វិធី​ងាយៗ ការពារកូន​កើត​មិន​គ្រប់​ខែ

0
1

កូន​គម្រាម​សម្រាល​មិន​គ្រប់​ខែ (Menace d’accoudement prématuré) ឬក៏​អាច​ហៅថា ការ​សម្រាលកូន​មុន​កំណត់ (មុន ៣៧សប្តាហ៍​នៃ​គ៌​រ)។ ដែល​អាច​កើតមាន​ឡើងលើ​ស្ត្រី​កំពុង​ពរ​ពោះ ហើយ​វា​អាច​បង្ក​គ្រោះថ្នាក់​ទៅដល់​សុខភាព​របស់​ម្តាយ និង​ទារក។

Image may contain: 2 people, people sitting

 

១) កត្តា​ប្រឈម៖
កត្តា​ដែល​បណ្តាលអោយ​កូន​គម្រាម​កើត​មិន​គ្រប់​ខែ​មានៈ
– រលាក​ប្លោកនោម
– រលាកមាត់​ស្បូន
– ការ​ក្លាយ​រោគ
– ការជក់បារី និង​ពិសា​រគ្រឿង​ស្រវឹង
– ការ​លើស ឬ​ស្រក​ទម្ងន់​ខ្លាំង​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ
– ម្តាយ​ដែលមាន​បញ្ហា​សុខភាព
– មាន​ផ្ទៃពោះ​កូនភ្លោះ ឬ​ច្រើន
– មាន​ទឹកភ្លោះ​ច្រើន
– មាន​ផ្ទៃពោះ​ញឹក​ពេក
– មាន​ប្រវត្តិ​កើតកូន​មិន​គ្រប់​ខែ ឬ​គម្រាម​កើតមុន​ខែ
– ពិនិត្យ​សុខភាព​មិនបាន​ទៀត​ទាត់
– ការប្រើប្រាស់​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ
– មាន​អារម្មណ៍​ស្ត្រេ​ស

២) រោគសញ្ញា៖
ជាទូទៅ​កូន​គម្រាម​កើត​មិន​គ្រប់​ខែ អាច​ស្តែងចេញ​ជា​រោគសញ្ញា​ដូចជា៖
– ស្បូន​កន្ត្រាក់​ច​ង្កោ​ង​រឹង (ធ្វើអោយមាន​អារម្មណ៍​រឹង​នៅត្រង់​ផ្ទៃពោះ)
– រួយ​ចង្កេះ និង​ណែន​ធ្ងន់​លើ​ថ្ងាស​ក្រោម​ពោះ
– លីងចង្កេះ
– មាន​ទឹករំអិល​ធ្លាក់​មក​ជួនកាល​មាន​លាយ​ឈាម​ប្រា​ល ខុសពី​ធម្មតា។

Image may contain: one or more people and people sitting

 

៣) ផលប៉ះពាល់៖
បញ្ហា​ប្រឈម​រួមមានៈ
– ទារក​អាច​ស្លាប់
– សុខភាព​កូន​មិនល្អ
– មាន​បញ្ហា​សម្រាប់​ការលូតលាស់​របស់​ទារ​ក (ប្រព័ន្ធ​ផ្លូវដង្ហើម ប្រព័ន្ធ​រំលាយ​អាហារ ការលូតលាស់​ខួរក្បាល ។ល)
– ម្តាយ​អាច​ប្រឈមមុខ​នឹង​សម្រាល​មិន​គ្រប់​ខែ​សម្រាប់​គ៌​រ​លើក​ក្រោយ​ទៀត
– បញ្ហា​ផ្លួ​វ​ចិត្ត (ក្តី​បារ​ម្មណ៍​ចំពោះ​ទារក)

៤) វិធី​ការពារ៖
យើង​អាច​ការពារ​បាន​ដោយៈ
– ពិនិត្យ និង​តាមដាន​ផ្ទៃពោះ​អោយបាន​ទៀងទាត់
– កុំ​ធ្វើ​ការងារ​ធ្ងន់ និង​ហួសកំលាំង
– ហាម​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ
– ពុំគួរ​មានកូន​ច្រើន និង​ញឹកញាប់
– ជៀសវាង​ការ​រំលូតកូន​ដោយ​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ

Image may contain: 1 person, sitting

 

ប្រសិនបើ​មាន​អា​ការៈមិន​ប្រក្រតី​ដូចជា ក្តៅខ្លួន ធ្លាក់ឈាម គួរតែ​ឆាប់​រួសរាន់​មក​ពិនិត្យ​ផ្ទៃពោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ធ្វើការ​ស្វែងរក​សញ្ញា​គ្រោះថ្នាក់​ដែលមាន ដើម្បី​អាចធ្វើ​ការព្យាបាល ឬ​អន្តរាគមន៍​វេជ្ជសាស្ត្រ​ទាន់ពេលវេលា ប្រកបដោយ​សុវត្ថិភាព​ទាំង​មាតា និង​ទារក។

Image may contain: 1 person, sittingImage may contain: one or more people, closeup and text

ប្រភព៖Calmette Hospital

LEAVE A REPLY

Please enter your comment!
Please enter your name here