ស្ត្រី​ធ្លាប់​សម្រាលកូន​ដោយ​ការវះកាត់ ក៏​អាច​សម្រាលកូន​តាមផ្លូវ​ធម្មជាតិ​បាន​វិញ​ដែរ!!!

0
1

ជាការ​ពិតណាស់​ស្ត្រី​ដែល​ធ្លាប់​សម្រាលកូន​ដោយ​ការវះកាត់​ពិតជា​មាន​ចម្ងល់​ពី​ការ​សម្រាលកូន​នៅពេល​មាន​ផ្ទៃពោះ​លើក​ក្រោយ។ ស្ត្រី​មួយចំនួន​យល់ថា​គាត់​ពុំ​អាច​សម្រាល​បានទេ ហើយ​ត្រូវតែ​ធ្វើការ​វះកាត់​ម្តងទៀត​នៅពេល​មាន​ផ្ទៃពោះ​លើក​ក្រោយ។

ក) តាម​ការសិក្សា​បង្ហាញ​ឲ្យ​ឃើញថា ៥០% នៃ​ស្ត្រី​ដែលមាន​ស្បូន​ធ្លាប់ធ្វើ​ការវះកាត់ និង​មាន​អាង​ត្រគាក​ប្រហាក់ប្រហែល​ធម្មតា អាច​សម្រាលកូន​តាមផ្លូវ​ធម្មជាតិ​ដោយ​គ្មាន​ផលវិបាក ប៉ុន្តែ​ត្រូវ​ស្ថិតនៅក្រោម​ការតាមដាន និង​វាយតម្លៃ​ហ្មត់ចត់​ពី​គ្រូពេទ្យ​ជំនាញ​ផ្នែក​សម្ភព។

Image may contain: 3 people, people smiling, people sitting

 

 

ខ) កត្តា​ដែល​កំណត់ថា​ស្ត្រី​អាច​សម្រាលកូន​តាមផ្លូវ​ធម្មជាតិ​បាន គឺ​ផ្អែកទៅលើ៖
– ប្រវត្តិ​វះកាត់​ពីមុន (វះ​ដោយ​ការ​បញ្ហា​អ្វី, ផ្ទៃពោះ​គ្រប់​ខែ​ឬទេ?, ប្រភេទ​វះកាត់, ការ​វិត្ត​ន៍​ជំងឺ​ក្រោយ​ការវះកាត់)
– ប្រវត្តិ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី (ឧ. វះកាត់​ស្បូន)
– ការវាយតម្លៃ​ទម្ងន់​ទារក
– ការវាយតម្លៃ​ទៅលើ​អាង​ត្រគាក
– ការវាយតម្លៃ​មាត់ស្បូន (ការបើក​នៃ​មាត់ស្បូន និង​កម្ពស់​ទម្ងន់​កូន)
– ការចង់បាន​របស់​អ្នកជំងឺ (Souhait de la patiente)

គ) តើ​ស្ត្រី​អាច​ប្រឈម​បញ្ហា​អ្វីខ្លះ?
ស្ត្រី​អាច​ប្រឈមមុខ​នឹង​ការ​រហែក​ស្បូន (La rupture) ក្នុងពេល​កំពុង​ពរ​ពោះ និង​ក្នុងពេល​ឈឺពោះ​សម្រាល ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ម្តាយ និង​ទារក​ក្នុង​ផ្ទៃ (អត្រា​ស្លាប់ទារ​កមាន​ប្រហែល ៥.៥% mortalité néonatale ក្នុងករណី​រហែក​ស្បូន)។

Image may contain: one or more people

 

 

ឃ) ហេតុអ្វី​បានជា​ស្ត្រី​ចាំបាច់​ត្រូវ​តាមដាន​ដោយ​ក្រុមគ្រូពេទ្យ​ជំនាញ?
១- ក្នុងពេល​ពរ​ពោះ: អត្រា​នៃ​ការ​រហែក​ស្បូន​ដោយ​ឯកឯង គឺ​ជួប​ដោយ​កម្រ និង​មាន​កម្រិត​ទាប
២- ក្នុងពេល​ឈឺពោះ​សម្រាលៈ អត្រា​នៃ​ការ​រហែក​ស្បូន​មាន​ខ្ពស់ ដែល​តម្រូវ​ឲ្យ​មានការ​តាមដាន​ទៅលើ៖
– ការតាមដាន​ចង្វាក់បេះដូង​កូន
– ការធ្លាក់​ឈាម
– ការឈឺចាប់​ត្រង់​ថ្នេរ​វះ
– ការ​កន្ត្រាក់​ស្បូន
រាល់​ការប្រែប្រួល​ចង្វាក់បេះដូង​កូន (ញាប់​ពេក, យឺត​ពេក, ចង្វាក់​រាបស្មើ) លាយឡំ​ការ​ធ្លាក់ឈាម។ ការឈឺចាប់​ខ្លាំង​នៅត្រង់​ថ្នេរ​វះ ការ​កន្ត្រាក់​នៃ​ស្បូន​ញាប់​ហើយខ្លាំងៗ ឬ​បាត់​ការ​កន្ត្រាក់​នៃ​ស្បូន គឺជា​សញ្ញា​នៃ​ការត្រៀម​នឹង​រហែក ឬ​រហែក​ស្បូន។

Image may contain: one or more people and text

 

 

៥) អនុសាសន៍​ពី​គ្រូពេទ្យ​ជំនាញ​ផ្នែក​សម្ភព៖
– ស្ត្រី​ដែល​ស្បូន​ធ្លាប់​វះកាត់​ហើយ និង​កំពុងតែ​ពរ​ពោះ បើសិនជា​មានការ​ឈឺពោះ (Contractron utérin) ត្រូវតែ​សម្រាក​ពេទ្យ។
– គប្បី​មក​ពិគ្រោះ​ផ្ទៃពោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​ពិភាក្សា​ពី​ការ​សម្រាលកូន​លើក​ក្រោយ
– ការប្រើប្រាស់​ថ្នាំ​មួយចំនួន​ត្រូវបាន​ហាមឃាត់ ក្នុងពេល​តាមដាន​ការ​សម្រាល
– ប្រសិនបើ​ស្ត្រី ស្នើសុំ​ធ្វើការ​វះកាត់​ម្តងទៀត ក្រោយពី​ការ​ខ្វល់​ពី​ផលចំណេញ ដែល​ប៉ះពាល់​ពី​គ្រូពេទ្យ​ជំនាញ ការវះកាត់​នឹងត្រូវ​បានធ្វើ​ដោយ​គ្រូពេទ្យ​ជំនាញ
– ករណី​ពិសេស​មួយចំនួន ការវះកាត់​ត្រូវធ្វើ​ដោយ​ជៀស​មិនបាន​ដូចជា ៖
• ស្បូន​ដែល​ធ្លាប់​ឆ្លងកាត់​ការវះកាត់ ២ដង​រួចហើយ (Utérus bicicatriciel)
• កូន​បញ្ច្រាស់ កូន​ថ្លោស កូនភ្លោះ​ឬ​ច្រើន។

ស្ត្រី​គ្រប់រូប​អាចមក​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​យើង ដើម្បី​ទទួល​ការប្រឹក្សា​យោបល់​ដ៏​ល្អ ដែល​ធានា​នូវ​សុខមាលភាព សុវត្ថិភាព នៅមុន និង​ក្រោយ​សម្រាល ជាពិសេស​អំឡុងពេល​ស​ម្រា​ល។

ប្រភព៖Calmette Hospital

LEAVE A REPLY

Please enter your comment!
Please enter your name here