មាន​ដឹង​ទេ ជាតិ​ដែក​មាន​សារៈសំខាន់​ប៉ុណ្ណា​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ?

0
1

ការបន្ថែម​បរិមាណ​ជាតិ​ដែក​គ្រប់គ្រាន់​នៅក្នុង​របប​អាហារ​ស្ត្រី​មាន​ផ្ទៃពោះ ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ ពីព្រោះ​វា​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការវិវត្ត​ខួរក្បាល​ទារក ការពារ​ភាពស្លេកស្លាំង​ទាំង​ម្តាយ និង​កូន។ នៅពេល​អ្នក​ម្តាយ​ទទួលទាន​ជាតិ​ដែក​មិនបាន​គ្រប់គ្រាន់​ទេ ទារក​កើតមក អាចមាន​ទម្ងន់​ស្រាល និង​មាន​ផល​លំបាក​ដល់​សុខភាពផ្សេងៗទៀត។

 

 

ហេតុនេះ អ្នក​ម្តាយ​គួរតែ​ព្យាយាម​ទទួលទាន​អាហារ ដែលមាន​ផ្ទុក​ជាតិ​ដែក​ឲ្យ​បាន​ច្រើន ដូចជា៖ ស្លឹក​បន្លែ​ពណ៌​បៃតង ផ្តា​ខាត់ណា​ពណ៌​ខៀវ អង្ករ​ពណ៌​ត្នោត និង​ផ្លែឈើ​ស្ងួត។

ក្នុងករណី​ភាគច្រើន ស្ត្រី​មិនអាច​ទទួលបាន​ជាតិ​ដែក​ពីរ​បប​អាហារ​គ្រប់គ្រាន់​ឡើយ ដូច្នេះ ក្រុមគ្រូពេទ្យ​តែងតែ​ផ្តល់​ថ្នាំ​គ្រាប់​ជាតិ​ដែក​ឲ្យ​លេប​ជាប្រចាំ ជាពិសេស​អំឡុងពេល​ត្រីមាស​ដំបូង៕

LEAVE A REPLY

Please enter your comment!
Please enter your name here