មូលហេតុដែលធ្វើឲ្យស្ត្រីទាស់កូន ក្រោយពេលសម្រាល

0
1

ទាស់កូន គឺជាជំងឺមួយប្រភេទដែលគួរឲ្យបារម្ភខ្លាំងបំផុត ព្រោះវាអាចធ្វើឲ្យស្ត្រីស្គមរីងរៃ គ្មានទឹកដោះឲ្យកូនបៅ ឬជួបបញ្ហាសុខភាពផ្សេង។ ជំងឺនេះមិនទាន់មានការស្រាវជ្រាវណាមួយអះអាងឲ្យបានច្បាស់លាស់នៅឡើយទេ ប៉ុន្តែការទាស់ ភាគច្រើនបណ្តោលមកពីកង្វះអាហារូបត្ថម្ភ និងគ្មានអនាម័យពេលសម្រាលជាដើម។ ខាងក្រោមនេះ គឺជាប្រភេទនៃការទាស់ និងមូលហេតុ៖

 

 

១.ទាស់បែកស្រកា
ការទាស់បែបនេះ អាចបណ្តោលមកពីការទទួលរបបអាហារគ្មានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ ដែលធ្វើស្បែក និងបែកស្រកា។

២.ទាស់មានអាការគ្រុន
ភាគច្រើនការទាស់បែបនេះ អាចបណ្តោលមកពីការសម្រាលគ្មានអនាម័យត្រឹមត្រូវ ព្រោះដៃធ្មបមិនស្អាត ដែលធ្វើឲ្យមេរោគចូលទៅក្នុងស្បូន ឬការយកសុកចេញមិនអស់។

 

 

៣.ទាស់ដំណេក
ក្រោយពេលសម្រាលកូនហើយភ្លាម ស្ត្រីគ្រប់រូបត្រូវតមរួមភេទយ៉ាងតិចបំផុត ៣ខែ ដើម្បីឲ្យស្បូនត្រលប់មកភាពដើមវិញ។ ប៉ុន្តែ ប្រសិនបើអ្នកធ្វើការរួមភេទ ខណៈដែលស្បូនមិនទាន់ជាសះស្បើយ អាចបណ្តោលឲ្យរបួសក្លាយ ហើយកើតអាការផ្សេង។

៤.ទាស់មានសភាពស្គមរីងរ៉ៃ
ការទាស់បែបនេះ អាចបណ្តោលមកពីស្ត្រីតមអាហារជ្រុល ធ្វើឲ្យរាងកាយមិនអាចទទួលសារធាតុចិញ្ចឹមគ្រប់គ្រាន់ ហើយរាងកាយប្រែជាគ្មានសាច់ឈាមឡើយ។

 

 

៥.ទាស់ស្ពឹកអវយវ
ទាស់ប្រភេទនេះភាគច្រើនកើតមាននៅលើជើងខាងឆ្វេង ហើយរីករាលដាលទៅខាងស្តាំ និងដៃទាំង២តែម្តង។ អាការទាស់បែបនេះក៏អាចបណ្តោលមកពីមូលហេតុដូចចំណុចទី២ដែល គឺការសម្រាលគ្មានអនាម័យត្រឹមត្រូវ ដែលធ្វើឲ្យរោគជ្រៀតចូលទៅក្នុងសរីរាង្គបន្តពូជ៕តី៕

 

 

៥ជំ​ហ៊ាន ជួយ​ឲ្យ​ស្ត្រី​សម្រាលកូន​រួច​នៅតែមាន​រាង​ស្អាត​ដូច​ពេល​ពេល​ក្រមុំ

ជាធម្មតា​នៅពេលដែល​សម្រាលកូន​រួច មាន​ស្ត្រី​ភាគតិច​ណាស់ដែ​លអាចរ​ក្សា​រាង​ឲ្យ​នៅ​ស្អាត​ដដែល ចំណែកឯ​មួយ​ភាគ​ធំ​ទៀត​មាន​ភាពធាត់​ឡើង​ទំងន់​មួយ​ទ្វេ​ជា​ពីរ។

 

