែរ។ ចង់ដឹង​ទេ តើ​គេ​ត្រូវធ្វើ​ដូចម្តេចខ្លះ?

 

 

សាប៊ូដុំ សម្រាប់​សម្អាត​រាងកាយ

គ្មានអ្វី​ពិបាក​នោះទេ ស្ត្រី​ទាំងឡាយ​គ្រាន់តែ​យក​ទឹកនោម ២ទៅ៣ដំណក់ មក​បន្តក់​ពីលើ​សាប៊ូដុំ​នោះ ប្រសិនបើ​កន្លែង​បន្តក់​ទឹកនោម​នោះ​មាន​ពពុះ​ឡើង​មានន័យថា អ្នកមាន​ផ្ទៃពោះ​ហើយ។

 

ថ្នាំដុសធ្មេញ​ដែល​អ្នក​ប្រើ​រាល់ថ្ងៃ

យក​ទឹកនោម ២ទៅ៣ដំណក់ ទៅ​បន្តក់​ពីលើ​ថ្នាំដុសធ្មេញ​ចំនួន ១ស្លាបព្រា​កាហ្វេ រួច​ច្របល់​បញ្ចូល​គ្នា។ ប្រសិនបើ​ថ្នាំដុសធ្មេញ​ប្រែជា​ឡើង​ពពុះ ហើយ​មាន​ពណ៌​ខៀវ នោះ​មានន័យថា អ្នក​កំពុងតែ​ក្លាយទៅជា​ម្តាយ​គេឆាប់ៗនេះហើយ។

 

 

ស្ករស

អ្នក​ត្រូវយក​គ្រឿងទេស​នេះ​ចំនួន​មួយ​ស្លាបព្រា​កាហ្វេ​ដាក់ចូល​ទៅក្នុង​ចាន​មួយ រួច​បន្តក់​ទឹកនោម ២ទៅ ៣ដំណក់​ចូល។ ប្រសិន​ស្ករ​នោះ​រលាយ​លឿន បញ្ចា​ក់ថា អ្នក​កំពុង​តែមាន​ផល​អវិជ្ជមាន។ ប៉ុន្តែ​បើសិនជា​ស្ករ​នៅតែ​កកដុំៗ មិន​រលាយ​ចូលគ្នា សូមជួយ​ត្រេកអរ ព្រោះ​អ្នកនឹង​បានកូន​ពឆាប់៕

 

 

 

13សញ្ញា បញ្ជាក់ថាអ្នកពិតជាមានផ្ទៃពោះហើយ​

 

 

ការប្រែប្រួលខាងក្នុងរាងកាយ និងខាងក្រៅរាងកាយអាចជាអាការមួយក្នុងចំណោមអាការជាច្រើនដែលប្រាប់បានថា អ្នកកំពុងតែឈានចូលទៅរកភាពជាម្តាយហើយ ហើយបន្តពីនេះទៅគឺជារយ:ពេល 40 សប្តាហ៍ ដែលអ្នកត្រូវបំពេញតួនាទីក្នុងការពពោះ និងចិញ្ចឹមជីវិតដ៏តូចមួយដែលអ្នកត្រូវមើលថែទាំយ៉ាងថ្នាក់ថ្នម ដើម្បីឲ្យជីវិតដ៏តូចមួយនេះរីកចំរើនធំធាត់ដ៏ល្អបំផុតក្នុងគ្រប់ផ្នែក ។

1 . អាការវឹល និងងងឹតមុខ
គឺជាអាការទូទៅរបស់ការមានគភ៌ ដែលមានមូលហេតុមកពីរាងកាយត្រូវបញ្ជូនឈាមទៅចិញ្ចឹមតួកំណើតនិងស្បូន ដែលមានតម្រូវការលោហឹតកាន់តែច្រើនឡើង ធ្វើឲ្យឈាមដែលទៅចិញ្ចឹមខួរក្បាលថយចុះ ជាហេតុបណ្តាលឲ្យអ្នកកើតអាការវឹលមុខហ្នឹងឯង ។ ក្រៅពីនេះអាចមានមូលហេតុមួយទៀត គឺបណ្តាលមកពីសម្ពាធលោហឹតថយចុះក្នុងរយ:តំបូងនៃការមានគភ៌ ផងដែរ ។

2 . បាត់រដូវប្រចាំខែ
នេះអាចជាសញ្ញាតំបូងមួយ ជាពិសេសបើរដូវប្រចាំខែរបស់អ្នកមកជាប្រក្រតីនោះ នៅពេលបូកជាមួយសញ្ញាផ្សេងៗទៀតផងនោះ ធ្វើឲ្យអ្នកអាចប៉ាន់ស្មានដឹងថា អ្នកកំពុងតែចាប់ផ្តើមមានគភ៌ហើយ ។

 

 

 

