សញ្ញា​ដែល​បញ្ជាក់ថា ស្ត្រី​មាន​ផ្ទៃពោះ​កំពុងតែ​ជួប​គ្រោះថ្នាក់!

0
2

គ្មាន​អ្នកណា​ដឹង​មុន​ថា ស្ត្រី​មាន​ផ្ទៃពោះ​ជួប​គ្រោះថ្នាក់​កើតឡើង​នៅពេលណា​នោះទេ លុះត្រាតែ​កើតមាន​បញ្ហា​ហើយ​ទើប​ដឹង​តាម​ក្រោយ។ ហេតុនេះហើយ ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ​ត្រូវ​ដឹង​ពី​កត្តា​មួយចំនួន​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ដូចខាងក្រោម៖

 

 

១.ភាពស្លេកស្លាំង

ភាពស្លេកស្លាំង​នេះ បង្កឡើង​ដោយសារតែ​ស្ត្រី​ទទួលទាន​អាហារូបត្ថម្ភ​មិនបាន​គ្រប់គ្រាន់ ដែល​ធ្វើ​រាងកាយ​ពួកគេ​ចេះតែ​អស់កម្លាំង។ ដូច្នេះ ដើម្បី​គេចចេញ​ពី​គ្រោះថ្នាក់ អ្នក​គួរតែ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ត្រឹមត្រូវ។

 

២.ធ្លាក់ឈាម

ប្រសិនបើ​ស្ត្រី​មាន​ផ្ទៃពោះ​ធ្លាក់ឈាម ចាប់ពី​ខែ​ដំបូង ដល់ ខែ​ទី៥ ជា​សញ្ញា​មួយ​ដែល​ព្រមាន​ថា អ្នក​កំពុងតែ​ប្រឈម​នឹង​ការ​រលូត​កូន។

 

 

 

៣.ទារក​ខ្សោយ​ចលនា

ក្នុងករណី​ដែល​ទារក​ក្នុង​ផ្ទៃ​ខ្សោយ​ចលនា ជា​សញ្ញា​ដែល​បង្ហាញ​ពី​ទារក​កំពុង​តែមាន​សុខភាព​ទន់ខ្សោយ។ តែ​ប្រសិនបើ​ទារក​គ្មាន​ចលនា​ទាល់តែសោះ កាន់តែ​វីវរ​ហើយ ព្រោះ​ទារក​អាច​ស្លាប់​ក្នុង​ផ្ទៃ​ទើប​គ្មាន​ចលនា។

 

៤.សញ្ញាផ្សេងៗ

ករណី​មួយចំនួន ប្រសិនបើ​ធ្លាក់ឈាម​តិច ឬក៏​ច្រើន​តាម​ទ្វារមាស ការ​ឈឺពោះ​ខ្លាំង ក្អួត​មិន​ឈប់ គ្រុនក្តៅ​ខ្លាំង ជាពិសេស​បែក​ទឹកភ្លោះ​មុន​ថ្ងៃ​សម្រាល អាចជា​សញ្ញា​គ្រោះថ្នាក់​ដែល​ទាមទារ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ គួរ​ពិគ្រោះ​យោបល់​ជាមួយនឹង​គ្រូពេទ្យ​ឲ្យ​បាន​ឆាប់៕


 

 

ហេតុអ្វី​ទារក​ក្នុង​ផ្ទៃ​ចេះតែ​ធាក់​ពោះ? ដឹង​ការពិតហើយ​ពិតជា​គួរ​ឲ្យ​ចាប់អារម្មណ៍

អ្នក​ម្តាយ​ទាំងឡាយ​ធ្លាប់​ឆ្ងល់​ទេ ហេតុអ្វី​បានជា​ទារក​ចេះតែ​ធាក់​ពោះ មិន​ថា​ពេល​ថ្ងៃ ឬ​ពេលយប់? ចម្ងល់​មួយ​នេះ​ច្បាស់​ជាមាន​អ្នក​ម្តាយ​ជាច្រើន​ណាស់​ដែល​ងឿ​លាក់​ក្នុង​ចិត្ត ព្រោះ​មិនដឹង​សួរ​អ្នកណា។ តាមពិត​សកម្មភាព​ធ្លាក់​របស់​ទារក​មិនមែនជា​រឿង​អាក្រក់​នោះទេ អ្វីដែល​អ្នក​គួរតែ​បារម្ភ​វិញ​នោះ គឺ​ទារក​មាន​សកម្មភាព​តិច គ្មាន​សកម្មភាព​អ្វី​សោះ ព្រោះ​វា​ជា​សញ្ញា​បង្ហាញថា ទារក​មាន​សុខភាព​ទន់ខ្សោយ ឬ​ករណី​មួយចំនួន​អាច​ស្លាប់​ក្នុង​ផ្ទៃ។

 

 

ដូច្នេះ អ្នក​គួរតែ​សប្បាយចិត្ត​ទៅ បើសិន​កូន​របស់​អ្នកមាន​កម្លាំង​ធ្លាក់​ពោះខ្លាំងៗ ហើយ​ខាងក្រោម​នេះ គឺជា​ហេតុផល​ដែល​អ្នក​ចង់ដឹង៖

១.ការ​ធាក់​របស់​ទារក គឺជា​រឿង​ល្អ​នោះទេ ព្រោះនេះ​ជា​សកម្មភាព​ដែល​ចង់​បង្ហាញថា កូន​របស់​អ្នក​កំពុង​តែមាន​សុខភាព​ល្អ ហើយ​មានការ​លូតលាស់​ធម្មតា។

២.កូន​របស់​លោកអ្នក​អាចមាន​ការរើបំរាស់ ដើម្បី​ឆ្លើយតប​ទៅវិញភ្លាមៗ នៅពេលដែល​ពួកគេ​បានលឺ​សំលេង​ពី​មជ្ឈដ្ឋាន​ខាងក្រៅ។

 

 

៣.សូម្បីតែ​លំហូរ​ឈាម​បញ្ចូនទៅ​កាន់​ទារក​មានការ​កើនឡើង ក៏​ធ្វើ​ឲ្យ​ពួកគេ​មាន​សកម្មភាព​ដែរ ជាពិសេស​ក្នុងអំឡុង​ពេលដែល​អ្នក​ម្តាយ​គេង​បែរ​ចំហៀង​ទៅ​ឆ្វេង។

៤.ក្រោយពេល​ការទទួល​ទាន​អាហារ​រួច ទារក​អាច​ធាក់​អ្នក​ម្តាយ​ញឹកញាប់ ព្រោះ​ពេលនេះ​ពួកគេ​ក៏​កំពុងតែ​ទទួលបាន​អាហារ​ពី​អ្នក​ម្តាយ​ដូចគ្នា។

៥.ក្នុងអំឡុងពេល ៩ខែ ១០ថ្ងៃ ទារក​ចាប់ផ្តើម​ធាក់​ពោះ​ម្តាយ គឺ​នៅ​សប្តាហ៍​ទី ៩ ហើយ​សកម្មភាព​នេះ​កាន់តែខ្លាំង​នៅពេល​ទារក​លូតលាស់​កាន់តែ​ធំ។

LEAVE A REPLY

Please enter your comment!
Please enter your name here