តើ​អ្នកជា​មនុស្ស​ម្នាក់​ដែល​ស្ថិតនៅ​ក្នុងចំណោម​មនុស្ស​ស្រី​ដែល​ធាត់​ក្រោយពេល​សម្រាលកូន​រួច​ដែរ មែន​ទេ? បើ​ដូច្នេះ​មែន មិនចាំបាច់​ព្រួ​បារម្ភ​ទៀតឡើយ ថ្ងៃនេះ Babyandmom នឹងធ្វើ​ការបង្ហាញ​ពី​វិធីសាស្ត្រងាយៗ ដើម្បី​រក្សា​រាង​ឲ្យ​នៅតែ​ស្អាត​ដូច​ពេល​ក្រមុំ​អញ្ចឹង។

 

ជំ​ហ៊ាន​ទី១៖ ជ្រើសរើស​អាហារ​ដែលមាន​ផាសុខភាព

ព្យាយាម​ទទួលទាន​អាហារ​ថែរក្សា​រាង​មួយចំនួន​ដូចជា ទឹកដោះគោ​យ៉ាង​អួ ស៊ុត​ស្ងោរ ត្រី សាច់​គ្មាន​ខ្លាញ់ គ្រាប់​ធញ្ញជាតិ រួមទាំង​បន្លែ​ផ្លែឈើ ឲ្យ​បាន​ច្រើន។

 

ជំ​ហ៊ាន​ទី២៖ ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើន

ទឹក​មិន​ត្រឹមតែ​ជួយ​ឲ្យ​បណ្តេញ​ជាតិពុល ធ្វើ​ឲ្យ​រាងកាយ​មាន​សុខភាព​ល្អ និង​ជំនួយ​ដល់​ស្បែក​នោះទេ សូម្បីតែ​រាង​របស់​អ្នក​ក៏​អាច​រក្សា​ឲ្យ​មា​នស​ថេ​ភាព​ផងដែរ។

 

ជំ​ហ៊ាន​ទី៣៖ ញ៉ាំ​អាហារ​ទាំង៣ពេល​ឲ្យ​ទៀងទាត់ និង​មាន​ដែន​កំណត់

ទំលាប់​បែបនេះ​អាចជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​មាន​សុខ​ភាពល្អ​នោះទេ វា​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ភាពធាត់​ផងដែរ។

 

 

ជំ​ហ៊ាន​ទី៤៖ កុំ​រំលង​អាហារ​ពេលព្រឹក​តែម្តង

មនុស្ស​មួយចំនួន​តែងតែ​រំលង​អាហារ​ពេលព្រឹក ដោយសារតែ​ការ​រវល់​ច្រើន ហើយ​គិតថា​វា​មិន​សំខាន់​នោះឡើយ។ ប៉ុន្តែ​ការ​រំលង​អាហារ​មួយពេល​នេះ​ធ្វើ​ឲ្យ​រាងកាយ​គ្មាន​កម្លាំង​គ្រប់គ្រាន់​សម្រាប់​បំពេញ​សកម្មភាព​ពេញ​មួយថ្ងៃ ហើយ​ប​ណ្តោ​ល​ឲ្យ​អ្នក​ញ៉ាំ​ច្រើន​នៅពេល​ថ្ងៃត្រង់។ នេះ​ជា​ហេតុផល​មួយទៀត ដែល​ប​ណ្តោ​ល​ឲ្យ​អ្នក​ខូច​ក្រពះ ហើយ​ធាត់​ដោយ​មិនដឹង​ខ្លួន។

 

ជំ​ហ៊ាន​ទី៥៖ ជៀសវាង​អាហារ​មួយចំនួន

ក្រៅពី​ទទួលទាន​អាហារ​ដែលមាន​ផាសុខភាព អ្នក​ក៏ត្រូវ​ជៀសវាង​អាហារ​មួយចំនួន​ផងដែរ។ អាហារ​ដែល​អ្នក​គួរ​ញុំ​ា​អោយមាន​កម្រិត ឬ​គួរ​ជៀសវាង គឺ​អាហារ​ដែល​ម្បូ​រ​ជាតិ​ស្ករ​ច្រើន អាហារ​សម្បូរ​ខ្លាញ់ ជាពិសេស​គឺ​ការ​ទទួលទាន​ពេលយប់​តែម្តង៕

LEAVE A REPLY

Please enter your comment!
Please enter your name here