ពិត​ទេ​ស្ត្រីមាឌតូចៗ ពិបាក​សម្រាលកូន?

0
1

ជាទូទៅ​បើ​ឈានដល់​វ័យ​បន្ត​ពូជ​ហើយ ស្ត្រី​នៅតែមាន​កម្ពស់​តូច​ជាង ១,៥០សង់ទីម៉ែត្រ​ទៀត គេ​ចាត់ទុកជា​មនុស្ស​ដែលមាន​មាឌតូច។ តើ​ស្ត្រី​ដែលមាន​មាឌ​បែបនេះ អាចមាន​ផលវិបាក​ក្នុងការ​បង្កើតកូន​ដែរឬទេ?

 

តាមពិត​មិន​ដូច​អ្វីដែល​មនុស្ស​មួយចំនួន​បានគិត​ទាំងអស់​នោះឡើយ ស្ត្រី​ដែលមាន​មាឌតូច​ក៏​អាច​សម្រាលកូន​បាន​ស្រួល​ដែល ក្នុងករណី​អាង​ត្រគាត​របស់​ពួកគេ​លូតលាស់​ល្អ។ លើសពីនេះ ទារក​ដែល​កើតចេញពី​ស្ត្រី​ដែលមាន​មាឌតូច ក៏មាន​សុខភាព​ល្អ​ដូចគ្នា​ទៅនឹង​ស្ត្រី​ដែលមាន​មាឌធំ​ដែរ។

 

 

ប៉ុន្តែ​ក្នុងករណី​ដែល​ស្ត្រី​មាឌតូច ហើយ​ធាត់ អាច​ប្រឈម​នឹង​បញ្ហា​ពិបាក​សម្រាល ដោយសារតែ​អាង​ត្រគាក​តូច និង​គល់ភ្លៅ​ធំ ធ្វើ​ឲ្យ​ទ្វា​មាស​ត្បៀត ដែលជា​ហេតុ​កូន​កើត​មិន​រួច រហូត​ឈានដល់​ការវះកាត់​ក៏មានដែរ។

ប្រសិនបើ​អ្នក​ចង់​សម្រាល​ដោយ​ធម្មជាតិ អាចធ្វើ​ទៅបាន​ដោយ​អាស្រ័យទៅលើ​ការជួយ​សង្គ្រោះ​ពី​អ្នកជំនាញ ដូចជា​ការ​បូម ក៏ប៉ុន្តែ​ទារក​កើតមក​មិនសូវមាន​សុខភាព​ល្អ​នោះទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ខួរក្បាល ឬ​មាន​លក្ខណៈ​មិន​ប្រក្រតី៕

 

ផលវិបាក​នៃ​ការ​សម្រាលកូន​ដោយ​វះកាត់អាចឆក់យកអាយុជីវិតអ្នកម្តាយបាន

ជាទូទៅ ស្ត្រី​ត្រូវបាន​លើកទឹកចិត្ត​អោយ​សម្រាល​បុត្រ​តាមផ្លូវ​ធម្មជាតិ ព្រោះ​ផលវិបាក​នៃ​ការ​សម្រាល​តាម​ធម្មជាតិ មាន​តិចតួច​ជាង​ការវះកាត់។ ករណី​ក្រុមគ្រូពេទ្យ​សម្រេច​ធ្វើការ​វះកាត់ លុះត្រាតែ​ការ​សម្រាល​តាម​ធម្មជាតិ​អាចមាន​គ្រោះថ្នាក់​ចំពោះ​ម្តាយ និង​កូន។ ប៉ុន្តែ​បច្ចុប្បន្ននេះ​អត្រា​នៃ​ការ​សម្រាល​បុត្រ​ដោយ​ការវះកាត់ មានការ​កើន​ឡើងជា​លំដាប់​គួរអោយ​ព្រួយបារម្ភ ជាពិសេស​ការវះកាត់​ដោយ​គ្មាន​មូលហេតុ​ត្រឹមត្រូវ។ ស្ត្រី​មួយចំនួន​យល់​ខុស​ថា ការ​សម្រាលកូន​ដោយ​វះកាត់ មាន ភាពងាយស្រួល ដោយ​មិនចាំបាច់​ឆ្លងកាត់​ការឈឺ​ពោះ​សម្រាល និង​មើលរំលង​ផលវិបាកផ្សេងៗទៅ​ថ្ងៃ​អនាគត ដែល​បណ្តាលមកពី​ការវះកាត់​នេះ។ ដូច្នេះ តើ​មាន​ផលវិបាក​អ្វីខ្លះ​អំឡុង និង​ក្រោយពេល​ការវះកាត់​សម្រាលកូន?

