សារៈសំខាន់​នៃ ការពិនិត្យ​អេកូ​ផ្ទៃពោះ!

1
1

ការពិនិត្យ​អេកូ​សាស្ត្រ ពុំមាន​ផលប៉ះពាល់​អ្វី​ឡើយ​ដល់​ទារក​ក្នុង​ផ្ទៃ និង​អ្នក​ម្តាយ ទោះបី​មានការ​ពិនិត្យ​ច្រើនដង​ក៏ដោយ។ ជាធម្មតា​អ្នក​ម្តាយ​ត្រូវ​ពិនិត្យ​អេកូ​សាស្ត្រ អោយបាន ៥ដង ទៅតាម​ការ​ណាត់ជួបរ​បស់​វេជ្ជបណ្ឌិត​ជំនាញ ប៉ុន្តែ​បើសិន​ក្នុងករណី​ណាមួយ​មិនធម្មតា អ្នក​ត្រូវ​ពិនិត្យ​បន្ថែមទៀត​ទៅតាម​ស្ថានភាព​ជាក់ស្តែង។ ការពិនិត្យ​អេកូ​សាស្ត្រ​ឲ្យ​បាន ៥ដង​នេះ គឺមាន​សារៈសំខាន់​ទៅតាម​អាយុ និង​ការវិវត្តន៍​របស់​ទារ​ក​ក្នុង​ផ្ទៃ៖

 

 

១) លើក​ទី១ (នៅពេល​បាត់​រដូវ)៖

– តើ​កូន​ស្ថិតនៅក្នុង ឬ​នៅក្រៅ​ស្បូន?

– ទារក​កំពុង​វិវត្តន៍ ឬ​ឈប់​វិវត្តន៍?

 

២) លើក​ទី២ (១២សប្តាហ៍ – ១៥សប្តាហ៍)៖

– តើ​កូន​តែមួយ ឬ​ភ្លោះ? (ភ្លោះ​អាច ២ ឬ ៣ ឬ ៤)

– ដើម្បី​កំណត់​ថ្ងៃ​បង្ក​កំណើត និង​ថ្ងៃ​គ្រប់​ខែ

– វាស់​កម្រាស់​កញ្ចឹងក​កូ​ន (clarté nucale) និង​ពិនិត្យ​រក trisomie 21

– ភាពមិនប្រក្រតី​របស់​ទារក (malformation):

  • សន្ទះ​ទ្រូង​ចំហ (hernie diaphragmatique)
  • ពោះវៀន​ចេញ​ក្រៅ (laparoschisis)
  • ទារក​អត់​លលា​ដ៏​ក្បាល (anencéphalie)

– តើ​ជា​កូន​ពង (កូន​ដែល​មិនមាន​រូបរាង​ជា​ទារក grossesse môlaire) ឬ​កូន​ធម្មតា

– កំណត់​ភេទ​កូន ស្រី ឬ ប្រុស

 

 

៣) លើក​ទី៣ (២៣សប្តាហ៍ – ២៥សប្តាហ៍)៖

ជា​អំឡុង​ពេលដែល​អេកូ​សាស្ត្រ​មើល​លម្អិត នូវ​គ្រប់​សរីរាង្គ​របស់​ទារ​ក:

– ខួរក្បាល (មានទឹក​ក្នុង​ខួរក្បាល។ល)

– មុខ មាត់ ភ្នែក ច្រមុះ ត្រចៀក កន្លើត (មាត់​ឆែប។ល)

– បេះដូង (បេះដូង​ប្រហោង។ល)

– សួត ថ្លើម ក្រលៀន ក្រពះ ពោះវៀន ផ្លោក​នោម (ពេញលក្ខណៈ។ល)

– ឆ្អឹងខ្នង សន្ទះ​ទ្រូង (hernie diaphragmatique)

– អវយវៈ (លើស ឬ​ខ្វះ)

 

៤) លើក​ទី៤ (៣៣សប្តាហ៍ – ៣៥សប្តាហ៍)៖

– ការលូតលាស់ និង​សុខភាព​ទារក

– ទម្រង់ និង​ទម្ងន់​កូន

– ទីតាំង​របស់​សុក

– បរិមាណ​ទឹកភ្លោះ

– បញ្ហាផ្សេងៗទៀត​ដែល​អាច​កើតមាន​ចំពោះ​ទារក

 

 

៥) លើក​ទី៥ (ដល់​ថ្ងៃ​កំណត់​សម្រាល​ហើយ មិន​ឈឺពោះ​សម្រាល)៖

– តាមដាន​សុខភាព​កូន (កូន​ខ្សោយ។ល)

– តាមដាន​ទឹកភ្លោះ (អស់​ទឹកភ្លោះ ទឹកភ្លោះ​តិចពេក ច្រើនពេក។ល)

 

“ ការពិនិត្យ​អេកូ​ផ្ទៃពោះ​ចំពោះ​ស្ត្រី​មានគភ៌ មាន​សារៈសំខាន់​ណាស់​ក្នុង​ការតាមដាន​ការវិវត្តន៍​សរីរាង្គ និង​ដឹង​ពី​ជំងឺផ្សេងៗរបស់​ទារក​ដែល​នៅក្នុង​ផ្ទៃ។ ដូច្នេះ​សូម​អញ្ជើញ​មក​តាមដាន​ផ្ទៃពោះ និង​ពិនិត្យ​អេកូ​សាស្ត្រ​ជាមួយ​គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​រកអោយឃើញ​ថា​មាតា និង​ទារក​ពិតជា​មាន​ស្ថានភាព​សុខភាព​ល្អ​ប្រាកដ​មែន។

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here