ប៉ូតាស្យូម គឺជាប្រភពនៃសារធាតុចិញ្ចឹមដែលមានតួនាទីក្នុងការកន្ត្រាក់សាច់ដុំ រក្សាសម្ពាធឈាម កាត់បន្ថយបញ្ហារមួលក្រពើ និងហើមជើងក្នុងអំឡុងពេលមានផ្ទៃពោះ។ អ្នកជំនាញជាច្រើនបានផ្តល់អនុសាសន៍ថា ស្ត្រីមានផ្ទៃពោះគួរតែទទួលទានប៉ូតាស្យូម ឲ្យបានគ្រប់គ្រាន់ ឬ៤៧០០មីលីក្រាមក្នុងមួយថ្ងៃ។
មិនតែប៉ុណ្ណោះ សម្រាប់ស្ត្រីមានផ្ទៃពោះដែលកើតមានបញ្ហារាករួស ឬក្អួតចង្អោរ អាចសម្រាលបាន ប្រសិនបើទទួលទានសារធាតុប៉ូតាស្យូមនេះ។ ទោះជាយ៉ាងណា ក្នុងករណីដែលសត្រីមានផ្ទៃពោះ កង្វះសារធាតុប៉ូតាស្យូមនៅក្នុងរាងកាយ អាចបង្កឲ្យមានបញ្ហា អស់កម្លាំង ទល់លាមក រមួលក្រពើ ស្បែកស្ងួត ស្ពឹកអវយវៈ កើតជំងឺធ្លាក់ទឹកចិត្ត…។
អាស្រ័យហេតុនេះ ដើម្បីទទួលបានសារធាតុប៉ូតាស្យូមគ្រប់គ្រាន់ សូមស្ត្រីមានផ្ទៃពោះគ្រប់រូប គួរតែទទួលទាបន្លែធម្មជាតិឲ្យបានច្រើន៕