នៅពេលដែលចង់ឲ្យគ្រួសារមានក្តីសុខ តើអ្នកជាស្វាមីត្រូវធ្វើដូចម្តេច? ក្រៅពីផ្តល់ភាពសប្បាយរីករាយ និងផ្តល់អ្វីៗគ្រប់យ៉ាងតាមតម្រូវការ ក្នុងនាមជាស្វាមី ឬឪពុក គួរតែជៀសវាងរឿងមួយចំនួនទៀត ព្រោះវាមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សេចក្តីសុខនោះទេ ថែមទាំងធ្វើឲ្យមានគ្រោះថ្នាក់ដល់កូន និងប្រពន្ធថែមទៀត។
កុំជក់បារី
ការជក់បារី នៅក្បែរប្រពន្ធកូន ឬក្នុងផ្ទះ មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សុខភាពខ្លួនឯងតែម្នាក់នោះទេ សូម្បីតែអ្នកជាទីស្រឡាញា់ទាំងពីក៏ងាយនឹងរងគ្រោះដូចអ្នកដែរ។
កុំប្រើមាត់ធំមាត់តូច
ការប្រើពាក្យសំដីខ្លាំងៗ ឬជ្រុលប្រើអំពើហឹងង្សារ មិនត្រឹមតែធ្វើឲ្យបាត់បង់ក្តីសុខក្នុងគ្រយសារនោះទេ វាក៏អាចប៉ះពាល់ដល់ផ្លូវចិត្តកូនៗ ដែលធ្វើឲ្យពួកគេយកតម្រាប់តាមនៅពេលធំឡើង។
ពេលទៅធ្វើការកុំមកផ្ទះយប់ពេក ឬគ្មានជូនដំណឹងអ្វីសោះ
ប្រសិនបើអ្នកមកពីធ្វើការយឺត ឬមានកិច្ចការរវល់ច្រើន គួរតែប្រាប់អ្នកផ្ទះឲ្យដឹងផង ព្រោះពួកគេអាចនឹងមានការព្រួបារម្ភអំពីសុវត្ថិភាពរបស់អ្នក។ ម្យ៉ាងវិញទៀត ការទុកឲ្យស្ត្រី និងកូននៅផ្ទះតែពីរនាក់ មិនមែនជាគំនិតល្អឡើយ។
កុំបណ្តោលឲ្យប្រន្ធធ្វើកិច្ចដែលមានគ្រោះថ្នាក់
ក្នុងនាមអ្នកជាស្វាមីពុំគួរបណ្តែតបណ្តោលឲ្យប្រពន្ធមានផ្ទៃពោះ កូនខ្ចី ធ្វើកិច្ចមួយចំនួនដូចជា បោកខោអាវ ជូតផ្ទះ ឬយួររបស់ធ្ងន់ៗនោះឡើយ ព្រោះការងារទាំងនេះអាចបង្កគ្រោះថ្នាក់ផ្សេងៗកើតមានឡើង។
បង្ខំឲ្យប្រពន្ធរួមដំណេកពេលមិនស្រួលខ្លួន
នៅពេលដែលមានអាការមិនស្រួលខ្លួន គ្មានអ្វីល្អប្រសើរជាការសម្រាកនោះទេ ប៉ុន្តែប្រសិនបើអ្នកបង្ខំឲ្យប្រពន្ធរួមភេទតាមដែលចិត្តចង់ ច្បាស់ជាមានរឿងទាស់ទែងគ្នាកើតឡើងជាមិនខាន។ នេះគេហៅថា ស្វាមី មិនចេះយល់ចិត្តប្រពន្ធ ជាពិសេសកុំរួមភេទពេលដែលប្រពន្ធជិតឆ្លងទន្លេរ៕