3 . មានឈាមចេញមកតាមរន្ធស្បូន
ក្រោយពីការទម្លាក់ខ្លួនរបស់មេជីវិតឈ្មោលញីដែលបានទទួលការផ្សំពូជហើយប្រមាណ 1 សប្តាហ៍ អ្នកអាចសង្កេតឃើញថា មានឈាមចេញមកតាមរន្ធស្បូនសើមៗ ក្រៅពីនេះនៅមានអាការមិនស្រួលពោះ ឈឺរាងអួលៗម្តុំក្រោមផ្ជឹត(ថ្ងាស់) ក្នុងចន្លោះពេលដែលប្រចាំខែដែលធ្លាប់មកជាប្រចាំ និងមានអារម្មណ៍ថារដូវប្រចាំខែរបស់អ្នកហាក់ដូចជាកំពុងចង់ធ្លាក់មកជានិច្ច ។ អាការទាំងអស់នេះគឺជាផលប៉ះពាល់ដែលបណ្តាលមកពីអ័រម៉ូននៅក្នុងរាងកាយធ្វើឲ្យសរសៃពួរដែលទ្រស្បូនរបស់អ្នកបន្ទន់ខ្លួនហ្នឹងឯង ។

4 . សីតុណ្ហភាពក្នុងរាងកាយកើនឡើង
អ្នកអាចនៅតែមានអារម្មណ៍ល្អជាប្រក្រតី ដរាបណាដែលកំរឹតសីតុណ្ហភាពនៅតែដដែលក្នុងអំឡុងពេលតំបូងនៃការចាប់ផ្តើមមានគភ៌នេះ ទោះជាឆ្លងកាត់អំឡុងពេលនៃការមានរដូវប្រចាំខែមកហើយ និងនៅពេលដែលអ្នកមានគភ៌មេជីវិតនឹងធ្លាក់ចេញពីសំបុក និងប្រើពេលវេលាប្រមាណមួយសប្តាហ៍ក្នុងការធ្វើតំណើរទៅដល់ស្បូន ដែលជាការទៅទម្លាក់ខ្លួន គឺនៅក្នុងរយ:ពេលនេះឯងដែលរាងកាយរបស់អ្នកនឹងបានដឹងថាកំពុងតែមានគភ៌ ធ្វើឲ្យសីតុណ្ហភាពក្នុងរាងកាយកើនខ្ពស់ឡើង ។

5 . សុដន និងសាច់ជុំវិញក្បាលដោះឡើងខ្មៅ
អ្នកនឹងមានអារម្មណ៍ដឹងថា មានអាការឈឺរាងស្រៀវៗកើតឡើងជាញឹកញាប់ពេលដែលប៉ះម្តុំៗសុដននេះគឺជាផលប៉ះពាល់ដែលបណ្តាលមកពីអ័រម៉ូននៅក្នុងអំឡុងពេលមានគភ៌ ហើយអ្នកថែមទាំងសង្កេតឃើញថា សរសៃឈាមនៅម្តុំសុដនរបស់អ្នកប៉ោងឡើង និងមានពណ៌រាងដឹតច្បាស់ឡើងផងក្រៅពីនេះនៅមានចំណុចតូចៗជាច្រើនកើតឡើងនៅជុំវិញក្បាលសុដន(កន្លែងរង្វង់) នឹងឡើងពណ៌ខ្មៅស្រគាំ ហើយរីកធំទៀតផង ។

 

 

 

6 . ឆាប់ហត់
អាការឆាប់ហត់នេះនឹងកើតមានឡើងក្នុងរយ:ពេល 8 – 10 សប្តាហ៍តំបូងនៃការមានគភ៌ ។ នៅពេលអ្នកមានគភ៌ ប្រព័ន្ធដុតបំផ្លាញថាមពលការងារនឹងកើតការប្រែប្រួល ដូច្នេះហើយទើបរាងកាយចាំបាច់ត្រូវបានទទួលការកែសំរួលដើម្បីផ្តល់កំណើតឲ្យជីវិតតូចមួយ ។ ភាគច្រើនទៅ អាការឆាប់ហត់នេះនឹងបាត់ទៅវិញក្នុងសប្តាហ៍ទី 12 ។

7 . បស្សាវ:ញឹកញាប់
ក្នុងរយ:ពេលដែលបាត់រដូវប្រចាំខែ 1 – 2 សប្តាហ៍ អ្នកនឹងដឹងថា អ្នកបត់ជើងតូចញឹកញាប់ជាងធម្មតាអាការនេះកើតឡើងដោយសារទារកកំពុងធំធាត់ឡើងនៅក្នុងស្បូន ហើយទៅសង្កត់ក្រពះបស្សាវ:ហ្នឹងឯង ។

8 . ចាញ់កូន ក្អួតចង្អោរ
អាការនេះអាចកើតមានឡើងតាំងពីសប្តាហ៍តំបូង បន្ទាប់ពីដឹងថាមានគភ៌ ដែលអាចនឹងកើតអាការវឹលមុខ ធ្វើឲ្យក្អួតចង្អោរ ។ អាការនេះអាចកើតឡើងបានគ្រប់ពេលវេលា ទាំងពេលថ្ងៃ និងពេលយប់ ។

