អាណិត​ណាស់! អូស​អេកូ៣ដង ឃើញ​ធម្មតា ដល់ពេល​កើតមក​ទារក​មាន​ក្បាល​ពីរ

0
1

ករណីរ​កម្រ​មួយទៀត​ហើយ​ដែល​កើតឡើង​នៅក្នុង​ប្រទេស​ឥណ្ឌា ដោយ​ទារក​ម្នាក់​កើតមក​មាន​ក្បាល​ជាប់​គ្នា​ពីរ ប៉ុន្តែ​ដងខ្លួន​តែមួយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង។

វេជ្ជបណ្ឌិត​បាន​និយាយថា តាមពិត​ករណីនេះ​ប​ណ្តោ​ល​មកពី​ស៊ុត​ពីរ​បង្ក​កំណើត​មិនបាន​ពេញលេញ​នៅក្នុង​ស្បូន ដែល​បង្ក​ឲ្យ​ញែក​ខ្លួន​មិន​ដាច់ពីគ្នា។ បើ​យោងតាម​ស្ថិតិ​បង្ហាញថា ករណីនេះ​មាន​អត្រា ១ភាគ ២៥០,០០០ករណី ដែល​ត្រូវបាន​គេ​ចាត់ទុកជា​ករណី​កម្រ​បំផុត។

Nhói lòng bé trai sinh ra với hai khuôn mặt, hai bộ não trên cùng một cơ thể - Ảnh 1.

 

 

ឪពុកម្តាយ​ក្មេងប្រុស​ម្នាក់នេះ​មានឈ្មោះ Ernilasari និង Mustafa មានការ​អស់​ស​ង្ឈឹ​ម​យ៉ាងខ្លាំង​ក្នុងការ​ជួយសង្គ្រោះ​កូន​របស់​គួរ ខណៈដែល​គ្រួសារ​ស្ថិតនៅក្នុង​ស្ថានភាព​ក្រីក្រ​ផង​នោះ។ ឪ​ពុ​ម្តាយ ទារក​នេះ​បានបញ្ជាក់​ទៀតថា គាត់​បាន​ទៅ​អូស​អេកូ ៣ដង តែ​មិនឃើញ​មាន​ភាពមិនប្រក្រតី​ណាមួយ​កើតឡើង​នោះទេ ប៉ុន្តែ​ដល់ពេល​កូន​កើតមក​បែរជា​កើតរឿង​ស្មាន​មិន​ដល់​ទៅវិញ។

ក្រុមគ្រូពេទ្យ​បាន​និយាយថា ក្មេង​រូបនេះ អាច​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម ដោយសារតែ​ការប្រមូលផ្តុំ​នៃ​សារធាតុ​រាង​ក្នុង​ខួរក្បាល។ មិនតែប៉ុណ្ណោះ គេ​អាច​ទទួលរង​នូវ​ការខូចខាត​ខួរក្បាល ឬ​មាន​បញ្ហា​ទាក់ទង​ទៅនឹង​ភាសា ការ​ស្តាប់ ការចង់ចាំ សូម្បីតែ​ជំងឺឆ្កួតជ្រូក។

 

 

គ្រូពេទ្យ​បានបញ្ជាក់​ទៀតថា ទារក​នេះ​ត្រូវការ​វះកាត់​យក​ក្បាល​មួយ​ចំហៀង​ចេញ ក៏ប៉ុន្តែ​ក្តី​ស​ង្ឈឹ​មរ​ស់មានភាព​តិច​ណាស់៕

Nhói lòng bé trai sinh ra với hai khuôn mặt, hai bộ não trên cùng một cơ thể - Ảnh 2.Nhói lòng bé trai sinh ra với hai khuôn mặt, hai bộ não trên cùng một cơ thể - Ảnh 3.

LEAVE A REPLY

Please enter your comment!
Please enter your name here