 

 

ក) ផលវិបាក​អំឡុងពេល​វះកាត់៖
– ផលវិបាក​នៃ​ថ្នាំ​សណ្តំ (Syndrome de Mendelson)
– ការបាត់បង់​ឈាម​ច្រើន​ពេល​វះកាត់
– ការ​ដាច់​រហែ​កក​ស្បូន​ខ្លាំង
– របួស​ប្លោកនោម ឬ​ពោះវៀន ដែល​ទាមទារ​ការ​សម្រាក​ពេទ្យ​រយៈពេល​យូរ

ខ) ផលវិបាក​ក្រោយពេល​វះកាត់ភ្លាមៗ ១០% ទៅ ៤២%៖
– ការបង្ក​រោគផ្សេងៗ មានដូចជាៈ ការ​រលាក​ប្លោកនោម រលាក​ភ្នាស​ក្នុង​របស់​ស្បូន រលាក​ស្រោមពោះ ឬ​អាច​ដល់​បង្ក​រោគ​ក្នុង​សរសៃឈាម។
– ការ​ហូរឈាម​ក្រោយពេល​វះកាត់ មាន​កកឈាម​លើ​ស្នាមរបួស​ស្បូន ឬ​ក្រោម​របួស​ស្បែក
– ភាពស្លេកស្លាំង
– ផលវិបាក​ស្ទះ​សរសៃឈាមតូចៗ ជាពិសេស​សរសៃឈាម​ក្នុង​សួត​ធ្វើអោយមាន​វិបត្តិ​ផ្លូវដង្ហើម

 

 

គ) ផលវិបាក​ក្រោយពេល​វះកាត់ នៅពេល​មាន​ផ្ទៃពោះ​លើក​ក្រោយ ស្ត្រី​អាច​ប្រឈម​នឹង៖
– ការវះកាត់​យក​កូន​សារជាថ្មី
– ការ​ធ្លាយ​ស្បូន
– សុក​ពាំង​មាត់ស្បូន
– សុក​ចាក់​ឬ​ស​ក្នុង​សាច់​ស្បូន ឬ​ចាក់​ដល់​ប្លោកនោម

ផលវិបាក​ទាំងអស់នេះ​មិនសូវ​កើតមាន​ជា​ញឹកញាប់​ទេ តែ​ករណីខ្លះ​អាច​គំរាម​គំហែង​ដល់​អាយុជីវិត​ស្ត្រី​បាន។ ដូច្នេះ​រាល់​ការ​សម្រាល​ទាំងអស់ ស្ត្រី​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជាមុន ដើម្បី​ជ្រើសរើស​ការ​សម្រាល​មួយ​ដ៏ សមស្រប និង​មាន​សុវត្ថិភាព​ទាំង​ម្តាយ និង​កូន។

“ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​សម្ភព​និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត នឹង​ផ្តល់​ដំបូន្មាន និង​ពត៌មាន​លំអិត​បន្ថែម ជូន​លោកអ្នក ក្នុងការ​ជ្រើសរើស​វិធី​សម្រាល​បុត្រ”។

LEAVE A REPLY

Please enter your comment!
Please enter your name here