 

 

 

9 . ស្បែកមើលទៅភ្លឺរលោងស្អាត និងមានសំណើម
ក្នុងអំឡុងពេលមានគភ៌ អ្នកនឹងមានអារម្មណ៍ដឹងថា សីតុណ្ហភាពនៅក្នុងរាងកាយឡើងខ្ពស់ ហើយនៅពេលទារកក្នុងផ្ទៃកាន់តែធំឡើង សីតុណ្ហភាពក្នុងរាងកាយក៏កាន់តែកើនឡើងតាមនោះដែរ ក្រៅពីនេះមុខមាត់ ស្បែកសម្បុររបស់អ្នកនឹងមើលទៅឃើញក្រហមព្រឿងៗឡើង នោះបណ្តាលមកពីចំនួនសរសៃឈាមតូចៗដែលនៅជិតៗនឹងស្រទាប់ស្បែកខាងលើបំផុតនោះកើនឡើងច្រើន ធ្វើឲ្យមានឈាមហូរវឹលមកចិញ្ចឹមបរិវេណក្រោមស្បែកកាន់តែច្រើនឡើងដែរ ទើបធ្វើឲ្យសាច់ឈាម ស្បែកសម្បុររបស់អ្នកមើលទៅភ្លឺរលោងមានសំណើមខ្លាំងឡើងក្នុងអំឡុងពេលមានគភ៌នោះ ។

10 . ស្បែកកើតមានស្នាមប្រេះ បែក (សង្វារ)
ក្នុងអំឡុងពេលមានគភ៌ ស្បែកនៅក្នុងកន្លែងផ្សេងៗនៅលើរាងកាយចាប់ផ្តើមមានការពង្រីកខ្លួន ជាពិសេសបរិវេណក្បាលពោះ ទើបធ្វើឲ្យស្បែកកើតមានស្នាមប្រេះជាខ្សែឆ្នូតៗពណ៌ក្រហមៗ តែបន្ទាប់ឆ្លងទន្លេហើយស្នាមទាំងអស់នេះនឹងរលប់បាត់ជាសន្សឹមៗ ក្លាយជាស្នាមខ្សែពណ៌-សៗវិញ(សង្វារ)វិញ ។

11 . ឆ្អល់ពោះ
អ្នកសង្កេតឃើញការប្រែប្រួលរបស់ពោះវៀនតាំងពីពេលចាប់ផ្តើមមានគភ៌ ដោយសារតែអ័រម៉ូនដែលកើនឡើងក្នុងអំឡុងពេលមានគភ៌នោះ វាធ្វើឲ្យប្រព័ន្ធបន្ទោរបង់ប្រែប្រួល និងមានប្រសិទ្ធិភាពថយចុះ ។

 

 

 

12 . ពណ៌សម្បុររបស់មាត់ស្បូនប្រែប្រួល
ការទៅជួបលោកគ្រូពេទ្យ នឹងជួយឲ្យអ្នកមានការជឿជាក់ក្នុងចិត្តចំពោះលទ្ធផលនៃការពិនឹត្យបានកាន់តែខ្លាំងឡើង ដោយគ្រូពេទ្យនឹងធ្វើការត្រួតពិនឹត្យបរិវេណមាត់ស្បូនរបស់អ្នក បើអ្នកមានគភ៌ ពណ៌របស់មាត់ស្បូននឹងប្រែពណ៌ពីក្រហមទៅជាស្វាយក្នុងអំឡុងសប្តាហ៍ទី 6 នៃការមានគភ៌ ។

13 . លទ្ធផលនៃការពិនឹត្យការមានគភ៌
ការបាត់រដូវប្រចាំខែត្រឹមតែ 1 ថ្ងៃ ហើយអ្នកក៏ព្រមទទួលស្គាល់ការពិតថាអ្នកនឹងមានគភ៌ដែរនោះ ដើម្បីឲ្យកាន់តែច្បាស់ អ្នកអាចទៅទិញប្រដាប់ពិនឹត្យទឹកនោមដើម្បីរកមើលការមានគភ៌ដោយខ្លួនឯងនៅផ្ទះបាន ។ ការពិនឹត្យមើលទឹកនោមនេះនឹងកាន់តែមានភាពច្បាស់លាស់ខ្លាំងឡើង បើសឹនជាពិនឹត្យមើលក្រោយពេលបាត់រដូវបាន 10 – 14 ថ្ងៃ ។ ការពិនឹត្យឈាមក៏មានភាពច្បាស់លាស់ដែរ ក្នុងអំឡុងពេល 8 – 10 ថ្ងៃក្រោយពេលបាត់រដូវ ។

LEAVE A REPLY

Please enter your comment!
Please enter your name here