មេរោគ Zika អាច​បង្ក​ឲ្យ​រលូត​កូន ឬ​កូន​ស្លាប់​ក្នុង​ផ្ទៃ ដោយ​គ្មាន​រោគសញ្ញា

0
1

អ្នកស្រាវជ្រាវ​បាន រកឃើញថា ការ​ឆ​មេរោគ Zika ខណៈពេល​មាន​ផ្ទៃពោះ​ដំណាក់កាល​ដំបូង មាន​ចំនួន ២៦ភាគរយ ដែល​ជួបប្រទះ​បញ្ហា​រលូត ឬ​កូន​ស្លាប់​ក្នុង​ផ្ទៃ ដោយ​គ្មាន​រោគសញ្ញា​បង្ហាញ​ឲ្យ​ដឹង​ឡើយ។

 

លោក Koen Van Rompay ជា​អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ កាលីហ្វ័រ​ញ៉ា បាន​និយាយថា «អត្រា​នៃ​ស្ត្រី​រលូត​កូន និង​ស្លាប់​កូន​ក្នុង​ផ្ទៃ ដោយសារតែ​ការឆ្លង​មេរោគ Zika មាន​កម្រិត​ខ្ពស់ជាង​ស្ត្រី​ធម្មតា​រហូតដល់​ទៅ ៤ដង »។
មេរោគ Zika អាច​បង្ក​ឲ្យ​កុមារ​មាន​ភាពមិនប្រក្រតី​នៃ​ខួរក្បាល ដែល​គេ​ហៅថា microencephaly និង​ធ្វើ​ឲ្យ​ខូច​អវយវៈ​ដទៃទៀត។ ជំងឺ Zika ដែល​កើត​លើ​មនុស្សពេញវ័យ អា​មាន​អាការ​គ្រុនក្តៅ កន្ទួល​រមាស់ ឈឺក្បាល ឈឺ​សាច់ដុំ និង​ភ្នែក​ក្រហម។

 

ចំពោះ​ការស្រាវជ្រាវ​ដទៃទៀត ដែល​ប្រមូលផ្តុំ​ទិន្នន័យ​ដោយ មជ្ឈមណ្ឌល់ National Primate Research Centers បាន​បង្ហាញថា មេរោគ Zika នឹង​ចូលទៅក្នុង​ស្បូន​របស់​មនុស្ស​ស្រី និង​រារាំង​ជាលិកា​ដែល​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​នៃ​គភ៌។ លទ្ធផល ក្នុងអំឡុង​ត្រីមាស​ទី១ នៃ​ការ​មាន​ផ្ទៃពោះ ទារក​អាច​រលូត ឬ​ស្លាប់ បាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here