ក្រោយពេលសម្រាលកូនហើយ ស្ត្រីទាំងឡាយត្រូវការសម្រាកឲ្យបានគ្រប់គ្រាន់ ដើម្បីពង្រឹងសុខភាពឲ្យឆាប់រឹងមាំឡើងវិញ។ ក៏ប៉ុន្តែទន្ទឹមនឹងការសម្រាក អ្នកក៏គួរតែព្យាយាមថែរក្សាសុខភាពឲ្យបានល្អដែរ ជាពិសេសក្រោយពេលសម្រាលកូនមួយខែ ព្រោះនេះជាពេលវេលាដ៏សំខាន់បំផុត ហើយបើអ្នកបណ្តោលខ្លួសផ្តេសផ្តាស់អាចបង្កឲ្យមានប៉ះពាល់ពេញមួយជីវិត។ ដើម្បីថែរក្សាសុខភាពឲ្យបានល្អ ស្ត្រីដែលសម្រាលកូនបានមួយខែ ហាមធ្វើរឿងទាំងអស់នេះ។
១.ក្រៅពីសម្រាកឲ្យបានច្រើន អ្នកគួរតែជៀសវាងលើករបស់ធ្ងន់។
២.ហាមនិយាយទូរសព្ទយូរ ឬមើលទូរទស្សន៍ច្រើនពេកពេក ព្រោះវាអាចប៉ះពាល់ដល់ត្រចៀក និងភ្នែកទៅថ្ងៃក្រោយ។
៣.ច្រាស់ដុសធ្មេញរឹងៗ ព្រោះវាអាចបង្កឲ្យមានជំងឺអញ្ចាញធ្មេញ។
៤.កុំប្រើប្រាស់ម៉ាស៊ីនត្រជាក់ ព្រោះវាក៏ជាចំណែកមួយដែលអាចបណ្តោលឲ្យមានគ្រោះថ្នាក់ដល់សុខភាពផងដែរ។
៥.ចំពោះបន្ទប់គេង អ្នកត្រូវបើកបង្អួចចោលរាល់ថ្ងៃ យ៉ាងតិចបំផុតកន្លះម៉ោង ដើម្បីឲ្យមេរោគហើរចេញក្រៅ។
៦.កុំភ្លេចឲ្យសោះ ពាក់មួក ស្រោមជើងស្រោមដៃ ឲ្យជិតៗ ព្រោះវាអាចជួយការពារអ្នកមិនឲ្យកើតជំងឺឈឺក្បាល៕