ក្នុងដំណាក់កាលមានផ្ទៃពោះ យើងសង្កេតឃើញថាស្ត្រីភាគច្រើនតែងតែមានការឡើងទម្ងន់ គ្រាន់តែអ្នកខ្លះឡើងតិច ហើយអ្នកខ្លះទៀតអាចឡើងច្រើន។ តើអ្នកឆ្ងល់ទេ ហេតុអ្វីបានជាក្នុងអំឡុងពេលមានផ្ទៃពោះ ស្ត្រីភាគច្រើនចេះតែឡើងទម្ងន់? បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា ខណៈដែលមានផ្ទៃពោះ ស្ត្រីអាចឡើងទម្ងន់ចាប់ពី ១២គីឡូក្រាម ទៅ ១៦គីឡូក្រាម នេះក៏ដោយសារតែកត្តាមួយចំនួនដូចខាងក្រោម៖
១.ការឡើងទម្ងន់អំឡុងពេលមានផ្ទៃពោះ អាស្រ័យទៅលើទម្ងន់មុនពេលមានផ្ទៃពោះរបស់ស្ត្រីម្នាក់។ ឧទារហណ៍ ប្រសិនបើអ្នកមិនលើសទម្ងន់មុនពេលមានផ្ទៃពោះ អ្នកប្រហែលជាឡើងទម្ងន់តិចតួចប៉ុណ្ណោះ ផ្ទុយទៅវិញប្រសិនបើអ្នកលើសទម្ងន់មុនពេលមានផ្ទៃពោះ អ្នកអាចនឹងឡើងទម្ងន់ខ្លាំងក្នុងពេលមានផ្ទៃពោះ។
២.ក្នុងករណីដែលអ្នកមានកូនភ្លោះ អ្នកច្បាស់ជាប្រឈមនឹងការឡើងទម្ងន់កាន់តែខ្លាំង។
៣.ក្នុងអំឡុងពេមានផ្ទៃពោះប៉ុន្មានខែដំបូង អ្នកអាចឆ្លងកាត់អាការក្អួតចង្អោរ ឬគេហៅថាចាញ់នៅពេព្រឹក ដែលជាមូលហេតុបណ្តោលឲ្យបាត់បង់ទម្ងន់ ប៉ុន្តែបន្ទាប់ពីខែទី៤នៃការមានផ្ទៃពោះ អ្នកអាចចាប់ផ្តើមឡើងទម្ងន់មកវិញ។
៤.កត្តាមួយទៀតដែលបណ្តោលឲ្យឡើងទម្ងន់ក្នុងអំឡុងពេលមានផ្ទៃពោះ គឺអាស្រ័យទៅលសន្ទស្សន៍នៃរាងកាយមុនពេលមានផ្ទៃពោះ និងការទទួលទានថាមពលប្រចាំថ្ងៃរបស់អ្នក៕