គ្រោះថ្នាក់! ហាម​ប្រើ​ថ្នាំលាបក្រចក និង​ក្រែ​ម​លាប​មាត់ អំឡុងពេល​ពពោះ

0
1

អ្នកណាៗក៏​ចង់​ឲ្យ​កូន​របស់ខ្លួន​មាន​សុខ​ភាពល្អ ហើយ​កើតមក​មាន​សុវត្ថិភាព​ដែរ ប៉ុន្តែ​មាន​ទម្លាប់​មួយចំនួន​របស់​អ្នក​ម្តាយ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ដល់​ទារក​ក្នុង​ផ្ទៃ។ ដូច្នេះហើយ អ្នក​ម្តាយ​គ្រប់រូប​គួរតែ​ចងចាំ ហើយ​ជៀសវាង​គ្រឿងសំអាង​ទាំងពីរ​ប្រភេទ​នេះ ព្រោះ​វា​មាន​ផ្ទុក​សារធាតុ​គីមី​ដែល​បង្ក​គ្រោះថ្នាក់។

 

 

 

ក្រែ​ម​លាប​មាត់

នេះ​ជា​ផលិតផល​ដ៏​ពេញនិយម​ខ្លាំង​បំផុត​សម្រាប់​ស្ត្រី​ទាំងឡាយ ក៏ប៉ុន្តែ​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ជៀសវាង ព្រោះ​វា​មាន​ផ្ទុក​សារធាតុ​គីមី​ជាច្រើន​ដែល​អាច​ជ្រាប​ចូលក្នុង​រាងកាយ​តា​រយៈ​ស្បែក ឬ​ការ​ទទួលទាន​អាហារផ្សេង។ ប្រសិន​ស្ត្រី​មាន​ផ្ទៃពោះ​នៅតែ​ប្រើប្រាស់​ទៀត វា​នឹង​ប​ណ្តោ​ល​ឲ្យ​ប៉ះពាល់​ដល់​ការ​លូត​សាល់​ខួរក្បាល​របស់​ទារក។

 

 

ថ្នាំលាបក្រចក

អ្នក​ត្រូវ​ដឹងថា ថ្នាំលាបក្រចក​ត្រូវបាន​ផ្សំ​ឡើង​ពីសារ​ធាតុគីមី​មួយចំនួន​ដូចជា នីត្រាត គ្រី​ម៉ូ​ឡូ​ស និង​ជាតិ​ពណ៌។ សារធាតុ​គីមី​ទាំងនេះ​អាច​ជ្រាបចូល​ទៅក្នុង​រាងកាយ​តាមរយៈ​ការចាប់​កាន់​អាហារ​ទទួលទាន ហើយ​វា​នឹង​ចូលទៅក្នុង​ឈាម​ទារក​តាមរយៈ​ទងសុខ ដែល​ប​ណ្តោ​ល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ទារក៕

 

លាប​ពណ៌​សក់ និង​ផាត់មុខ កំលុងពេល​មានផ្ទះ​ពោះ​អាច​ប៉ះពាល់​ដល់​ទារក​ធ្ងន់ធ្ងរ

ការស្រាវជ្រាវ​ជាច្រើន​បាន​បង្ហាញថា ការប្រើប្រាស់​ថ្នាំលាប​ពណ៌​សក់ និង​ការតុបតែង​មុខ ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ អា​ចប​ណ្តោ​ល​ឲ្យ​ប៉ះពាល់​ដល់​ទារក នេះ​បើ​យោងតាម​គេហទំព័រ thehealthsite ដែល​បាន​ចុះផ្សាយ។

 

 

ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ ស្ត្រី​គ្រប់រូប​ត្រូវមាន​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្លាំង​បំផុត​ជាមួយនឹង​ការប្រើប្រាស់​គ្រឿងសំអាង ដែលមាន​លក់​នៅលើ​ទី​ផ្សាយ​នានា ព្រោះ​វា​មាន​ផ្ទុក​សារធាតុ​គីមី​បង្ក​ឲ្យ​គ្រោះថ្នាក់​ទាំង​ម្តាយ និង​ទារក​ក្នុង​ផ្ទៃ។ ការប្រើប្រាស់​ផលិតផល​កែ​សម្ផស្ស​ហួសប្រមាណ អាច​បង្ក​ឲ្យ​មាន​ផលវិបាក​ដល់​ការបង្ក​កំណើត ជាពិសេស​ថ្នាំលាបសក់​តែម្តង។

 

 

ការស្រាវជ្រាវ​ជាច្រើន​បាន​បង្ហាញថា ការប្រើប្រាស់​ថ្នាំលាបសក់​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ និង​បំបៅ​ដោះ អា​ចប​ណ្តោ​ល​ឲ្យ​កើត​ជំងឺមហារីក​ឈាម​ចំពោះ​កុមារ​ដែលមាន​អាយុ​ក្រោម ២ឆ្នាំ។ លើសពីនេះទៅទៀត ថ្នាំលាបសក់​ក៏​អាច​បង្ក​ឲ្យ​ទារក​មាន​បញ្ហា​សរសៃប្រសាទ​ផងដែរ នៅពេលដែល​ធំ​ឡើង។

 

 

សរុប​មកវិញ​ការប្រើប្រាស់​ថ្នាំលាបសក់ និង​ផលិតផល​តុបតែង​មុខ សុទ្ធ​តែមាន​ផ្ទុក​សារធាតុ​គីមី ដែល​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ទារក​ដូចគ្នា ក៏ប៉ុន្តែ​ថ្នាំលាបសក់​មាន​គ្រោះថ្នាក់​ខ្លាំង​ជាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here