បើ​ស្រឡាញ់​កូន កុំ​ធ្វើ​ទង្វើ​បែបនេះ​ដាក់​កូន​ញឹកញាប់​ពេក ពេល​ទើបនឹង​កើត

0
1

ដោយសារតែ​អាណិត និង​ស្រឡាញ់​ឪពុកម្តាយ​ភាគច្រើន តែងតែ​ចង់​ថ្នាក់ថ្នម​ដោយ​កាយវិកា​ឱប ឬក៏​ថើប​ញឹកញាប់​ជាទីបំផុត។ ក៏ប៉ុន្តែ អ្នកជំនាញ​បានធ្វើការ​ព្រមាន​ថា ទង្វើ​បែបនេះ​មិនល្អ​ចំពោះ​ទារក​ទើបនឹង​កើត​នោះទេ។

 

 

ការស្រាវជ្រាវ​មួយ​ទៅលើ​ទារក​ចំនួន ១២៥នាក់ ដែល​ធ្វើឡើង​ដោ​យម​ន្ទើ​រ​ពេទ្យ Nationwide Children ក្នុង​រដ្ឋ អូ​ហៃ​យ៉ូ សហរដ្ឋអាមេរិក​បាន​រកឃើញថា ការ​ឱប ថើប ញឹកញាប់​អាច​បង្ក​គ្រោះថ្នាក់ ដោយសារតែ​ប្រព័ន្ធ​ភាព​របស់​ទារក​ទើបនឹង​កើត មាន​ភាពទន់ខ្សោយ ងាយ​នឹង​ឆ្លង​ជំងឺផ្សេង។ ជាពិសេស​មិត្តភក្តិ ឬ​បងប្អូន របស់​អ្នក​ដែលមាន​ជំងឺឆ្លង គឺ​ងាយ​នឹង​ចម្លង​មកកាន់​ទារក​យ៉ាង​ឆាប់​បំផុត។

អាស្រ័យហេតុនេះ អ្នកជំនាញ​បានផ្តល់​អនុសាសន៍ ឲ្យ​អ្នក​គួរតែ​កាត់បន្ថយ​ការ​ឱប ឬ​ថើប​ទារក​ក្រោម​អាយុ៣ខែ ឬ​ត្រូវធ្វើ​អនាម័យ​ខ្លួនប្រាណ​ជាមុនសិន​មុននឹង​ចាប់ផ្តើម​ប៉ះពាល់​ទារក ដើម្បី​កាត់បន្ថយ​ហានិភ័យផ្សេង៕

LEAVE A REPLY

Please enter your comment!
Please enter your name here