៣ចំណុច អ្នក​ម្តាយ​ទើបនឹង​សម្រាលកូន​ដំបូង​គេច​មិន​ផុត​ឡើយ

0
1

រឿង​ដំបូងបង្អស់ និង​ចាំបាច់​បំផុត ដែល​អ្នក​ម្តាយ​គ្រប់រូប​ត្រូវតែ​ធ្វើ​ខាន​ពុំបាន គឺ​ការ​បំបៅ​ដោះ​កូន ក្រោយពេល​កើតមក​ភ្លាម ព្រោះ​ទឹកដោះ​មិន​ត្រឹមតែ​អាច​បំបាត់​ភាព​ស្រេកឃ្លាន​នោះទេ វា​ថែមទាំង​ជួយ​ឲ្យ​ទារក​ឆាប់​រីកលូតលាស់ និង​មាន​សុខ​ភាពល្អ​ថែមទៀត។ ប៉ុន្តែ អំឡុងពេល​បំបៅ​ដោះ​កូន​នេះ អ្នក​ម្តាយ​ថ្មោងថ្មី​អាច​ប្រឈម​មុននឹង​បញ្ហា​មួយចំនួន​គេច​មិន​ផុត​ឡើយ។ ខាងក្រោម​នេះ គឺជា​បញ្ហា​មួយចំនួន ដែល​ស្ត្រី​ត្រូវ​ជួបប្រទះ​អំឡុងពេល​បំបៅ​ដោះ​កូន៖

Image result for baby and mom breastfeeding sexy

 

 

សុដន់​រីក​មាឌធំ​ជាង​មុន

មិន​ថា ដំណាក់កាល​មាន​ផ្ទៃពោះ ឬ​ក្រោយពេល​សម្រាល​នោះទេ អ័រម៉ូន​របស់​មនុស្ស​ស្រី​នៅតែមាន​ការប្រែប្រួល ដែល​ធ្វើ​ឲ្យ​សុដន់​រីក​មាឌ​ជាង​មុន ដើម្បី​បង្កើន​ការផលិត​ទឹកដោះ សម្រាប់​បំពេញតម្រូវការ​របស់​ទារក។ ក្រៅពីនេះ ប្រសិនបើ​អ្នក​ម្តាយ​មិនអាច​បំបៅ​ដោះ​កូន​ឲ្យ​បាន​ញឹក​ញ​ប់ ទឹកដោះ​នឹង​កើនឡើង​កាន់តែច្រើន ដែល​ធ្វើ​ឲ្យ​ហើម នឹង​ឈឺចាប់។

Related image

 

 

ចុង​សុដន់​រាបស្មើ នឹង​ប្រែជា​លៀន​មក​ក្រៅ

ស្ត្រី​មួយចំនួន​អាចមាន​ចុង​សុដន់​រាបស្មើ ក៏ប៉ុន្តែ​នៅពេល​បំបៅ​ដោះ​កូន វា​នឹង​លៀន​ចេញ​មកវិញ។ ការ​បំបៅ​ដោះ​កូន​អាចមាន​ផល​លំបាក ប្រសិនបើ​ក្បាល​សុដន់​រាបស្មើ ឬ​លឹប​ចូលក្នុង ដូច្នេះ​ប្រសិនបើ​អ្នកមាន​ស្ថានភាព​បែបនេះ គួរតែ​ប្រញាប់​រក​ជំនួយ​ពី​គ្រូពេទ្យ​ភ្លាម។

Image result for baby and mom breastfeeding sexy

 

 

បំពង​ផលិត​ទឹកដោះ​អាច​រាំងស្ទះ

បញ្ហា​មួយទៀត ដែល​អ្នក​ម្តាយ​ទើបនឹង​សម្រាលកូន​ដំបូង​ត្រូវ​ជួបប្រទះ គឺ​ស្ទះ​បំពង់​ផលិត​ទឹកដោះ ដោយសារតែ​ទឹកដោះ​ខាស់។ នៅពេលដែល​បញ្ហា​នេះ​កើតឡើង ទឹកដោះ​មិនអាច​បង្ហូរ​ចេញ​តាមរយៈ​ក្បាល​សុដន់​បានឡើយ ហើយ​វា​នឹងត្រូវ​ប្រមូលផ្តុំ​កាន់តែច្រើនឡើង។ នេះ​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​ឈឺចាប់​ក្នុង​សុដន់ ចំណែកឯ​ទារក​ក៏​មិនអាច​បៅដោះ​បានដែរ៕

Related image

LEAVE A REPLY

Please enter your comment!
Please enter your name here