បរិមាណ​សារធាតុ​រ៉ែ៣ប្រភេទ ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវការ​ប្រចាំថ្ងៃ

0
1

សារធាតុ​រ៉ែ ដែល​ស្ត្រី​មាន​ផ្ទៃពោះ ឬ​កំពុងតែ​បំបៅ​ដោះ​កូន​ត្រូវការ​ជាប្រចាំ​ថ្ងៃ គឺ​កាល់ស្យូម អាស៊ីត​ហ្វូ​លិ​ក និង​ជាតិ​ដែក។ ក៏ប៉ុន្តែ តើ​អ្នកដឹង​ទេ​ថា វីតាមីន និង​សារ​ធា​រ៉ែ​ទាំងនោះ គួរតែ​ទទួលទាន​កម្រិតណា​ទើប​ល្អ​ចំពោះ​អ្នក​ម្តាយ និង​កូន​ក្នុង​ផ្ទៃ? ដូច្នេះ ដើម្បី​ដឹង​ច្បាស់ សូម​ស្វែងយល់​ពី​ការបង្ហាញ​ដូចខាងក្រោម៖

Image result for pregnant vitamins

 

អាស៊ីត​ហ្វូ​លិ​ក

សម្រាប់​សារធាតុ​រ៉ែ​មួយ​នេះ អ្នក​ត្រូវ​ទទួលទាន​ចាប់ពី ៤០០ ទៅ ៨០០មីក្រូ​ក្រាម រហូតដល់​ចុង​ត្រីមាស​ចុងក្រោយ។ ចំពោះ​ស្ត្រី​ដែល​ធ្លាប់មាន​បញ្ហា​សរសៃប្រសាទ ត្រូវបាន​កម្រិត​ឲ្យ​ទទួលទាន​ត្រឹមតែ ៤០០មីក្រូ​ក្រាម​ក្នុង​មួយថ្ងៃ​ប៉ុណ្ណោះ។

Related image

 

ជាតិ​ដែក

ជាតិ​ដែក គឺជា​សារធាតុ​រ៉ែ​ដែលមាន​សារៈសំខាន់​ខ្លាំង​បំផុត​ក្នុងការ​ដោះស្រាយ​បញ្ហា​ខ្វះ​ឈាម ឬ​ភាពស្លេកស្លាំង។ ប្រសិនបើ​អ្នក​បរិភោគបាន ៣០មី​លី​ក្រាម​ក្នុង​មួយថ្ងៃ មិនចាំបាច់​ព្រួ​បារម្ភ​ចំ​ពោ​បញ្ហា​ខ្វះ​ឈាម ឬ​ភាពស្លេកស្លាំង​នោះទេ។

Image result for pregnant vitamins

 

កាល់ស្យូម

ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ទទួលទាន កាល់ស្យូម ១០០០មី​លី​ក្រាម អាចជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​សម្ពាធ​ឈាម​អំឡុងពេល​មាន​ផ្ទៃពោះ។ ថ្នាំ​វីតាមីន​ចម្រុះ​បច្ចុប្បន្ន​ភាគច្រើន​មាន​ផ្ទុក​កាល់ស្យូម​ត្រឹមតែ ២០០ ទៅ ៣០០មី​លី​ក្រាម​ប៉ុណ្ណោះ។

Image result for pregnant vitamins

 

ក្រៅពី​សារធាតុ​រ៉ែ​ទាំងនេះ នៅមាន​វីតាមីនសំខាន់ៗជាច្រើន​ទៀត ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ខ្វះ​មិន​បានឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here