លក្ខខណ្ឌ៥ចំណុច អ្នក​ម្តាយ​ត្រូវ​ជៀស​ឲ្យ​បាន ប្រយ័ត្ន​កូន​កើតមកមិនគ្រប់លក្ខណៈ

0
1

អ្នក​ម្តាយ​គ្រប់រូប​ត្រូវ​ដឹងថា ក្នុង​រយៈ៩ខែ​ដែល​ទារក​កាច់​សំបុក​នៅក្នុង​ផ្ទៃ ពួកគេ​មានការ​លូតលាស់​ជា​រៀងរហូត គ្មាន​ថ្ងៃ​សម្រាក​ឡើយ។ ដោយសារតែ​ការលូតលាស់​ឥតឈប់ឈ​រ​នេះហើយ ទើប​អ្នកជំនាញ​បានធ្វើការ​ព្រមាន​ពី​លក្ខខណ្ឌ​មួយចំនួន​ដែល​ស្ត្រី​ត្រូវ​ជៀសវាង​ឲ្យ​បាន ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ការលូតលាស់​របស់​ពួកគេ។ តើ​លក្ខខណ្ឌ​អ្វី​ខ្លះទៅ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការលូតលាស់​របស់​ទារ​ក? ខាងក្រោម​នេះ គឺជា​ម្លើ​យ​ដែល​អ្នក​ចង់ដឹង៖

Image result for pregnant

 

 

អ្នក​ម្តាយ​ជក់បារី និង​ផឹកស្រា

របស់​ទាំងពីរ​យ៉ាងនេះ​សុទ្ធតែ​អាច​បង្ក​ឲ្យ​មាន​ផល​លំបាក​ដល់​សុខភាព​មនុស្ស​ទូទៅ ចុះ​ទំរាំ​តែ​ទារក​ទើបនឹង​វិ​វត្ត​ទៀត តើ​គ្រោះថ្នាក់​យ៉ាងណា​ទៅ? មិន​ថា​ផ្សែង ឬ​ជាតិ​អាល់កុល​នោះទេ នៅពេល​ស្រូប​ចូលទៅក្នុង​ខ្លួន វា​នឹង​បញ្ចូនទៅ​កាន់​ទារក​តាមរយៈ​សុក ដោយផ្ទាល់ ដែល​បង្ក​ហានិភ័យផ្សេងៗមើលមិនឃើញ​ឡើយ។ ដូច្នេះ ដំឡុង​ពេល​មាន​ផ្ទៃពោះ និង​បំបៅ​ដោះ​កូន អ្នក​ត្រូវ​ព្យាយាម​គេចចេញ​ឲ្យ​ឆ្ងាយ​ពី​របស់​ទាំងនេះ។

Image result for បារី

 

 

ទទួល​សារធាតុចិញ្ចឹម​មិន​គ្រប់គ្រាន់

រឿង​មួយ​នេះ​ពិតជា​ចាំបាច់​ខ្លាំង​ណស់​សម្រាប់​ទារក ព្រោះ​ពួកគេ​ត្រូវការ​លូតលាស់ មិន​ថា​សរីរាង្គ​ខាងក្នុង ឬ​ខាងក្រៅ​ឡើយ។ ក្នុងករណី​ដែល​ស្ត្រី​មិនបាន​បំពេញ​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​ទេ ទារក​អាច​កើតមក​មាន​ភាពស្លេកស្លាំង ឬ​មាន​បញ្ហា​មិន​ប្រក្រតី​ណាមួយ។

Image result for ស្រា

 

 

មាន​សំលេង​រំខាន​ខ្លាំង

ឈានដល់​ខែ​ទី៦នៃ​ការ​មាន​ផ្ទៃពោះ ទារក​អាច​ស្តាប់ឮ​សំលេង​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ហើយ ហើយ​ពួក​ក៏មាន​ប្រតិកម្ម​ជាមួយនឹង​សំលេង​ទាំង​នោះដែរ។ ប្រសិនបើ​អ្នកធ្វើ​អ្វី​ដែលមាន​សំលេង​ឮខ្លាំងៗ អាច​រំខាន​ដល់​សេចក្តីសុខ​របស់​ពួកគេ​ក្នុងការ​សម្រាក ហើយ​ការលូតលាស់​ក៏​ទទួលរង​នូវ​ផលប៉ះពាល់​ដូចគ្នា។

Image result for stress pregnant

 

 

ថ្នាំ

ស្ត្រី​មាន​ផ្ទៃពោះ ងាយ​ជួប​ប្រទេះ​នឹង​បញ្ហា​ឈឺ​ចុកចាប់​សន្លាក់​ដៃជើង ឈឺចង្កេះ ឈឺក្បាល ចាញ់ ឬ​គ្រុនផ្តាសាយ​ខ្លាំងណាស់។ នេះ​ជា​ហេតុផល​ដែល​ស្ត្រី​មាន​ផ្ទៃពោះ រត់​រក​ថ្នាំ​ដើម្បី​ប្រឆាំងនឹង​ជំងឺ​ទាំងអស់នេះ។ ប៉ុន្តែ អ្នកមាន​ផ្ទៃពោះ​ត្រូវ​ចាំ​ថា ថ្នាំ​មិនល្អ​សម្រាប់​ទារក​ក្នុង​ផ្ទៃ​ឡើយ ព្រោះ​វា​អាចធ្វើ​ឲ្យ​រាងកាយ​ទន់ខ្សោយ ហើយ​អាចមាន​អ​វយៈ​មិន​ពេញ​ល្ខ​ខណ្ឌៈ ដូច្នេះ​បើ​គ្មាន​វេជ្ជបញ្ជារ​ត្រឹមត្រូវ​ទេ កុំ​ទទួលទាន​ផ្តេសផ្តាស់​ឲ្យ​សោះ។

 

 

មាន​សម្ពាធ​ផ្លូវ​អាម​រ្ម​ណ៍

កុំថាឡើយ​មនុស្ស​ធំ សូម្បីតែ​ទារក​ដែលមាន​អាយុ ៧ខែ​ឡើងទៅ ក៏​ចេះ​សប្បាយ និង​កើតទុក្ខ ដែរ។ ណាមួយ​នេះ​ជា​ពេលដែល​ទារក​ចាប់ផ្តើម​ទទួល​អារម្មណ៍​ពី​អ្នក​ម្តាយ ដូច្នេះ​ប្រសិនបើ​អ្នក​ម្តាយ មាន​បញ្ហា​ស្ត្រេ​ស​រាល់រាល់ ទារក​ក៏​កើត​ស្ត្រេ​ស​ដូចគ្នា ហើយ​ពួកគេ​នឹង​ជួប​បញ្ហា​លូតលាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here